On Monday, May 25, 2015 by Unknown No comments

លោក ភឿង កុម្ភៈ បានបញ្ចប់ថ្នាក់អនុបណ្ឌិត ផ្នែកអក្សរសិល្ប៍បារាំងនៅប្រទេសបារាំង និងបច្ចុប្បន្នលោកជាមន្ត្រីធ្វើការនៅសាលាក្តីខ្មែរក្រហមផងនោះ ត្រូវបានជ្រើសរើសជាតួអង្គ ឌុច នៅក្នុងភាពយន្តរបស់សមិទ្ធិករបារាំង ដែលមានចំណងជើងថា«ពេលដែលត្រូវសារភាព»។ លោក ភឿង កុម្ភៈ ពន្យល់ពីអត្ថន័យនៃសាច់រឿងនេះយ៉ាងដូច្នេះថា៖ «លោក ឌុច ពេលខ្លះ ជាមនុស្សសាមញ្ញធម្មតា ជាមនុស្សសុភាព គួរឲ្យគោរព និងជាមនុស្សមានចំណេះដឹង ឆ្លាតឈ្លាសវៃ។ ប៉ុន្តែ ពេលខ្លះឃើញលោក ឌុច ជាមនុស្សសាហាវឃោរឃៅទៅវិញ»។ នេះជាសំនួរមួយដែលគេសួរថា លោក ឌុច ជាមនុស្សសុភាពរាបសារ ចេះដឹង ហេតុអ្វីបានជាបញ្ជាឲ្យអ្នកក្រោមបង្គាប់លោក សម្លាប់មនុស្សរាប់ម៉ឺននាក់ទៅវិញ?
.jpg)
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment