On Tuesday, May 26, 2015 by Unknown No comments
សម្រាប់មនុស្សគ្រប់គ្នា ដែលបានចំណាយពេលវេលារបស់ខ្លួន នៅជាមួយសមុទ្រ អ្នកពិតជាដឹងរួចហើយថា វាពិតជាផ្តល់រឿងល្អៗមួយចំនួន ដល់រាងកាយ ចិត្តគំនិត និងវិញាណ។ មានអត្ថប្រយោជន៍ដល់សុខភាពច្រើនណាស់ ដែលមនុស្សដែលរស់នៅក្បែសមុទ្រ តែភាគច្រើន គេមិនអាចពន្យល់មូលហេតុរបស់វាបានទេ តែវាហាក់ដូចជា រឿងអស្ចារ្យមួយអញ្ចឹង។ ប៉ុន្តែ យើងខ្ញុំមានហេតុផលមួយចំនួនដែរ សម្រាប់ចែកជូន ដល់មិត្តអ្នកអានទាំងអស់គ្នា។
អនុញ្ញាត ឱ្យបន្ធូរអារម្មណ៍
ស្ត្រេស គឺជាមូលហេតុដ៏សំខាន់ នៃជំងឺទាំងឡាយ ក្នុងសង្គមរស់នៅរបស់យើង។ សមុទ្រ ពិតជាមានវិធីសាស្ត្រមួយ សម្រាប់ឱ្យមនុស្សយើង អាចបន្ធូរអារម្មណ៍បានយ៉ាងល្អ។ ការអង្គុយនៅលើដីខ្សាច់ ខណៈពេលកំពុងតែសម្លឹងមើល និងស្តាប់សម្លេងទឹកសមុទ្រ បោកបក់លើគ្នានោះ ពិតជាផ្តល់ឱ្យយើង នូវអារម្មណ៍ល្អ និងយល់ថា មានសន្តិភាពក្នុងជីវិតណាស់។
លាងសម្អាតរាងកាយ និងចិត្តគំនិត បានយ៉ាងស្អាតល្អ
ទឹកសមុទ្រ នឹងផ្តល់នូវគុណភាព នៃការលាងសម្អាតទាំងរាងកាយ ផ្លូវចិត្ត និងអារម្មណ៍បានយ៉ាងល្អ។ ខ្យល់ដែលបក់ចេញពីទឹកសមុទ្រនឹងជួយឱ្យអ្នកស្រូបយកនូវខ្យល់ដ៏ ស្រស់ស្អាត និងបរិសុទ្ធ។ នៅពេលយើងហែលទឹកសមុទ្រ រាងកាយយើង នឹងត្រូវបានលាងសម្អាត។ ការដើរលើដីខ្សាច់ ដ៏វែងអន្លាយដោយជើងទទេ វាប្រៀបបាននឹងមានអ្វីមួយ ជួយដុសខាត់ប្រអប់ជើងយើង តាមបែបធម្មជាតិអញ្ជឹង។ រសជាតិ និងការលឺសម្លេងរលកបោកបក់ របស់ទឹកសមុត្រ ខណៈកំពុងតែអង្គុយលើដីខ្សាច់ផងនោះ គឺជាវិធីសាស្ត្រមួយ ដើម្បីលាងសម្អាតអារម្មណ៍ ក្នុងខ្លួនរបស់អ្នកហើយ។
ងាយស្រួល ដល់ការតាំងសមាធិ
រឿងមួយដែលងាយស្រួលបំផុត ក្នុងការតាំងសមាធិ ដែលគេតែងតែណែនាំតាមអ៊ីនធើណេតនោះ គឺការប្រើប្រាស់ សម្លេងរលកទឹកសមុទ្រតែម្តង។ ដើម្បីស្រមៃទៅលើទឹកដ៏ស្អាតល្អ ចូលក្នុងរាងកាយរបស់យើង និងលុបបំបាត់អារម្មណ៍អវិជ្ជមានទាំងអស់ ទៅតាមសមុទ្រវិញនោះ គឺជាការពិតអស្ចារ្យមួយ។ ការដកដង្ហើមទៅតាម រលកបោកបក់របស់ទឹកសមុទ្រ ពិតជារឿងដែលគួរតែសាកល្បង ទាំងអស់គ្នាខ្លាំងណាស់។
ជាកន្លែងគេង ពេលយប់ដ៏អស្ចារ្យ
បើសិនជាយើងស្នាក់នៅ ក្បែទឹកសមុទ្រ យើងពិតជាអាចស្តាប់លឺសម្លេង ទឹកសមុទ្របោកលើឆ្នេរខ្សាច់ បានយ៉ាងល្អមួយ។ សម្លេងនេះដែរ ក៏ផ្តល់នូវការបន្ធូរអារម្មណ៍បានយ៉ាងល្អ ដើម្បីឈានដល់ការគេងដ៏លង់លក់។ កាលណា អ្នកអារម្មណ៍មានភាពធូរស្រាលហើយនោះ ការគេងក៏បានលង់លក់ស្រួលដែរ ហើយបញ្ហាជាច្រើន នឹងត្រូវដោះស្រាយ។ រឿងនេះប្រហែលដោយសារតែសមុទ្រខ្លួនឯង ឬអ្វីៗដែលកើតចេញពីសមុទ្រ ទៅជួយដល់ចិត្តគំនិតរបស់មនុស្សយើង៕

ប្រភព៖http://www.vorakchun.com/
Subscribe to:
Post Comments (Atom)
Search
Popular Post
-
Place Code Country Admin1 Admin2 Admin3 1 Wattana 10110 Thailand Bangkok 13.708/100.456 2 Yannawa 10120 Thailand Bangkok 13...
0 comments:
Post a Comment