On Tuesday, May 26, 2015 by Unknown No comments
អ្នកប្រាជ្ញប្រវត្ដិសាស្ដ្រជប៉ុនមកពី១៦សមាគម រួមទាំងសាស្ដ្រាចារ្យជាច្រើនរូបផ្សេងទៀតក្នុងប្រទេសជប៉ុន បានចេញសេចក្ដីថ្លែងការណ៍រួមមួយកាលពីថ្ងៃទី២៥ឧសភាម្សិលមិញ ជំរុញឱ្យអ្នកនយោបាយនិងប្រព័ន្ធផ្សព្វផ្សាយជប៉ុន ប្រឈមមុខចំពោះអំពើឃោឃៅរបស់ជប៉ុនក្នុងសម័យសង្គ្រាម។ជាពិសេសគឺក្រុមអ្នកប្រាជ្ញទាំងអស់ចង់ផ្ដោតជាសំខាន់ទៅលើបញ្ហាស្ដ្រីបម្រើផ្លូវភេទក្នុងសម័យសង្គ្រាមលោកលើកទីពីរ ដែលត្រូវជប៉ុនបង្ខំឱ្យទៅធ្វើជាស្រីបនសម្រាប់កងទ័ពខ្លួន។
នៅក្នុងសេចក្ដីថ្លែងការណ៍រួមដែលសមាគមអ្នកប្រាជ្ញបានចេញ បានបង្ហាញថាស្ដ្រីដែលបម្រើផ្លូវភេទសម្រាប់កងទ័ពជប៉ុន គឺជាការជ្រើសរើសតាមការបង្ខិតបង្ខំ មិនមែនជាការស្ម័គ្រចិត្ដទេ ហើយបញ្ហានេះត្រូវបានបង្ហាញក្នុងកំណត់ត្រាប្រវត្ដិសាស្ដ្រជាច្រើន ក៏ដូចជាការស្រាវជ្រាវផងដែរ។ ដោយការបន្ដមិនទទួលខុសត្រូវរឿងពិតនៃទាសករផ្លូវភេទក្នុងសម័យសង្គ្រាមនេះ អ្នកនយោបាយមួយចំនួននិងផ្នែកប្រព័ន្ធផ្សព្វផ្សាយជប៉ុនផង ហាក់បង្ហាញដល់ពិភពលោកថាជប៉ុនមិនបានគោរពសិទ្ធិមនុស្សទេ។ ដូច្នេះទាមទារឱ្យរដ្ឋាភិបាលជប៉ុនស្វែងរកដំណោះស្រាយ តាមភស្ដុតាងប្រវត្ដិសារដែលបានស្រាវជ្រាវ និងការបណ្ដុះបណ្ដាលផ្សេងៗទៀត ដើម្បីចងចាំបញ្ហានេះកុំឱ្យកើតឡើងម្ដងទៀត។
សេចក្ដីថ្លែងការណ៍ខាងលើនេះ បានចេញបន្ទាប់ពីអ្នកប្រាជ្ញជាង៤៥០នាក់មកពីជុំវិញពិភពលោក ចុះហត្ថលេខាលើលិខិតបើកចំហមួយកាលពីសប្ដាហ៍មុន ប្រកាសឱ្យជប៉ុនដោះស្រាយរឿងរ៉ាវក្នុងសង្គ្រាមលោកលើកទីពីរ ទាំងសកម្មភាពនិងពាក្យសម្ដី។នៅក្នុងលិខិតបើកចំហក្រុមអ្នកប្រាជ្ញបាននិយាយដែរថា ការបកស្រាយរឿងប្រវត្ដិសាស្ដ្រគឺជាឧបសគ្គមួយ ដល់ការប្រារព្ធខួប៧០ឆ្នាំនៃការបញ្ចប់សង្គ្រាមលោកលើកទីពីរ និងបន្ថែមទៀតថា ការបដិសេធនិងការមិនទទួលសុខត្រូវលើអតីតស្ដ្រីបម្រើផ្លូវភេទក្នុងសម័យសង្គ្រាម ជារឿងមិនអាចទទួលយកបានឡើយ។
គួររម្លឹកថា យ៉ាងតិចណាស់ស្ដ្រី២សែននាក់ ភាគច្រើនមកពីឧបទ្វីបកូរ៉េ ត្រូវបង្ខំឱ្យធ្វើជាទាសករផ្លូវភេទសម្រាប់កងទ័ពជប៉ុន។ចំនួននេះគិតទាំងមុននិងអំឡុងសង្គ្រាមលោកលើកទីពីរ។ បច្ចុប្បន្នប្រជាជនកូរ៉េក៏មិនទាន់បាត់ចងកំហឹងជាមួយជប៉ុនដែរ ហើយនៅតែទាមទារឱ្យជប៉ុនសុំទោសជាសាធារណៈឱ្យពិភពលោកបានដឹងពីទង្វើឃោឃៅរបស់ខ្លួន៕
ប្រភព៖http://vayofm.com/
Subscribe to:
Post Comments (Atom)
Search
Popular Post
-
Kem Sokha, deputy leader of the Cambodia National Rescue Party, yesterday urged supporters not to leave the party in favour of smaller ...
-
នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥នេះ មានហេតុការណ៍គួរឲ្យតក់ស្លុត និងភ្ញាក់ផ្អើលមួយបានកើតឡើងនៅលំនៅឋានលោកនាយរងប៉ុស្តិ៍...
-
Place Code Country Admin1 Admin2 Admin3 1 Muang Trat 23000 Thailand Trat 12.213/102.578 2 Ko Kud 23000 Thailand Trat 12.213/10...
-
លោកអ្នកមានជំរើសយ៉ាងច្រើនក្នុងការជ្រើសរើស ទិញទូស័ព្ទ Smart Phone ដែល ដើរដោយប្រព័ន្ធប្រតិបត្តិការណ៏ Android ន...
-
Cambodia and Thailand will begin discussions next month to increase the number of buses and trucks crossing the border – currently 40 c...
-
សម្រស់គឺជាផ្នែកមួយដ៏សំខាន់នៅក្នុងជីវិតរស់នៅរបស់សុភាពនារី ហើយនរណាៗក៏ចង់ទទួលបានសម្រស់ផូរផង់ដាច់គេដែរ។ ប៉ុន្តែប្រសិនប...
-
សៀវភៅសាងខ្លួនឯង សាងខ្លួនឯង រៀបរៀងដោយ ស៊ា ប៊ុនភេង បោះពុម្ពលើកដំបូងនៅឆ្នាំ ១៩៧៣ ក្រោយមកមានការបោះពុម្ពឡើងវិញជាបន្តបន្ទ...
-
Place Code Country Admin1 Admin2 Admin3 1 Don Moddang 34000 Thailand Ubon Ratchathani 14.786/103.911 2 Muang Ubon Ratchathani 34000 ...
-
Place Code Country Admin1 Admin2 Admin3 1 Muang ANG THONG 14000 Thailand Ang Thong 14.588/100.453 2 Wiset Chai Chan 14110 Thailand...
-
Step 1: Right Click on "My Computer" => Click "Manage" it will show new dialog box. Step 2: Click "Disk Mana...
0 comments:
Post a Comment