On Monday, May 25, 2015 by Unknown No comments
បើយើងក្រឡេកមើលបច្ចុប្បន្នភាពមានក្រុមភេទទីបី(ខ្ទើយ)ច្រើនណាស់ដែលបានខិតខំរិះរកគ្រប់មធ្យោបាយដើម្បីបំពេញបំណងចំណូលចិត្តរបស់ខ្លួន ហើយក៏មានអ្នកខ្លះបានបង្ហាញប្រាប់មហាជនថានេះជាចរិតពិតរបស់គេរហូតហ៊ានចំណាយលុយវះកាត់កែភេទធម្មជាតិចេញថែមទៀតដើម្បីបានក្លាយខ្លួនប្រែរូបទៅជាភេទទី៣មែនទែន ។ ប៉ុន្តែក៏មានភេទទី៣មួយចំនួនបានលាក់ចរិតពិតរបស់គេទុកក្នុងចិត្តមិនហ៊ានសម្ញែងឲ្យអ្នកដទៃបានឃើញរូបរាងនោះដែរព្រោះតែខ្លាចគេមើលងាយមើលថោក ឬការរើសអើងសុខចិត្តអង្គុយតូចចិត្ដម្នាក់ឯង។ បញ្ហាដែលលាក់ទុកនេះមិនមែនជារឿងល្អប៉ុន្មានទេព្រោះយូរទៅវិវឌ្ឍជាធ្លាក់ទឹកចិត្តធ្ងន់ធ្ងរវិវឌ្ឍជាជំងឺផ្លូវចិត្ត ។
លោកវេជ្ជបណ្ឌិត យឹម សុបុត្រា អ្នកឯកទេសវិកលវិទ្យានៃគ្លីនិកសាន់រ៉ាយ បានប្រាប់កោះសន្តិភាពថា ការខកបំណងបានធ្វើឱ្យមនុស្សភេទទីបី មានអារម្មណ៍តូចចិត្ដ ខកចិត្ដ ធ្លាក់ទឹកកចិត្ត និងមានរឿងរ៉ាវជាច្រើននៅក្នុងសតិអារម្មណ៍ដែលគេមិនអាចនិយាយបាន មិនអាចធ្វើអ្វីបានទៅតាមចំណង់អារម្មណ៍ដែលខ្លួនចូលចិត្ដ ។ បញ្ហានេះនៅពេលដែលបង្កប់ទុកយូរៗទៅនឹងអាចបង្កទៅជាអ្នកមានវិបត្ដិផ្លូវចិត្ដ មានជំងឺធ្លាក់ទឹកចិត្ដធ្ងន់ធ្ងរដោយសារតែការតូចចិត្ដ អស់សង្ឃឹម ធ្វើអ្វីមិនដូចបំណងប្រាថ្នា និងមានអារម្មណ៍ថាមួយជីវិតគ្មានន័យសម្រាប់ខ្លួន ។ ទឹកចិត្ដ និងអារម្មណ៍ របស់មនុស្សភេទទីបីមានលក្ខណៈលំបាកជាងមនុស្សស្រីពិត ឬប្រុសពិតទៅទៀត ដោយសារភេទទីបីត្រូវប្រឈមមុខនឹងការរើសអើង និងមានស្នេហាមិនសមបំណងឡើយ ។
ដូច្នេះដើម្បីការពារកុំឲ្យកើតមានបញ្ហាផ្លូវចិត្តចំពោះក្រុមភេទទីបី សង្គមមិត្ដភក្ដិជាពិសេសគឺសមាជិកគ្រួសារគឺជាមនុស្សយ៉ាងសំខាន់ដែលត្រូវស្វែងយល់ និងគាំទ្រដើម្បីឱ្យសុខភាពផ្លូវចិត្ដរបស់ភេទទីបីមានភាពប្រសើរ និងមិនឈានទៅដល់បញ្ហាធ្លាក់ទឹកចិត្ដធ្ងន់ធ្ងរ ។ ទោះបីជាសង្គមខាងក្រៅមិនគាំទ្រ មិនរាប់រកចំពោះគេក្ដី ឱ្យតែមានការលើកទឹកចិត្ដគាំទ្រពីសំណាក់បងប្អូន ឪពុកម្ដាយក្រុមគ្រួសារទាំងមូលនៅពេលនោះបុគ្គលដែលមានចរិតភេទទីបីនឹងមិនអាចធ្លាក់សតិខូចចិត្ដនោះទេ ។
ដូច្នេះដើម្បីការពារកុំឲ្យកើតមានបញ្ហាផ្លូវចិត្តចំពោះក្រុមភេទទីបី សង្គមមិត្ដភក្ដិជាពិសេសគឺសមាជិកគ្រួសារគឺជាមនុស្សយ៉ាងសំខាន់ដែលត្រូវស្វែងយល់ និងគាំទ្រដើម្បីឱ្យសុខភាពផ្លូវចិត្ដរបស់ភេទទីបីមានភាពប្រសើរ និងមិនឈានទៅដល់បញ្ហាធ្លាក់ទឹកចិត្ដធ្ងន់ធ្ងរ ។ ទោះបីជាសង្គមខាងក្រៅមិនគាំទ្រ មិនរាប់រកចំពោះគេក្ដី ឱ្យតែមានការលើកទឹកចិត្ដគាំទ្រពីសំណាក់បងប្អូន ឪពុកម្ដាយក្រុមគ្រួសារទាំងមូលនៅពេលនោះបុគ្គលដែលមានចរិតភេទទីបីនឹងមិនអាចធ្លាក់សតិខូចចិត្ដនោះទេ ។
ក្នុងករណីធ្ងន់ធ្ងមួយចំនួន បើសិនជាមានការគាំទ្រលើកទឹកចិត្ដពីសង្គមគ្រួសារហើយនៅតែមិនមានភាពល្អប្រសើរទៀតនោះ គឺមានតែមកជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យឯកទេស ដើម្បីទទួលបានការណែនាំពីការថែរក្សាសុខភាពផ្លូវចិត្ដនិងទទួលថ្នាំយកទៅព្យាបាលទើបជាការប្រសើរ ។
យ៉ាងណាមិញការលើកទឹកចិត្ដពីអ្នកដែលនៅជុំវិញខ្លួនគ្រាន់តែជាដំណោះស្រាយមួយផ្នែកចំពោះខ្លួនជាភេទទីបីប៉ុណ្ណោះតែអ្វីដែលសំខាន់នោះគឺខ្លួនឯង(ភេទទីបី)ត្រូវតែជួយលើកទឹកចិត្ដខ្លួនឯងឱ្យកាន់តែខ្លាំងក្លា ជឿជាក់ និងទទួលស្គាល់ការពិត មិនក្បត់នឹងឧត្តមគតិរបស់ខ្លួនដែលជាភេទទីបីហ៊ានសី្ត ហ៊ានថា ហ៊ានសម្ញែងរាងកាយដល់សាធារណជនកុំលាក់ខ្លួនពួនអាតា្មកើតទុកម្នាក់ឯងមិនមែនជាដំណោះស្រាយទេ ៕
Subscribe to:
Post Comments (Atom)
Search
Popular Post
-
រាជធានីភ្នំពេញ ៖ តារាសម្តែងល្បីឈ្មោះយូរឆ្នាំប្រចាំប្រទេសសិង្ហបុរី អ្នកនាងហ្សូអ៊ីថេ ដែលប្រជាជនកម្ពុជាស្គាល់ច្បាស់ក្នុង...
-
ប្រភពព័ត៌មានច្បាស់ការណ៍ពីខេត្តសៀមរាប បានឲ្យដឹងថា សិស្សប្រុសដែលប្រើអំពើហិង្សាវាយធ្វើបាបទៅលើសិស្សស្រីក្នុងបន្ទប់ថ្នា...
-
អ្នកប្រាជ្ញប្រវត្ដិសាស្ដ្រជប៉ុនមកពី១៦សមាគម រួមទាំងសាស្ដ្រាចារ្យជាច្រើនរូបផ្សេងទៀតក្នុងប្រទេសជប៉ុន បានចេញសេចក្ដីថ្លែងការណ៍...
-
ខេត្តកំពត ៖ បុរសល្មោភកាមម្នាក់ ត្រូវសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តឃាត់ខ្លួន បន្ទាប់ពីមាន...
-
ភ្នំពេញ ៖ អស់រយៈពេលយូរក្រែលដែរហើយ ដែលមហាជនទូទៅដឹងថា តារាកំប្លែងល្បីឈ្មោះតាំងពីអំឡុងឆ្នាំ១៩៨០ លោកអ៊ូ ប៊ុនណារ៉ាត...
-
ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ច នគរ បាលប៉ុស្តិ៍ទឹកល្អក់ទី១សហការជាមួយគណគ្រប់គ្រងសាលាជា ស៊ីម សន្ធរម៉ុកធ្វើការឃាត់ខ្លួ...
-
ប្រដាល់ ៖ ស្ថានីយទូរទស្សន៍អប្សរា សហការជាមួយសហព័ន្ធកីឡាប្រដាល់កម្ពុជា ក្រោយការឧបត្ថម្ភដោយណាហ្គាវើល នឹងរៀបចំឲ្យមានជំនួបសងស...
-
March 27, 2009 in Phnom Penh. A child plays in muddy water that is spraying out of a broken pipe. The pipes were pumping sand into a n...
-
In its latest show of support for the Royal Cambodian Armed Forces, China on Saturday gifted an array of military hardware, including v...
-
You use Notepad++ for writing programming. Click here to download
0 comments:
Post a Comment