On Monday, May 25, 2015 by Unknown No comments
នៅក្នុងជីវិតសព្វថ្ងៃនេះ ទូរស័ព្ទដៃបានក្លាយជាចំណែកមួយនៃជីវិតរបស់មនុស្សគ្រប់គ្នា ប៉ុន្តែអ្នកក៏គួរតែដឹងពីគុណវិបត្តិរបស់វាផងដែរ។ ស្រមៃមើលបើគ្មានទូរស័ព្ទដៃ នាំយើងត្រលប់ទៅរកជីវិតបែបបុព្វបុរសជំនាន់មុន ដែលមិនបានទំនាក់ទំនងគ្នាស្រួល និងគ្មានអ៊ីនធឺណែតប្រើប្រាស់។
ការងារស្ទើតែពាក់កណ្តាលបានពឹងផ្អែកទៅលើទូរស័ព្ទដៃ។ ក្រៅពីទំនាក់ទំនងគ្នា ទូរស័ព្ទដៃក៏អាចធ្វើឲ្យជីវិតរបស់អ្នកងាយស្រួល ព្រោះក្រុមហ៊ុនទូរស័ព្ទដៃ smart phone ជាច្រើនបានបន្ថែមនូវទ្រង់ទ្រាយជាច្រើនដូចជា ផែនទីបង្ហាញពីទីតាំង ប្រសិនបើអ្នកមិនស្គាល់ពីទីកន្លែងច្បាស់, សេវាកម្មផ្ញើសារ, ការនិយាយគ្នាតាមរយៈវីដេអូ និងអ្វីៗជាច្រើនផ្សេងទៀត។
តែទោះបីជាយ៉ាងណាក៏ដោយ ទូរស័ព្ទដៃទាំងនេះបានបញ្ចេញកម្រិតធាតុវិទ្យុសកម្មតិចដែលអាចផ្តល់ផលប៉ះពាល់ដល់សុខភាពរបស់អ្នកបន្តិចម្តងៗ។ ទូរស័ព្ទដៃបានផ្តល់ភាពគ្រោះថ្នាក់ជាច្រើនដល់សុខភាពរបស់អ្នក។ ដោយសារតែទូរស័ព្ទដៃជាតម្រូវការគ្រប់ពេល ដូច្នេះក្រោយពីបានដឹងពីផលគ្រោះថ្នាក់ដល់សុខភាពរួចហើយ មនុស្សនៅតែបន្តប្រើវា ព្រោះវាគ្មានជម្រើសឡើយ។ តែទោះបីជាយ៉ាងណា មានវិធីសាស្ត្រមួយចំនួនអាចការពារខ្លួនអ្នកពីធាតុវិទ្យុសកម្មរបស់ទូរស័ព្ទដៃ ក្នុងពេលកំពុងប្រើប្រាស់ទូរស័ព្ទដៃរបស់អ្នក។ ដូច្នេះអ្នកមិនចាំបាច់ត្រូវបញ្ឈប់ការប្រើទូរស័ព្ទដៃឡើយ ប៉ុន្តែត្រូវមានការប្រុងប្រយ័ត្នបន្តិច។ សូមមើលវិធីសាស្ត្រមួយចំនួនដើម្បីកាត់បន្ថយឥទ្ធិពលពីទូរស័ព្ទដៃចំពោះសុខភាពរបស់អ្នក។
ដាក់ទូរស័ព្ទឲ្យឆ្ងាយពីក្បាលរបស់អ្នក
ប្រសិនបើអ្នកបម្រុងនឹងនិយាយទូរស័ព្ទក្នុងរយៈពេលច្រើនម៉ោង អ្នកគួរប្រើកាស ឬអ្នកអាចដាក់សម្លេងលឺចេញក្រៅ។ វិធីនេះនឹងអាចជួយការពារត្រចៀកពីការប៉ះនឹងទូរស័ព្ទ ព្រោះធាតុវិទ្យុសកម្មអាចបំផ្លាញខួរក្បាល និងត្រចៀករបស់អ្នក។
ហាមដាក់ទូរស័ព្ទដៃនៅហោប៉ៅមុខ
មនុស្សភាគច្រើនមានទម្លាប់មួយដាក់ទូរស័ព្ទដៃក្នុងហោប៉ៅមុខក្បែរបេះដូង។ ដូច្នេះធាតុវិទ្យុសកម្មដែលចេញមកក្រៅអាចប៉ះពាល់ដល់បេះដូងរបស់អ្នក។ ត្រូវដាក់ទូរស័ព្ទក្នុងកាបូប ឬដាក់ក្នុងហោប៉ៅខោក្រោយរបស់អ្នក។
កាន់វាដាក់ឲ្យឆ្ងាយពីខ្លួនរបស់អ្នក
ប្រសិនបើអ្នកកំពុងនិយាយទូរស័ព្ទដោយប្រើកាស ត្រូវប្រាកដថា អ្នកបានដាក់ទូរស័ព្ទឆ្ងាយពីខ្លួនរបស់អ្នក។ កុំដាក់ទូរស័ព្ទដៃនៅលើភ្លៅ ឬលើក្បាលពោះរបស់អ្នក។
ផ្ញើសារ
ដើម្បីជៀសវាងធាតុវិទ្យុសកម្ម យល់ល្អគួរផ្ញើសារជំនួសការនិយាយ ប្រសិនបើអ្នកគ្មានកាសដាក់និយាយ។ នៅពេលអ្នកត្រូវនិយាយទូរស័ព្ទញឹកញាប់ពេក អ្នកអាចត្រលប់មកផ្ញើសារតាមរយៈការសរសេរជាអក្សរជំនួសវិញ។ ការធ្វើបែបនេះនឹងអាចជួយការពារត្រចៀកពីការប៉ះនឹងទូរស័ព្ទ ដែលអាចប៉ះពាល់ដល់ខួរក្បាល។
នៅពេលកំពុងនិយាយទូរស័ព្ទ
ធាតុវិទ្យុសកម្មភាគច្រើនបញ្ចេញមកក្រៅក្នុងពេលអ្នកកំពុងនិយាយ ហើយវាអាចទៅបំផ្លាញសុខភាពរបស់អ្នក។ ដូច្នេះគួរកាន់ទូរស័ព្ទដៃដាក់ឲ្យឆ្ងាយពីត្រចៀករបស់អ្នក ហើយរង់ចាំរហូតដល់មនុស្សនិយាយតបវិញ។ នៅពេលមនុស្សម្នាក់នោះនិយាយទូរស័ព្ទដោយប្រើកាស។
ទូរស័ព្ទជិតអស់ថ្ម
ក្នុងពេលដែលទូរស័ព្ទដៃរបស់អ្នកជិតអស់ថ្ម គួរជៀសវាងការនិយាយទូរស័ព្ទ និងការទទួលទូរស័ព្ទ។ ទូរស័ព្ទជិតអស់ថ្មអាចបណ្តាលឲ្យបញ្ចេញធាតុវិទ្យុសកម្មច្រើន។ ដាក់សាកថ្មទូរស័ព្ទដៃរបស់អ្នកឲ្យបានត្រឹមត្រូវ ចាំប្រើវា។
ហាមនិយាយទូរស័ព្ទពេលកំពុងសាកថ្ម
អ្នកគួរតែជៀសវាងការនិយាយទូរស័ព្ទ ក្នុងពេលដែលទូរស័ព្ទកំពុងសាកថ្ម។ ពេលនេះមានភាពគ្រោះថ្នាក់ផ្សេងទៀតដែលបណ្តាលមកពីទូរស័ព្ទដៃ ក្រៅពីធាតុវិទ្យុសកម្ម។ ពេលសាកថ្ម ចរន្តអគ្គិសនីកំពុងតែរត់ឆ្លងកាត់ទូរស័ព្ទដៃរបស់អ្នក ដូច្នេះអាចបណ្តាលឲ្យឆក់បាន។
ប្រើទូរស័ព្ទដៃដែលមានស្លាកសញ្ញាត្រឹមត្រូវ
គួរប្រើម៉ាកទូរស័ព្ទដៃល្បីៗ ព្រោះជាម៉ាកទូរស័ព្ទដៃដែលបានឆ្លងកាត់ធ្វើតេស្តការបញ្ចេញធាតុវិទ្យុសកម្មរួច។ ទូរស័ព្ទដៃដែលមានគុណភាពទាបអាចបញ្ចេញធាតុវិទ្យុសកម្មច្រើន និងអាចបំផ្លាញសុខភាពរបស់អ្នក។
ចុចបិទទូរស័ព្ទដៃរបស់អ្នកពេលកំពុងគេង
អ្នកអាចចុចបិទទូរស័ព្ទដៃរបស់អ្នកនៅពេលចូលគេង នៅពេលអ្នកបម្រុងនឹងចូលគេង ឬដាក់វាឲ្យឆ្ងាយពីគ្រែរបស់អ្នក។ នៅពេលកំពុងគេង ធាតុវិទ្យុសកម្មអាចវាយលុកបានយ៉ាងងាយ ព្រោះប្រព័ន្ធការពាររាងកាយរបស់អ្នកនឹងចុះខ្សោយ ក្នុងពេលកំពុងគេង។
ហាមប្រើទូរស័ព្ទដៃនៅក្នុងតំបន់ដែលមានសេវាខ្សោយ
ចៀសវាងការនិយាយទូរស័ព្ទ ប្រសិនបើសេវាទូរស័ព្ទខ្សោយ។ អ្នកមិនគួរព្យាយាមចុចទូរស័ព្ទខលច្រើនលើកច្រើនដងនៅពេលសេវាទូរស័ព្ទខ្សោយទេ ព្រោះវាអាចបណ្តាលឲ្យធាតុវិទ្យុសកម្មបញ្ចេញច្រើន នៅពេលវាព្យាយាមតភ្ជាប់ទៅនឹងបណ្តាញ។
ហាមប្រើទូរស័ព្ទដៃនៅកន្លែងតូចចង្អៀត
ចៀសវាងការប្រើទូរស័ព្ទដៃនៅលើរថភ្លើង, ឡានក្រុង និងយានជំនិះជាច្រើនផ្សេងទៀត ព្រោះផ្ទាំងលោហៈអាចរារាំងរលកសញ្ញា ហើយធ្វើឲ្យទូរស័ព្ទដៃរបស់អ្នកបញ្ចេញធាតុវិទ្យុសកម្មច្រើនជាងរាល់ពេលតភ្ជាប់នឹងបណ្តាញធម្មតា។
កំណត់ពេលវេលានិយាយទូរស័ព្ទ ប្រសិនបើមានផ្ទៃពោះ
ស្ត្រីមានផ្ទៃពោះគួរតែកំណត់ពេលវេលាប្រើប្រាស់ទូរស័ព្ទដៃ ព្រោះវាអាចប៉ះពាល់ដល់គភ៌។ ចំពោះគូស្វាមីភរិយាដែលព្យាយាមចង់បានកូន ក៏គួរតែប្រើប្រាស់ទូរស័ព្ទមានដែនកំណត់ផងដែរ៕
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment