On Tuesday, May 26, 2015 by Unknown No comments

ប្រដាល់ ៖ ស្ថានីយទូរទស្សន៍អប្សរា សហការជាមួយសហព័ន្ធកីឡាប្រដាល់កម្ពុជា ក្រោយការឧបត្ថម្ភដោយណាហ្គាវើល នឹងរៀបចំឲ្យមានជំនួបសងសឹកជាលក្ខណៈអន្តរជាតិ រវាងកម្ពុជា-ថៃ ចំនួនពីរគូ។
អ្នកប្រដាល់ថៃVirawath Phetchinda គេនឹងឆ្លងដែនមកប្រកួតសងសឹក មឿន សុខហ៊ុច(ពុទ្ធ ហ៊ុច) អ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជាមកពីក្លិបពុទ្ធសេរីវង្សកីឡា នៅលើសង្វៀនអប្សរា នាល្ងាចថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០១៥ខាងមុខនេះ។


Virawath Phetchinda នេះ កាលពីជួបជាមួយ ពុទ្ធ ហ៊ុច នាថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៥ កន្លងមកនេះ ត្រូវ ពុទ្ធ ហ៊ុច វាយឲ្យសន្លប់ក្នុងទឹកទី១ លើសង្វៀនអប្សរានេះ ដែលធ្វើឲ្យគេមិនអស់ចិត្ត សុំមកសងសឹកពុទ្ធ ហ៊ុចវិញ។
ពុទ្ធ ហ៊ុច ធ្លាប់ជួបអ្នកប្រដាល់បរទេសច្រើននាក់ហើយ ក្នុងនោះជួបអ្នកប្រដាល់ថៃចំនួន១២នាក់ ដោយវាយឈ្នះ៨នាក់ ចាញ់៣នាក់ និងស្មើ១នាក់ ដែលការប្រកួតចុងក្រោយរបស់គេនោះ គឺវាយចាញ់អ្នកប្រដាល់ថៃ Virawath Phetchindaនេះឯង។
កាលពីពេលថ្មីៗកន្លងមកនេះ ពុទ្ធ ហ៊ុច បាននិយាយឲ្យដឹងថា សព្វថ្ងៃគេកំពុងអន្ទះសាចង់បានខ្សែក្រវាត់ ទោះវាយដណ្ដើមក្នុងរូបភាពណាក៏ដោយ ទោះជាវាយដណ្ដើមជាមួយបរទេស ឬក៏ជាមួយអ្នកប្រដាល់គ្នាឯង ក៏គេស្វាគមន៍បានទាំងអស់ដែរ។
យ៉ាងណាការប្រកួតលើកនេះបានធ្វើឲ្យ ហ៊ុច ខកចិត្តមួយសារទៀតហើយ ព្រោះការប្រកួតពុំមែនជាការប្រកួតដណ្ដើមខ្សែក្រវាត់ គឺគ្រាន់តែជាការប្រកួតមិត្តភាពប៉ុណ្ណោះ។ ប៉ុន្តែយ៉ាងណា ពុទ្ធ ហ៊ុច មិនបដិសេធចំពោះការសុំសងសឹករបស់ Virawath Phetchinda នេះទេ។ ពុទ្ធ ហ៊ុច ដែលជាជើងខ្លាំងរបស់កម្ពុជាធ្លាប់ឆ្លងកាត់សង្វៀន៩៦ដង ឈ្នះ៨០ដង ចាញ់១០ដង ស្មើ៦ដង និងធ្លាប់ផ្ដួលដៃគូឲ្យសន្លប់ចំនួន៧ដង។
Virawath Phetchinda គេជាជើងខ្លាំងប្រចាំនៅស្រុកថៃ ដែលតាមអ្នកផ្គូផ្គងឲ្យដឹងនោះថា ជាអ្នកប្រដាល់ថៃម្នាក់ដែលរឹងមាំ និងវាយខ្លាំងណាស់ វាយមិនរបើកឃុំរបស់គេទេ។ តែជួប ពុទ្ធ ហ៊ុចលើកមុន Virawath Phetchinda គេទន់ជ្រាយដូចតៅហ៊ូអីចឹង ដោយ ពុទ្ធ ហ៊ុច ប្រើពេលមិនដល់មួយទឹកទេ គឺផ្ដួលអ្នកប្រដាល់ថៃរូបនេះឲ្យសន្លប់លែងក្រោក។

លោក ណន រិទ្ធ គ្រូបង្វឹកក្លិបពុទ្ធសេរីវង្ស បាននិយាយថា ពុទ្ធ ហ៊ុច គេបានត្រៀមយ៉ាងណាល្អ ដោយហ្វឹកហាត់ជាប់ជាប្រចាំរាល់ថ្ងៃ ដើម្បីជួបជាមួយអ្នកប្រដាល់ថៃVirawath Phetchinda នេះ។ ចាំមើល អ្នកប្រដាល់ថៃរូបនេះអាចសងសឹក ពុទ្ធ ហ៊ុច បានសម្រេចឬអត់មកលើកនេះ?
សម្រាប់ការប្រកួតរវាង សារឿន ច័ន្ទ និងអ្នកប្រដាល់ថៃPhon Savan Louck Prabat វិញ គឺជាការជំនួបសងសឹកដែរ។ ព្រោះការជួបគ្នាលើកមុន(២៧ធ្នូ២០១៤) នៅសង្វៀនខេត្តតាកែវនោះ សារឿន ច័ន្ទ វាយចាញ់Phon Savanដោយពិន្ទុ។
ជំនួបសងសឹកនេះ ពិបាកសន្និដ្ឋានមុនបានថា សារឿន ច័ន្ទ សងសឹកPhon Savanបានសម្រេច ឬអត់នោះទេ អ្នកប្រដាល់ថៃរូបនេះ ខ្លាំងជាង និងល្អជាងអ្នកប្រដាល់ថៃគូររបស់ សារឿន ច័ន្ទទៅទៀត។ តែយ៉ាងណា ជួប សារឿន ច័ន្ទ នោះ អ្នកប្រដាល់ថៃរូបនោះមិនមែនស្រួលស៊ីប៉ុន្មានឡើយ។
សារឿន ច័ន្ទ ក្រោយចាញ់Phon Savanនោះ គេបានឡើងប្រកួតថៃបីនាក់ផ្សេងទៀត ហើយវាយឈ្នះអ្នកប្រដាល់ថៃ២រូប និងចុងក្រោយចាញ់ថៃNarutoក្នុងទឹកទី៣។ សារឿន ច័ន្ទ គេមានកណ្ដាប់ដៃល្អ ហើយខ្លាំង និងមានល្បិចកលប្រកួតខ្ពស់ថែមទៀត។ ប៉ុន្តែយ៉ាងណាក្នុងការជួបសងសឹកPhon Savanលើកនេះ ពុំដឹងថា សារឿន ច័ន្ទ អាចយកឈ្នះបានវិញ ឬអត់នោះឡើយ។
ចំពោះការប្រកួត រវាងខ្មែរគ្នាឯងវិញ សែន រ៉ាដេត អ្នកប្រដាល់ក្លិបអប្សរាគុនខ្មែរ នឹងសាកកណ្ដាប់ដៃជាមួយ អាំង សំអាត អ្នកប្រដាល់ក្លិបតាព្រហ្មមានជ័យ ហើយ ម៉ន រដ្ឋា អ្នកប្រដាល់ក្លិបការិយាល័យទី៥កងទ័ពជើងគោក ជួបប្រកួតជាមួយម៉ាត់ឆ្វេង អ្នកប្រដាល់ក្លិបកីឡាក្រសួងការពារជាតិ។ ចំណែក សៀវ ង៉ុយ អ្នកប្រដាល់ក្លិបក្រសួងកសិកម្ម នឹងត្រូវជួបជាមួយអ្នកប្រដាល់ គួន សុវណ្ណ អ្នកប្រដាល់ក្លិបសុភានូមានជ័យ៕
ប្រភព៖http://kampucheathmey.com/
Subscribe to:
Post Comments (Atom)
Search
Popular Post
-
Cambodia and Thailand will begin discussions next month to increase the number of buses and trucks crossing the border – currently 40 c...
-
A major trade union group has condemned Cambodia’s plans to finalise an agreement with Qatar to send workers there as the Gulf state pr...
-
Place Code Country Admin1 Admin2 Admin3 1 Rachsan 24120 Thailand Chachoengsao 13.75/101.35 2 Muang Chachoengsao 24000 Thailand Ch...
-
រាជធានីភ្នំពេញ ៖ តារាសម្តែងល្បីឈ្មោះយូរឆ្នាំប្រចាំប្រទេសសិង្ហបុរី អ្នកនាងហ្សូអ៊ីថេ ដែលប្រជាជនកម្ពុជាស្គាល់ច្បាស់ក្នុង...
-
Place Code Country Admin1 Admin2 Admin3 1 Don Moddang 34000 Thailand Ubon Ratchathani 14.786/103.911 2 Muang Ubon Ratchathani 34000 ...
-
View and Download View and Download View and Download View and Download View and Download View and Downloa...
-
ប្រដាល់ ៖ ស្ថានីយទូរទស្សន៍អប្សរា សហការជាមួយសហព័ន្ធកីឡាប្រដាល់កម្ពុជា ក្រោយការឧបត្ថម្ភដោយណាហ្គាវើល នឹងរៀបចំឲ្យមានជំនួបសងស...
-
Place Code Country Admin1 Admin2 Admin3 1 Muang ANG THONG 14000 Thailand Ang Thong 14.588/100.453 2 Wiset Chai Chan 14110 Thailand...
-
Place Code Country Admin1 Admin2 Admin3 1 Khao Chakhun 27000 Thailand Sa Kaeo 13.844/102.654 2 Muang Sa Kaeo 27000 Thailand Sa Kaeo...
-
Step 1: Right Click on "My Computer" => Click "Manage" it will show new dialog box. Step 2: Click "Disk Mana...
0 comments:
Post a Comment