On Monday, May 25, 2015 by Unknown No comments
រាជធានីភ្នំពេញ ៖ តារាសម្តែងល្បីឈ្មោះយូរឆ្នាំប្រចាំប្រទេសសិង្ហបុរី អ្នកនាងហ្សូអ៊ីថេ ដែលប្រជាជនកម្ពុជាស្គាល់ច្បាស់ក្នុងតួអង្គបូបូ បានដឹកដៃគ្នាជាមួយតារាសម្តែងប្រុសរូបសង្ហាលោកអែលវិន អ៊ឹង មកប្រទេសកម្ពុជា ដើម្បីផ្សព្វផ្សាយរឿងភាគថ្មី ដែលមានចំណងជើងថា «សន្តានចិត្តអ្នកមានបុណ្យ» ជាប្រភេទរឿងនិយាយពីការយកចិត្តទុកដាក់របស់គ្រូពេទ្យ និងជាប្រភេទរឿងភាគថ្មីដែលកំពុងតែល្បីល្បាញ និងទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រជាជនសិង្ហបុរី ។
តារាភាពយន្តពីរដួងនេះបានចូលរួមធ្វើសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ក្រោមការរៀបចំពីក្រុមហ៊ុនទូរទស្សន៍ខ្សែកាបរាជធានីភ្នំពេញភីភីស៊ីធីវី ដោយសហការជាមួយក្រុមហ៊ុន Media Crop Singapore ។
ខ្សែភាពយន្តរឿងភាគថ្មីរបស់សិង្ហបុរីដែលមានចំណងជើងថា «សន្តានចិត្តអ្នកមានបុណ្យ» នេះនឹងត្រូវដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ខ្សែកាបរាជធានីភ្នំពេញ ភីភីស៊ីធីវី ប៉ុស្តី៍លេខ៩ ចាប់ពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៥ ខាងមុខនេះ ។ នេះជាលើកទី២ហើយដែលក្រុមហ៊ុនទូរទស្សន៍ខ្សែកាបរាជធានីភ្នំពេញភីភីស៊ីធីវីបានរួមសហការជាមួយក្រុមហ៊ុន Media Crop Singapore ។
ក្នុងដំណើរលើកនេះ តារាទាំង២ដួង គឺអ្នកនាងហ្សូអ៊ីថេ (Zoe Tay) ហៅបូបូ និងលោកអែលវីន អ៊ឹង (Elvin Ng) ក្រៅពីរៀបចំធ្វើកម្មវិធីសន្និសីទកាសែត កម្មវិធីជួបជុំ តារាសិ្ហបុរីទាំង២រូបនេះក៏នឹងមានការចូលរួមសកម្មភាពសប្បុរសធម៌ ដោយនាំយកអំណោយ និងមូលនិធិសប្បុរសរបស់ក្រុមហ៊ុនភីភីស៊ីធីវី និងក្រុមហ៊ុន Media Crop ទៅផ្តល់ជូនកុមារនៅមណ្ឌល AFESIP នៅភូមិថ្លុកជ្រៅ ឃុំខ្ចៅស្រុកកងមាស ខេត្តកំពង់ចាម ។ លើសពីនេះក៏មានការប្រគំតន្ត្រីផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍កម្ពុជាប៉ុស្តិ៍លេខ៨ HDចាប់ពីម៉ោង៦ និង៣០នាទីល្ងាចផងដែរ ក្នុងនោះក៏មានតារាចម្រៀងនៃប្រទេសកម្ពុជាចូលរួមជាកិត្តិយសមួយចំនួនដែរ ដូចជាអ្នកនាងខាត់ សុឃីម, ស៊ុន ស្រីពេជ្រ, កញ្ញាស៊ូ ស៊ីរីកា កុមារីអេឡេន និងកុមារាសាន់នីជាដើម ។
អ្នកនាងហ្សូអ៊ីថេ ហៅបូបូ ដែលនៅតែរក្សាបានតំណែងតួអង្គសំខាន់ៗក្នុងវិស័យខ្សែភាពយន្តប្រចាំប្រទេសសិង្ហបុរីតាំងពីដំបូងមកទល់ពេលនេះ បានថ្លែងក្នុងពិធីសន្និសីទសារព័ត៌មានថា «ការដែលអ្នកនាងបានរក្សាសកម្មភាពថតភាពយន្តបានរយៈពេលយូរឆ្នាំបែបនេះ ដោយសារតែមកពីការធ្វើសំណូមពររបស់នាងមិនមានអ្វីច្រើន ដូចនេះហើយនេះជាសំណាងមួយដែលនាងទទួលបានការគាំទ្រពីមហាជនតាំងពីជំហានដំបូងរហូតមកទល់ពេលនេះ ។ រហូតមកទល់ពេលនេះ មានខ្សែភាពយន្តច្រើនណាស់ដែលនាងបានថតដោយមិនចាំតួលេខនោះទេ ប៉ុន្តែអ្វីដែលដឹងច្បាស់គឺមហាជនបានស្គាល់នាង មិនថាប្រជាជនសិង្ហបុរី ឬកម្ពុជាទេ គឺរឿងដំបូងដែលនាងមានឈ្មោះថាបូបូ ។ នេះជាលើកទី៣ហើយដែលនាងបានមកដល់ប្រទេសកម្ពុជា ដែលលើកនេះបានការៀបចំពីស្ថានីយ៍ទូរទស្សន៍ភីភីស៊ីធីវី សហការជាមួយក្រុមហ៊ុន Media Crop Singapore ។ លើកទី១កាលពីជាង១០ឆ្នាំមុន បានផ្សព្វផ្សាយរឿងភាគមួយដែលចូលមកដល់ប្រទេសកម្ពុជា លើកទីពីរមកជាមួយអង្គការមួយ ដើម្បីថតសកម្មភាពការងារមួយចំនួន ។ លើកទី៣មកកម្ពុជា គឺឃើញថា ប្រទេសកម្ពុជាមានការរីកចម្រើនជាខ្លាំង ។ ក្រៅពីក្រុមការងារបានរៀបចំឲ្យ គាត់នឹងឆ្លៀតទៅមើលទីកន្លែងផ្សេងៗទៀតដែលគិតថា ប្រទេសកម្ពុជាមានការរីកចម្រើន ពិសេសចង់ទៅទស្សនកិច្ចនៅប្រាសាទអង្គរវត្ត ដែលជាតំបន់ល្បីឈ្មោះសម្រាប់ពិភពលោក ។
អ្នកនាងលើកឡើងទៀតថា ចំពោះរឿង«សន្តានចិត្តអ្នកមានបុណ្យ» នាងជាតួអង្គប្រធានគិលានុបដ្ឋាកយិកា ដែលមានអ្នកជំងឺជាច្រើន ដែលអ្នកជំងឺរបស់គាត់គឺភាគច្រើនជាថ្នាក់កណ្តាលចុះក្រោម ។ ដូចនេះហើយអ្នកជំងឺរបស់គាត់អាចជួបប្រទះជាមួយនឹងជីវភាពខ្វះខាត ក៏ដូចជាវិវាទនៅក្នុងគ្រួសារ ។ មូលហេតុនេះហើយ ក្នុងនាមអ្នកនាងជាប្រធានគិលានុបដ្ឋាយិកា គាត់មិនត្រឹមតែមើលជំងឺនោះទេ ថែមទាំងជួយណែនាំទាំងផ្លូវចិត្តថែមទៀត ។ ដូចនេះហើយអ្នកនាងយល់ថា ក្នុងនាមជាគិលានុបដ្ឋាយិកា គឺជាការងារមួយដែលមហិមាមែនទែន ត្រូវគិត និងជួយសង្គ្រោះអ្នកជំងឺជាសំខាន់ ។ ទំនួលខុសត្រូវចំពោះតួនាទីគិលានុបដ្ឋាយិកាត្រូវតែព្យាយាមក្នុងការងារជាខ្លាំង និងរក្សានូវអារម្មណ៍យ៉ាងស្ងៀមស្ងាត់ និងរក្សាភាពម៉ឺងមាត់ណាស់ មិនតែប៉ុណ្ណោះទេ គឺត្រូវយកចិត្តទុកដាក់ចំពោះការងារ ពោលមុនសម្តែងរឿងនេះត្រូវហ្វឹកហាត់ជាមុនទើបស្គាល់ដឹងពីរបៀបពេទ្យ ។
ចំពោះលោកអែលវីន អ៊ឹង វិញបានឲ្យដឹងដែរថា លោកដើរតួក្នុងរឿងជាគិលានុបដ្ឋាយិកាម្នាក់ដែរ ដោយមូលហេតុចូលធ្វើការងារជាគ្រូពេទ្យ ដោយសារតែមានគ្រោះថ្នាក់ចរាចរមួយបណ្តាលឲ្យមិត្តភក្តិរបស់គាត់បានបាត់បង់ជីវិត ដោយសារតែគាត់មិនមានចំណេះដឹងខាងផ្នែកសង្គ្រោះបន្ទាន់ ។ ម្ល៉ោះហើយទើបសម្រេចចិត្តធ្វើការជាគ្រូពេទ្យ ។ ចំពោះរឿងនេះលោកបានជួបគ្នាជាលើកទី២ជាមួយអ្នកនាងបូបូ ព្រោះកាលពី៧ឆ្នាំមុនក៏ធ្លាប់សម្តែងរឿងជាមួយគ្នាដែរ ។ អ្វីដែលលោកដក់អារម្មណ៍ក្នុងរឿងភាគថ្មីនេះ គឺត្រង់កន្លែងដែលអ្នកជំងឺបានបាត់បង់ជីវិតទៅ គឺគ្រូពេទ្យត្រូវសំអាតខ្លួនឲ្យសព ហើយការសំអាតខ្លួនក្នុងតួអង្គនោះក៏មានឪពុករបស់លោកដែរ ។ សាច់រឿងនៅកន្លែងនោះ គឺរំភើបណាស់ព្រោះមុនថតរឿងនេះ ក្រុមការងារក៏បានរៀបចំឲ្យតារាសម្តែងទៅរៀនអំពីចំណេះដឹងខាងគិលានុបដ្ឋាយិកា ក៍ដូចជារបៀបចាក់ថ្នាំផងដែរ ។
ទាំងនេះជាសកម្មភាពមួយដ៏ជោគជ័យប្រកបដោយទំនាក់ទំនងដ៏ជិតស្និតរបស់អ្នកនាងហ្សូអ៊ី ថេ និងលោកអែលវីន អ៊ឹង ដែលបានបង្ហាញពីចំណងមិត្តភាពយ៉ាងល្អឈរលើវិស័យសិល្បៈខ្សែភាពយន្តក្នុងតំបន់អាស៊ី និងស្តែងចេញពីទឹកចិត្តមនុស្សធម៌ ក្នុងនាមជាសប្បុរជន ដែលបានសហការចូលរួមកិច្ចការមនុស្សធម៌ក្នុងសង្គមជាតិ ៕
Subscribe to:
Post Comments (Atom)
Search
Popular Post
-
ប្រដាល់ ៖ ស្ថានីយទូរទស្សន៍អប្សរា សហការជាមួយសហព័ន្ធកីឡាប្រដាល់កម្ពុជា ក្រោយការឧបត្ថម្ភដោយណាហ្គាវើល នឹងរៀបចំឲ្យមានជំនួបសងស...
-
រាជធានីភ្នំពេញ ៖ នារីរូបស្រស់ម្នាក់បានសំរេចចិត្តចង.កធ្វើអត្តឃាតរហូតសពធុំក្លិនស្អុយទៅហើយ ទើបធ្វើឲ្យមានការភ្ញាក់ផ្អើល កាល...
-
ជំនួយរបស់ប្រទេសជប៉ុនខាងផ្នែកសុខភាពសាធារណៈដល់ប្រទេសកម្ពុជា បានបន្សល់ទុកនូវមរតកមន្ទីរពេទ្យដ៏ធំមួយនៅកណ្តាលរាជធានីភ្នំពេ...
-
ប្រភពព័ត៌មានច្បាស់ការណ៍ពីខេត្តសៀមរាប បានឲ្យដឹងថា សិស្សប្រុសដែលប្រើអំពើហិង្សាវាយធ្វើបាបទៅលើសិស្សស្រីក្នុងបន្ទប់ថ្នា...
-
មុននឹងសម្រេចចិត្តរបៀបអាពាហ៍ពិពាហ៍អ្នកគួរតែសួរសំនួរខ្លះៗទៅដៃគូររបស់អ្នក។ ទាំងនេះគ្រាន់តែជាការផ្តល់យោបល់មួយចំនួន ហើ...
-
អ្នកប្រាជ្ញប្រវត្ដិសាស្ដ្រជប៉ុនមកពី១៦សមាគម រួមទាំងសាស្ដ្រាចារ្យជាច្រើនរូបផ្សេងទៀតក្នុងប្រទេសជប៉ុន បានចេញសេចក្ដីថ្លែងការណ៍...
-
ខេត្តកំពង់ឆ្នាំង ៖ កុមារាអាយុ១០ឆ្នាំម្នាក់ បានរងរបួសដោយគ្រាប់កាំភ្លើងខ្យល់បាញ់គ្រាប់កង់ត្រូវចំក្តោងច្រមុះ ខាងឆ្វេង បណ្តាលឱ្...
-
ខេត្តកំពត ៖ បុរសល្មោភកាមម្នាក់ ត្រូវសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តឃាត់ខ្លួន បន្ទាប់ពីមាន...
-
នាយករដ្ឋមន្ដ្រី Najib Razak បាននិយាយកាលពីថ្ងៃចន្ទថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយការរកឃើញនៃផ្នូរខ្មោចដ៏ធំនៃជនអន្តោប...
-
កាលពីប៉ុន្មានថ្ងៃនេះ មានការចែករំលែកតគ្នាពីម្នាក់ទៅម្នាក់ជុំវិញសកម្មភាពតារាចម្រៀង ខេមរៈ ស្រីពៅ ត្រូវបានបុរសអាណិកជនម្នាក់ ឡើងលើឆាកឆាឆៅ នៅក្នុ...
0 comments:
Post a Comment