On Tuesday, May 26, 2015 by Unknown No comments


កណ្តាល ៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ វេលាម៉ោង ១៦និង២០នាទី ត្រង់ចំណុចផ្លូវលំ ផ្សារលើ ក្នុងភូមិអំពិលទឹកឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាលមានអំពើប្លន់ប្រដាប់អាវុធទៅលើអាជីវករលក់មាសនៅផ្សារអ្នកលឿងយកអស់មាស១០តម្លឹងនិងលុយដុល្លារ៤០០០លុយខ្មែរ១០លានរៀល។
សាក្សីឃើញហេតុការណ៍និយាយថា ជនរងគ្រោះឈ្មោះឆេង ម៉ៅ អាយុ៥២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅៗភូមិឃុំកើតហេតុខាងលើ មុខរបរ អាជីវករលក់មាស ប្ដូរប្រាក់នៅផ្សារអ្នកលឿង។
ជនល្មើស២នាក់មិនស្គាល់អត្តសញ្ញាណ ប្រដាប់ដោយអាវុធខ្លី២ដើមជិះម៉ូតូម៉ាក់វ៉េវអាល់ហ្វាពណ៌ ក្រហម គ្មានផ្លាកលេខចំនួន០១គ្រឿង។ សម្ភារៈបាត់បង់រួមមាន មាសសរុប១០តម្លឹង និងប្រាក់ដុល្លារសរុបប្រមាណ៤០០០ដុល្លារនិងលុយខ្មែរ សរុប១០លានរៀល។
សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ជនរងគ្រោះបានប្រមូលសំភារៈដាក់ក្នុងកាបូបរួចជិះម៉ូតូឌុបចេញពីផ្សារអ្នកលឿងសំដៅមកផ្ទះ លុះមកដល់ផ្លូវលំ ផ្សារលើ ចុះពីផ្លូវជាតិ លេខ១ ប្រហែល៤០ម៉ែត្រសល់ប្រហែល៧០ម៉ែត្រដល់ផ្ទះ ស្រាប់តែឃើញជនសង្ស័យ២នាក់ជិះម៉ូតូដូចខាងលើ មានពាក់មួក កាតឹបធម្មតា ពាក់ម៉ាស់ទាំង០២នាក់ និងមានកាន់អាវុធខ្លីនៅនឹងដៃទាំង២នាក់ បានជិះម៉ូតូមកកៀរម៉ូតូជនរងគ្រោះជិះពីខាងឆ្វេងរួចភ្ជង់អ្នកម៉ូតូឌុបឲ្យឈប់ ភ្លាមនោះឈ្មោះវ៉ន សុផាត ជាអ្នកម៉ូតូឌុបឃើញដូច្នេះ ក៏ផ្ដួលម៉ូតូរួចលោតចេញពីម៉ូតូ ហើយស្រែកប្រាប់គេថា មានចោរប្លន់បងម៉ៅ ហើយ។ ក្នុងពេលនោះដែរជនសង្ស័យ ក៏បានដណ្ដើមឆក់យកកាបូបដាក់មាសនិងលុយពីជនរងគ្រោះ រួចជិះម៉ូតូបត់ក្រោយសំដៅឡើងថ្នល់ជាតិលេខ១ ហើយពុំដឹងថា ទិសដៅទៅភ្នំពេញឬ ឆ្លងស្ពានទៅខាង ខេត្តព្រៃវែងទេ៕
Subscribe to:
Post Comments (Atom)
Search
Popular Post
-
Cambodia and Thailand will begin discussions next month to increase the number of buses and trucks crossing the border – currently 40 c...
-
A major trade union group has condemned Cambodia’s plans to finalise an agreement with Qatar to send workers there as the Gulf state pr...
-
Place Code Country Admin1 Admin2 Admin3 1 Rachsan 24120 Thailand Chachoengsao 13.75/101.35 2 Muang Chachoengsao 24000 Thailand Ch...
-
រាជធានីភ្នំពេញ ៖ តារាសម្តែងល្បីឈ្មោះយូរឆ្នាំប្រចាំប្រទេសសិង្ហបុរី អ្នកនាងហ្សូអ៊ីថេ ដែលប្រជាជនកម្ពុជាស្គាល់ច្បាស់ក្នុង...
-
Place Code Country Admin1 Admin2 Admin3 1 Don Moddang 34000 Thailand Ubon Ratchathani 14.786/103.911 2 Muang Ubon Ratchathani 34000 ...
-
View and Download View and Download View and Download View and Download View and Download View and Downloa...
-
ប្រដាល់ ៖ ស្ថានីយទូរទស្សន៍អប្សរា សហការជាមួយសហព័ន្ធកីឡាប្រដាល់កម្ពុជា ក្រោយការឧបត្ថម្ភដោយណាហ្គាវើល នឹងរៀបចំឲ្យមានជំនួបសងស...
-
Place Code Country Admin1 Admin2 Admin3 1 Muang ANG THONG 14000 Thailand Ang Thong 14.588/100.453 2 Wiset Chai Chan 14110 Thailand...
-
Place Code Country Admin1 Admin2 Admin3 1 Khao Chakhun 27000 Thailand Sa Kaeo 13.844/102.654 2 Muang Sa Kaeo 27000 Thailand Sa Kaeo...
-
Step 1: Right Click on "My Computer" => Click "Manage" it will show new dialog box. Step 2: Click "Disk Mana...
0 comments:
Post a Comment