On Monday, May 25, 2015 by Unknown No comments
ត្រឹមតែរយៈពេល៤ថ្ងៃប៉ុណ្ណោះ មនុស្សប្រមាណ៤០០នាក់បានស្លាប់បាត់បង់ជីវិត ដោយសាររលកកំដៅវាយប្រហារលើមនុស្សនៅប្រទេសឥណ្ឌា។ នេះបើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់ឥណ្ឌាកាលពីថ្ងៃទី២៤ខែឧសភា ។ មន្ត្រីជាន់ខ្ពស់ឥណ្ឌារូបនេះបានឱ្យដឹងថា នៅភាគខាងត្បូងរដ្ឋអ៊ែនយ្យា ផ្រាដេស(Andhra Pradesh)ប្រទេសឥណ្ឌា រលកកំដៅបានសម្លាប់មនុស្សប្រមាណ២០០នាក់។ ដោយឡែក មនុស្សស្លាប់២០០នាក់ទៀតនៅជិតរដ្ឋ តេឡាហ្គាណា(Telangana)ប្រទេសឥណ្ឌា។ ពួកគេទាំងនោះបានស្លាប់ដោយសាររលកកំដៅនេះ ដោយសារពួកគេគ្មានផ្ទះសំបែង ហើយភាគច្រើនស្លាប់ដោយសារដាច់សសៃឈាមខួរក្បាល។ ដោយឡែកសីតុណ្ហភាពនៅប្រទេសឥណ្ឌាកើនកំដៅដល់៤៥អង្សាសេ។
មន្ត្រីជាន់ខ្ពស់ឥណ្ឌារូបនេះបានបន្តឱ្យដឹងទៀតថា នៅភាគខាងជើងប្រទេសឥណ្ឌា កំដៅកើនដល់៤៥អង្សាសេ ហើយកំដៅនេះនឹងរាលដាលទៅប្រទេសប៉ាគីស្ថាន៥០អង្សាសេ។ លោកបានប្រាប់ទៀតថា ការកើនកំដៅដដែលនឹងរាលដាលនៅប្រទេសឥណ្ឌាជាបន្តទៀត។ ហេតុនេះលោកសុំអំពាវប្រជាជនឥណ្ឌាពិសារទឹកឱ្យបានច្រើនមុននឹងចេញដំណើរទៅណា៕(ដោយ៖លាង ធីតា)
Subscribe to:
Post Comments (Atom)
Search
Popular Post
-
គ្មានអ្នកណាមិនដឹងនោះទេថា កីឡាករថៃឈ្មោះ Nob Pakav មានប្រវត្តិផ្ដួលជើងខ្លាំងកម្ពុជាចំនួន៣រូបរួចមកហើយ នាពេលកន្លងមក ។ យ៉ាង...
-
សៀវភៅសាងខ្លួនឯង សាងខ្លួនឯង រៀបរៀងដោយ ស៊ា ប៊ុនភេង បោះពុម្ពលើកដំបូងនៅឆ្នាំ ១៩៧៣ ក្រោយមកមានការបោះពុម្ពឡើងវិញជាបន្តបន្ទ...
-
Chapter 1: Basic HTML 1. Introduction 2. Design of Web Pages 3. Markup Language 4. Developing HTML Documents ...
-
លោកអ្នកមានជំរើសយ៉ាងច្រើនក្នុងការជ្រើសរើស ទិញទូស័ព្ទ Smart Phone ដែល ដើរដោយប្រព័ន្ធប្រតិបត្តិការណ៏ Android ន...
-
លោក ភឿង កុម្ភៈ បានបញ្ចប់ថ្នាក់អនុបណ្ឌិត ផ្នែកអក្សរសិល្ប៍បារាំងនៅប្រទេសបារាំង និងបច្ចុប្បន្នលោកជាមន្ត្រីធ្វើការនៅសាលាក្តីខ្ម...
-
ព្រះសីហនុ ៖ កាលពីវេលាម៉ោង ១៣ និង៤០នាទីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅតាមបណ្តោយផ្លូវជាតិល...
-
កណ្តាល ៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ វេលាម៉ោង ១៦និង២០នាទី ត្រង់ចំណុចផ្លូវលំ ផ្សារលើ ក្នុងភូមិអំពិលទឹកឃុំកំពង់ភ្នំ ស្រុកលើក...
-
ត្រឹមតែរយៈពេល៤ថ្ងៃប៉ុណ្ណោះ មនុស្សប្រមាណ៤០០នាក់បានស្លាប់បាត់បង់ជីវិត ដោយសាររលកកំដៅវាយប្រហារលើមនុស្សនៅប្រទេសឥណ្ឌា។ ...
-
Place Code Country Admin1 Admin2 Admin3 1 Wattana 10110 Thailand Bangkok 13.708/100.456 2 Yannawa 10120 Thailand Bangkok 13...
-
សហរដ្ឋអាមេរិកបានប្រកាសបើកឱកាសដល់យុវជនកម្ពុជា អាចចូលរួមក្នុងការប្រកួតប្រជែងដើម្បីទទួលបានសិទ្ធិក្នុងការចូលរៀននៅក្នុងសាកលវិទ...
0 comments:
Post a Comment