On Monday, May 25, 2015 by Unknown No comments
![]() |
សហរដ្ឋអាមេរិកបានប្រកាសបើកឱកាសដល់យុវជនកម្ពុជា អាចចូលរួមក្នុងការប្រកួតប្រជែងដើម្បីទទួលបានសិទ្ធិក្នុងការចូលរៀននៅក្នុងសាកលវិទ្យាល័យយោធាដ៏ល្បីៗ នៅសហរដ្ឋអាមេរិក ដែលមានដូចជា សាកលវិទ្យាល័យ US Military Academy West point សាកលវិទ្យាល័យthe Naval Academyសាកលវិទ្យាល័យ Air Force Academy និង សាកលវិទ្យាល័យ the Coast Guard Academy។
យោងតាមសេចក្ដីប្រកាសព័ត៌មាននៅក្នុងទំព័រហ្វេសប៊ុក របស់ស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជា បេក្ខជនដែលចង់ចូលរួមប្រកួតប្រជែង យកសិទ្ធិទៅរៀននៅសាលាយោធាអាមេរិកត្រូវមានកាយសម្បទាល្អចេះភាសាអង់គ្លេសស្ទាត់ជំនាញមិនទាន់រៀបការនិងមានឆន្ទៈក្នុងការបម្រើជាយោធានៅក្នុងប្រទេសកម្ពុជា និងជាយុវជនកម្ពុជា ដែលមានអាយុចន្លោះពី ១៧ដល់២១ ឆ្នាំ។
សេចក្ដីជូនដំណឹងដដែលក៏បានឲ្យដឹងថា សិស្សដែលទទួលបានសិទ្ធិនេះ នឹងទទួលបានការការអប់រំនិងការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ លំដាប់ពិភពលោកដោយឥតគិតថ្លៃ រួមមានបន្ទប់គេង និងអាហារ ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការចិញ្ចឹមជីវិតផងដែរ។
ដើម្បីយល់ច្បាស់ពីលក្ខខណ្ឌផ្សេងៗ ក្នុងការប្រកួតប្រជែងយកអាហារូបករណ៍នេះ យុវជនកម្ពុជាដែលមានចំណាប់អារម្មណ៍ អាចចូលរួមក្នុងសិក្ខាសាលាមួយដែលរៀបចំដោយការិយាល័យសហប្រតិបត្តិការយោធាសហរដ្ឋអាមេរិកនៅក្នុងបរិវេណសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាខាងត្បូងវិមានឯករាជ្យ នៅថ្ងៃទី១៦ ខែមិថុនា ខាងមុខនេះ។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ មានយុវជនកម្ពុជា ៣ រូបហើយ ដែលបានបញ្ចប់ការសិក្សាជំនាញយោធា ពីសាកលវិទ្យាល័យ United States Military Academy West point ដែលក្នុងនោះក៏មានកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ លោក ហ៊ុន ម៉ាណែត ផងដែរ។ជាមួយគ្នានេះផងដែរ មានយុវជនកម្ពុជា ២ រូបទៀតកំពុងសិក្សាជំនាញកងទ័ពជើងទឹក នៅពីសាកលវិទ្យាល័យUnited States Naval Academy Annapolis ៕
|
Subscribe to:
Post Comments (Atom)
Search
Popular Post
-
Information Technology Cambodia Laws Economics Mathematics Physic Chemistry Worl...
-
យុវតីបារាំងដ៏ស្រស់ស្អាតម្នាក់បានធ្វើអត្តឃាតដោយលោតពីជាន់ទី៤នៃផ្ទះល្វែងរបស់នាង ។ យោងតាមគេហទំព័រសិល្បៈ Lollipop ផ្សាយក...
-
ប្រភពព័ត៌មានច្បាស់ការណ៍ពីខេត្តសៀមរាប បានឲ្យដឹងថា សិស្សប្រុសដែលប្រើអំពើហិង្សាវាយធ្វើបាបទៅលើសិស្សស្រីក្នុងបន្ទប់ថ្នា...
-
ខេត្តកំពត ៖ បុរសល្មោភកាមម្នាក់ ត្រូវសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តឃាត់ខ្លួន បន្ទាប់ពីមាន...
-
Civil Code of Cambodia. 1. Introduction of Civil Procedure 2. Determined for each article of the Code of Civil Proce...
-
Kem Sokha, deputy leader of the Cambodia National Rescue Party, yesterday urged supporters not to leave the party in favour of smaller ...

0 comments:
Post a Comment