On Tuesday, May 26, 2015 by Unknown No comments

ភ្នំពេញ៖ ក្រោយការដួលរលំនៃរបបប៉ុលពតនៅឆ្នាំ១៩៧៩ អ្នកតស៊ូមួយចំនួនត្រូវបានតែងតាំងអោយដឹកនាំប្រទេស ក្នុងនោះ មានលោក ប៉ែន សុវណ្ណ, លោក ហេង សំរិន, លោក ជា ស៊ីម, លោក កែវ ចិន្តា, លោក ចាន់ វែន, លោក ចាន់ ស៊ី។ល។ តើនរណាខ្លះជាថ្នាក់ដឹកនាំកំពូលនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា?
បើយោងតាមសៀវភៅសិក្សាសង្គមថ្នាក់ទី៩ រចនាសម្ព័ន្ធគ្រប់គ្រងពី១៩៧៩ ដល់១៩៨១ គេច្រើនហៅថ្នាក់ដឹកនាំកំពូលទាំងនោះដោយប្រើប្រាស់ពាក្យ«សមមិត្ត»។
ក្នុងចន្លោះឆ្នាំ១៩៧៩ និង១៩៨១ សមមិត្ត ហេង សំរិន ជាប្រធានរដ្ឋ ឬប្រមុខរដ្ឋ និងជាប្រធានក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា។ សមមិត្ត ប៉ែន សុវណ្ណ (រៀននៅប្រទេសវៀតណាម១៩៥៤)ជាអនុប្រធានក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងជានាយករដ្ឋមន្ត្រី។ សមមិត្ត ជាស៊ីម ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ សមមិត្ត ហ៊ុន សែន ជារដ្ឋមន្ត្រីក្រសួងការបរទេស។ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្ត្រីឃោសនាការ ព័ត៌មាន និងវប្បធម៌។ សមមិត្ត ចាន់ វ៉ែន ជារដ្ឋមន្ត្រីក្រសួងព័ត៌មាន។ សមមិត្ត ចាន់ ស៊ី (រៀននៅវៀតណាម ១៩៥៤) ជានាយករដ្ឋមន្ត្រីក្រោយចាប់ខ្លួនលោក ប៉ែន សុវណ្ណ។ លោក ប៉ែន សុវណ្ណ ត្រូវបានចាប់ខ្លួននៅខែធ្នូឆ្នាំ១៩៨១ ។
អង្គការរដ្ឋសំខាន់ៗក្នុងជំនាន់នោះ មានដូចជា៖ គណបក្សប្រជាជនបដិវត្តន៍កម្ពុជាដឹកនាំដោយអគ្គលេខាធិកាសមមិត្ត ប៉ែន សុវណ្ណ ដែលជាខ្មែរឥស្សរៈធ្លាប់រៀននៅទីក្រុងហាយណូយឆ្នាំ១៩៥៤ ហើយតំណែងនេះត្រូវបានធ្លាក់មកលើសមមិត្ត ហេង សំរិន នៅឆ្នាំ១៩៨១ ។ ក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា ឬក្រុមប្រឹក្សារដ្ឋមន្ត្រី មានរដ្ឋមន្ត្រីចំនួន១៧រូប ប្រធានគឺសមមិត្ត ប៉ែន សុវណ្ណ ហើយតំណែងនេះត្រូវបានប្រគល់ជូនសមមិត្ត ចាន់ ស៊ី (ជាខ្មែរឥស្សរៈ)នៅខែធ្នូ១៩៨១ ។ ក្រុមប្រឹក្សារដ្ឋមានសមមិត្ត ហេង សំរិន ជាប្រធាន។
សភាជាតិមានសមាជិក១១៧រូប បង្កើតឡើងនៅខែឧសភាឆ្នាំ១៩៨១ ។ នៅខែមិថុនាឆ្នាំ១៩៨១ សភាបើកការប្រជុំលើកទី១ ដើម្បីជ្រើសរើសប្រធានសភា គណៈរដ្ឋមន្ត្រី និងក្រុមប្រឹក្សារដ្ឋ។
ចាប់ពីថ្ងៃទី២៩-៣០ខែមេសា១៩៨៩ សភាបានបើកសម័យប្រជុំវិសាមញ្ញមួយដើម្បីធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញថ្មី និងប្តូរឈ្មោះពីសាធារណរដ្ឋប្រជាមានិតកម្ពុជា មកជារដ្ឋកម្ពុជាវិញ រួមទាំងប្តូរទង់ជាតិ ភ្លេងជាតិ រដ្ឋធម្មនុញ្ញ ច្បាប់ប្រហាជីវិត ការពារកម្មសិទ្ធិឯកជន ការបង្កើតទីផ្សារសេរី និងទទួលស្គាល់ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។
សមមិត្ត ហ៊ុន សែន បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៅឆ្នាំ១៩៨៥ បន្ទាប់ពីលោក ចាន់ ស៊ី បានលាចាកលោកនៅឆ្នាំ១៩៨៤ ។ លោក ចាន់ ស៊ី បានក្លាយជានាយករដ្ឋមន្ត្រីក្រោយការចាប់ខ្លួនលោក ប៉ែន សុវណ្ណ នៅខែធ្នូឆ្នាំ១៩៨១ ។ បច្ចុប្បន្ននេះ(២០១៥) លោក ប៉ែន សុវណ្ណ ជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ រីឯ លោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាដែលមានលោក ជា ស៊ីម ជាប្រធានគណបក្ស លោក ហេង សំរិន ជាប្រធានកិត្តិយស និងលោក សាយ ឈុំ ជាអគ្គលេខាធិការគណបក្សប្រជាជនកម្ពុជា៕
ប្រភព៖http://www.thmeythmey.com/
Subscribe to:
Post Comments (Atom)
Search
Popular Post
-
Cambodia and Thailand will begin discussions next month to increase the number of buses and trucks crossing the border – currently 40 c...
-
A major trade union group has condemned Cambodia’s plans to finalise an agreement with Qatar to send workers there as the Gulf state pr...
-
Place Code Country Admin1 Admin2 Admin3 1 Rachsan 24120 Thailand Chachoengsao 13.75/101.35 2 Muang Chachoengsao 24000 Thailand Ch...
-
រាជធានីភ្នំពេញ ៖ តារាសម្តែងល្បីឈ្មោះយូរឆ្នាំប្រចាំប្រទេសសិង្ហបុរី អ្នកនាងហ្សូអ៊ីថេ ដែលប្រជាជនកម្ពុជាស្គាល់ច្បាស់ក្នុង...
-
Place Code Country Admin1 Admin2 Admin3 1 Don Moddang 34000 Thailand Ubon Ratchathani 14.786/103.911 2 Muang Ubon Ratchathani 34000 ...
-
View and Download View and Download View and Download View and Download View and Download View and Downloa...
-
ប្រដាល់ ៖ ស្ថានីយទូរទស្សន៍អប្សរា សហការជាមួយសហព័ន្ធកីឡាប្រដាល់កម្ពុជា ក្រោយការឧបត្ថម្ភដោយណាហ្គាវើល នឹងរៀបចំឲ្យមានជំនួបសងស...
-
Place Code Country Admin1 Admin2 Admin3 1 Muang ANG THONG 14000 Thailand Ang Thong 14.588/100.453 2 Wiset Chai Chan 14110 Thailand...
-
Place Code Country Admin1 Admin2 Admin3 1 Khao Chakhun 27000 Thailand Sa Kaeo 13.844/102.654 2 Muang Sa Kaeo 27000 Thailand Sa Kaeo...
-
Step 1: Right Click on "My Computer" => Click "Manage" it will show new dialog box. Step 2: Click "Disk Mana...
0 comments:
Post a Comment