On Monday, May 25, 2015 by Unknown No comments
ជំនួយរបស់ប្រទេសជប៉ុនខាងផ្នែកសុខភាពសាធារណៈដល់ប្រទេសកម្ពុជា បានបន្សល់ទុកនូវមរតកមន្ទីរពេទ្យដ៏ធំមួយនៅកណ្តាលរាជធានីភ្នំពេញ ឈ្មោះមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក ដែលប្រជាពលរដ្ឋខ្មែរទូទៅតែងហៅថា "មន្ទីរពេទ្យជប៉ុន" ខណៈមន្ទីរពេទ្យជប៉ុននេះមានក្រុមគ្រូពេទ្យខ្មែរជាច្រើននាក់កំពុងបម្រើការងារនៅទីនោះ ហើយក៏ធ្លាប់បានទទួលរងនូវការរិះគន់មិនតិចតួចឡើយពីស្រទាប់មហាជន ទៅលើក្រុមគ្រូពេទ្យខ្មែរមួយចំនួនដែលអសមត្ថភាព និងខ្វះក្រមសីលធម៌ វិជ្ជាជីវៈពេទ្យ ដូចជា ការប្រើប្រាស់ពាក្យសម្តីមិនសមរម្យ ការជំរិតកោសរូសយកលុយ និងធ្វេសប្រហែស បណ្តាលឲ្យស្ត្រីសម្រាលកូនស្លាប់បាត់បង់ជីវិតចោលកូននិងប្តីច្រើនករណី ជាដើម…។ល។
កាលពីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥កន្លងទៅថ្មីៗនេះ ស្ត្រីម្នាក់ឈ្មោះ ម៉េង ធារ៉ា អាយុ៣៤ឆ្នាំ មុខរបរមេផ្ទះ និងមានប្តីឈ្មោះ កុល សារ៉ាត់ អាយុ៣៤ឆ្នាំ មុខរបរជាកម្មករសំណង់ មានទីលំនៅភូមិឫស្សីទី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានមកសម្រាលកូនទី៤នៅមន្ទីរពេទ្យជប៉ុន ដោយចូលមកពិនិត្យសុខភាព និងសម្រាកពេទ្យតាំងពី៣ថ្ងៃមុនសម្រាលកូនម្ល៉េះ ប៉ុន្តែជាអកុសល ស្ត្រីរូបនេះបានស្លាប់បាត់បង់ជីវិតគួរឲ្យតក់ស្លុតក្រោយពេលសម្រាលកូនរួច បន្សល់ទុកនូវកូនចំនួន៤នាក់កំព្រាម្តាយ(ប្រុស៣នាក់ និងស្រីម្នាក់ជាកូនចុងក្រោយទើបកើត) និងប្តីព្រាត់ប្រាសប្រពន្ធទាំងអាឡោះអាល័យបំផុត ។
ទាំងស្វាមីរបស់ស្ត្រីរងគ្រោះ ទាំងប្អូនថ្លៃរបស់ស្ត្រីរងគ្រោះសុទ្ធតែបានអះអាងដូចគ្នាថា ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យជប៉ុនគួរឲ្យសង្វេគនោះ គឺបណ្តាលមកពីការធ្វេសប្រហែសរបស់ក្រុមគ្រូពេទ្យខ្មែរដែលខ្វះវិជ្ជាជីវៈ និងអសមត្ថភាព ។ ក្រុមគ្រួសាររបស់ស្ត្រីរងគ្រោះបានបញ្ជាក់ឲ្យដឹងដែរថា ក្រោយពេលរៀបចំបុណ្យសពស្ត្រីរងគ្រោះរួចរាល់ នឹងដាក់ពាក្យបណ្តឹងទៅស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរកយុត្តិធម៌ ។
មិនទាន់មានការបំភ្លឺបញ្ជាក់ពីអ្នកគ្រប់គ្រងនៅមន្ទីរពេទ្យជប៉ុន ពាក់ព័ន្ធនឹងករណីស្ត្រីសម្រាលកូនស្លាប់ចោលកូន និងប្តី កាលពីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៣កន្លងទៅនោះនៅឡើយទេ ដ្បិតសារព័ត៌មានដើមត្នោតមិនអាចធ្វើការទំនាក់ទំនងបាន គិតត្រឹមថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០១៥នេះ ។
សូមឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មេត្តាចាត់មន្ត្រីចុះត្រួតពិនិត្យ និងមានវិធានការទៅលើរឿងអាស្រូវទាំងឡាយដែលកើតមាននៅមន្ទីរពេទ្យជប៉ុន បង្ដដោយក្រុមគ្រូពេទ្យខ្មែរមួយចំនួនដែលខ្វះក្រមសីលធម៌ វិជ្ជាជីវៈ និងអសមត្ថភាព បណ្តាលឲ្យមានស្ត្រីសម្រាលកូនរងគ្រោះស្លាប់បាត់បង់ជីវិតជាហូរហែច្រើនករណីរួចមកហើយនោះផង កុំឲ្យជប៉ុនជាអ្នកផ្តល់ជំនួយខូចឈ្មោះ ព្រោះបុគ្គលពេទ្យខ្មែរអសមត្ថភាពតទៅទៀត ។ សូមថ្នាក់ដឹកនាំក្រសួងសុខាភិបាលមេត្តាចេះខ្មាសអៀនបរទេសជាម្ចាស់ជំនួយទាំងឡាយផងទាន ! ៕
Subscribe to:
Post Comments (Atom)
Search
Popular Post
-
Place Code Country Admin1 Admin2 Admin3 1 Lua Amnart 37000 Thailand Amnat Charoen 15.707/104.68 2 Muang Amnat Charoen 37000 Thailan...
-
គ្មានអ្នកណាមិនដឹងនោះទេថា កីឡាករថៃឈ្មោះ Nob Pakav មានប្រវត្តិផ្ដួលជើងខ្លាំងកម្ពុជាចំនួន៣រូបរួចមកហើយ នាពេលកន្លងមក ។ យ៉ាង...
-
លោកអ្នកមានជំរើសយ៉ាងច្រើនក្នុងការជ្រើសរើស ទិញទូស័ព្ទ Smart Phone ដែល ដើរដោយប្រព័ន្ធប្រតិបត្តិការណ៏ Android ន...
-
លោក ភឿង កុម្ភៈ បានបញ្ចប់ថ្នាក់អនុបណ្ឌិត ផ្នែកអក្សរសិល្ប៍បារាំងនៅប្រទេសបារាំង និងបច្ចុប្បន្នលោកជាមន្ត្រីធ្វើការនៅសាលាក្តីខ្ម...
-
កណ្តាល ៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ វេលាម៉ោង ១៦និង២០នាទី ត្រង់ចំណុចផ្លូវលំ ផ្សារលើ ក្នុងភូមិអំពិលទឹកឃុំកំពង់ភ្នំ ស្រុកលើក...
-
Place Code Country Admin1 Admin2 Admin3 1 Wattana 10110 Thailand Bangkok 13.708/100.456 2 Yannawa 10120 Thailand Bangkok 13...
-
សហរដ្ឋអាមេរិកបានប្រកាសបើកឱកាសដល់យុវជនកម្ពុជា អាចចូលរួមក្នុងការប្រកួតប្រជែងដើម្បីទទួលបានសិទ្ធិក្នុងការចូលរៀននៅក្នុងសាកលវិទ...
-
ហ្ស៊ីមបាវ៉េ : ក្មេងស្រីជំទង់វ័យ ១៧ឆ្នាំម្នាក់ បានក្លាយជាឃាតក ដ៏សាហាវ បន្ទាប់ពីនាង ទាញកាំបិតចាក់សម្លាប់ម្តាយ រួចហើយ ថែមទាំងដុតសាកសពស្ត្រី ជ...
-
តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ដែលបានរកឃើញថាមានការបាត់បង់ដីខ្មែរទៅវៀតណាមនៅច្រកតន់ហន់ ខេត្តកំពត ប្រកាសបបួលប្រធ...
-
ក្រុងវ៉ាស៊ីនតោន: អ្នកវិទ្យាសាស្ដ្រទាហានអាមេរិកបានច្នៃប្រឌិតរថយន្ដខ្នាតតូចប៉ុនបាតដៃ។ «មីក្រូអ៊ែរ វីហ៊ីខល» ជាឈ្មោះកាត់យន្...
0 comments:
Post a Comment