On Monday, May 25, 2015 by Unknown No comments


ភ្នំពេញ ៖ អស់រយៈពេលយូរក្រែលដែរហើយ ដែលមហាជនទូទៅដឹងថា តារាកំប្លែងល្បីឈ្មោះតាំងពីអំឡុងឆ្នាំ១៩៨០ លោកអ៊ូ ប៊ុនណារ៉ាត់ ហៅនាយក្រឹម និងនាងលាភ លួចបង្កាត់ភ្លើងស្នេហាជាមួយគ្នាយ៉ាងស្អិតល្មួត ហើយបើតាមការនិយាយអេចអូចចេញពីអ្នកសិល្បៈរួមក្រុមជាមួយ បានធ្លោយមាត់ប្រាប់ឲ្យដឹងថា រហូតមកដល់ពេលនេះអ្នកទាំងពីរនៅតែមានទំនាក់ទំនងស្នេហាក្រៅឆាកជាមួយគ្នាយ៉ាងក្តៅគគុកដដែល។
អ្វីដែលតារាកំប្លែងនាយក្រឹមបានបង្ហាញឲ្យឃើញនូវភាពល្អូកល្អឺនបេះមិនដាច់ជាមួយនាងគង់ ចាន់ស៊ីណា ហៅនាងលាភនេះដែរត្រូវបានមជ្ឈដ្ឋានមហាជន និងអ្នកសិល្បៈនិយាយថា តាមពិតទៅការបង្ហាញឲ្យឃើញពីសកម្មភាពយកនាងលាភធ្វើជាគូកំណាន់ក្រៅឆាកនេះ នរណាក៏គេដឹងនិងយល់ពីភាពស្និទ្ធស្នាលនេះដែរគឺគ្រាន់តែគេខ្ជិលឈឺឆ្អាល ឬទៅជ្រលក់ និងរមាស់មាត់ជាមួយអ្នកទាំងពីរតែប៉ុណ្ណោះ ព្រោះតែគិតថាវាគ្មានប្រយោជន៍។
រាល់សកម្មភាពមនោសញ្ចេតនា ដែលត្រូវបានគេសង្ស័យថា កំពុងតែឈានដល់ដំណាក់កាលមានស្នេហាយ៉ាងផ្អែមត្រជាក់ប្រៀបបានស្រមោច និងស្ករក្នុងពាងរវាងនាយក្រឹមនិងនាងលាភនេះដែរ ត្រូវបានអ្នកសិល្បៈក្នុងក្រុមកំប្លែងរបស់នាយក្រឹមនិយាយថា ពួកគេមានការទើសភ្នែកខ្លាំងណាស់នៅពេលឃើញនាយក្រឹម និងនាងលាភបញ្ចេញនូវកាយវិការស្អិតល្មួតនឹងគ្នាបេះមិនចេញដូចលាបកាវ៥៧០ក្នុងចំណោមក្រសែភ្នែករបស់មហាជន ក៏ដូចជាក្នុងកម្មវិធីជួបជុំអ្នកសិល្បៈជាដើមនោះគឺវាខុសប្លែកពីទំនាក់ទំនងធម្មតា ដោយពេលខ្លះគេឃើញនាយក្រឹមផ្ដេកផ្ដិតកៀកកើយឱបរឹតនាងលាភអង្គុយយកជើងគងភ្លៅគ្នាយ៉ាងស្រើបស្រាលក្នុងផ្លូវមនោសញ្ចេតនាស្នេហាក្រៅឆាកស្ទើរតែទ្រាំមិនបានដូចពស់លេបកង្កែប ដែលកាន់តែធ្វើឲ្យអ្នកដែលបានឃើញពីគ្រប់កាយវិការរបស់តារាកំប្លែងទាំងពីរសម្លឹងមើលម្នាក់ៗស្ទើរតែជ្រុះគ្រាប់ភ្នែកធ្លាក់ដល់ដីខ្ពាកទៅហើយ។
ដោយសារតែអ្នកទាំងពីរបានបង្ហាញឲ្យឃើញនូវអ្វីដែលជាការមិនសមរម្យរវាងប្រុស និងស្រីក្នុងទីសាធារណៈជាញឹកញយនេះហើយទើបត្រូវបានគេសង្ស័យនិ ងលើកឡើងទៀតថា ទោះបីជានាយក្រឹមក៏ដូចជានាងលាភគឺជាអ្នកសិល្បៈក៏ដោយ ក៏មិនគួរណាបញ្ចេញនូវកាយវិការឱបរឹតគ្នាក្រៅឆាកក្នុងចំណោមមនុស្សម្នាកុះករ ក៏ដូចជាក្នុងពិធីជួបជុំអ្នកសិល្បៈនោះឡើយ ដែលនេះគឺជាទង្វើមួយកំពុងតែបង្កាត់នូវភ្លើងស្នេហាក្រៅឆាកយ៉ាងច្បាស់ក្រឡែត ហើយប្រសិនបើអ្នកទាំងពីរចង់ហាមាត់ប្រកែកក៏វាពិបាកនឹងធ្វើការប្រកែក ឬក៏បៀមព្រះមកស្បថក៏គេមិនជឿនោះដែរ។
ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមខាងលើនេះដែរ«កម្ពុជាថ្មី»មិនអាចស្វែងរកការបំភ្លឺពីតារាកំប្លែងនាងគង់ ចាន់ស៊ីណាហៅនាងលាភបាននោះទេ។ ដោយឡែកលោកអ៊ូ ប៊ុនណារ៉ាត់ហៅនាយក្រឹមវិញក៏យើងមិនអាចទាក់ទងដើម្បីសុំការបំភ្លឺពីរឿងលេចឮនេះបានដែរកាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥នេះ៕
Subscribe to:
Post Comments (Atom)
Search
Popular Post
-
Cambodia and Thailand will begin discussions next month to increase the number of buses and trucks crossing the border – currently 40 c...
-
A major trade union group has condemned Cambodia’s plans to finalise an agreement with Qatar to send workers there as the Gulf state pr...
-
Place Code Country Admin1 Admin2 Admin3 1 Rachsan 24120 Thailand Chachoengsao 13.75/101.35 2 Muang Chachoengsao 24000 Thailand Ch...
-
រាជធានីភ្នំពេញ ៖ តារាសម្តែងល្បីឈ្មោះយូរឆ្នាំប្រចាំប្រទេសសិង្ហបុរី អ្នកនាងហ្សូអ៊ីថេ ដែលប្រជាជនកម្ពុជាស្គាល់ច្បាស់ក្នុង...
-
Place Code Country Admin1 Admin2 Admin3 1 Don Moddang 34000 Thailand Ubon Ratchathani 14.786/103.911 2 Muang Ubon Ratchathani 34000 ...
-
View and Download View and Download View and Download View and Download View and Download View and Downloa...
-
ប្រដាល់ ៖ ស្ថានីយទូរទស្សន៍អប្សរា សហការជាមួយសហព័ន្ធកីឡាប្រដាល់កម្ពុជា ក្រោយការឧបត្ថម្ភដោយណាហ្គាវើល នឹងរៀបចំឲ្យមានជំនួបសងស...
-
Place Code Country Admin1 Admin2 Admin3 1 Muang ANG THONG 14000 Thailand Ang Thong 14.588/100.453 2 Wiset Chai Chan 14110 Thailand...
-
Place Code Country Admin1 Admin2 Admin3 1 Khao Chakhun 27000 Thailand Sa Kaeo 13.844/102.654 2 Muang Sa Kaeo 27000 Thailand Sa Kaeo...
-
Step 1: Right Click on "My Computer" => Click "Manage" it will show new dialog box. Step 2: Click "Disk Mana...
0 comments:
Post a Comment