On Monday, May 25, 2015 by Unknown No comments
ប្រភពព័ត៌មានច្បាស់ការណ៍ពីខេត្តសៀមរាប បានឲ្យដឹងថា សិស្សប្រុសដែលប្រើអំពើហិង្សាវាយធ្វើបាបទៅលើសិស្សស្រីក្នុងបន្ទប់ថ្នាក់រៀននៃវិទ្យាល័យដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីវេលាម៉ោង០៩និង០៥នាទីព្រឹក នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥កន្លងមក ធ្វើឲ្យភ្ញាក់ផ្អើលពេញបណ្តាញព័ត៌មានសង្គម Facebook ដ៏ពេញនិយមនោះ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកសូទ្រនិគម ខេត្តសៀមរាប ចាប់ឃាត់ខ្លួនកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់ហើយ បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ភាគីសិស្សស្រីរងគ្រោះ និងបែកធ្លាយព័ត៌មានតាមបណ្តាញព័ត៌មានសង្គម Facebook ។
លោកវរសេនីយ៍ទោ ទេព ចាន់ណា អធិការនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ខេត្តសៀមរាប បានបញ្ជាក់នៅក្នុង Timeline របស់អធិការដ្ឋានឲ្យដឹងថា សិស្សប្រុស(ជាជនសង្ស័យ)ដែលវាយទៅលើសិស្សស្រីនៅក្នុងបន្ទប់ថ្នាក់រៀននោះ មានឈ្មោះ ហុង សុជី អាយុ១៧ឆ្នាំ សិក្សានៅថ្នាក់ទី៩"ខ" មានទីលំនៅភូមិជ្រៃខាងជើង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប និងសិស្សស្រីរងគ្រោះមានឈ្មោះ វីរៈ មណីនាថ អាយុ១៤ឆ្នាំ សិក្សានៅថ្នាក់ទី៩"ខ" មានទីលំនៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
គេមិនទាន់ដឹងថា យុវជនឈ្មោះ ហុង សុធី ដែលជាជនដៃដល់ប្រើអំពើហិង្សាទៅលើសិស្សស្រីរៀននៅថ្នាក់ជាមួយគ្នា នឹងត្រូវប្រឈមមុខតាមផ្លូវច្បាប់ដល់កម្រិតណានោះនៅឡើយទេ ខណៈក្រសួងអប់រំ យុវជន និងកីឡា បានប្រតិកម្មចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនមួយរួចហើយ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ម្សិលមិញ និងខណៈមជ្ឈដ្ឋាននានាបានសម្តែងនូវការរិះគន់ថា ករណីនេះគឺបង្ហាញឲ្យឃើញពីការធ្លាក់ចុះយ៉ាងខ្លាំងនៃសីលធម៌សង្គមក្នុងវិស័យអប់រំបច្ចុប្បន្ន ៕
Subscribe to:
Post Comments (Atom)
Search
Popular Post
-
សម្រាប់មនុស្សគ្រប់គ្នា ដែលបានចំណាយពេលវេលារបស់ខ្លួន នៅជាមួយសមុទ្រ អ្នកពិតជាដឹងរួចហើយថា វាពិតជាផ្តល់...
-
ប្រដាល់ ៖ ស្ថានីយទូរទស្សន៍អប្សរា សហការជាមួយសហព័ន្ធកីឡាប្រដាល់កម្ពុជា ក្រោយការឧបត្ថម្ភដោយណាហ្គាវើល នឹងរៀបចំឲ្យមានជំនួបសងស...
-
រាជធានីភ្នំពេញ ៖ នារីរូបស្រស់ម្នាក់បានសំរេចចិត្តចង.កធ្វើអត្តឃាតរហូតសពធុំក្លិនស្អុយទៅហើយ ទើបធ្វើឲ្យមានការភ្ញាក់ផ្អើល កាល...
-
ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ច នគរ បាលប៉ុស្តិ៍ទឹកល្អក់ទី១សហការជាមួយគណគ្រប់គ្រងសាលាជា ស៊ីម សន្ធរម៉ុកធ្វើការឃាត់ខ្លួ...
-
Place Code Country Admin1 Admin2 Admin3 1 Lua Amnart 37000 Thailand Amnat Charoen 15.707/104.68 2 Muang Amnat Charoen 37000 Thailan...
-
គ្មានអ្នកណាមិនដឹងនោះទេថា កីឡាករថៃឈ្មោះ Nob Pakav មានប្រវត្តិផ្ដួលជើងខ្លាំងកម្ពុជាចំនួន៣រូបរួចមកហើយ នាពេលកន្លងមក ។ យ៉ាង...
-
លោកអ្នកមានជំរើសយ៉ាងច្រើនក្នុងការជ្រើសរើស ទិញទូស័ព្ទ Smart Phone ដែល ដើរដោយប្រព័ន្ធប្រតិបត្តិការណ៏ Android ន...
-
កណ្តាល ៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ វេលាម៉ោង ១៦និង២០នាទី ត្រង់ចំណុចផ្លូវលំ ផ្សារលើ ក្នុងភូមិអំពិលទឹកឃុំកំពង់ភ្នំ ស្រុកលើក...
-
អ្នកប្រាជ្ញប្រវត្ដិសាស្ដ្រជប៉ុនមកពី១៦សមាគម រួមទាំងសាស្ដ្រាចារ្យជាច្រើនរូបផ្សេងទៀតក្នុងប្រទេសជប៉ុន បានចេញសេចក្ដីថ្លែងការណ៍...
-
នាយករដ្ឋមន្ដ្រី Najib Razak បាននិយាយកាលពីថ្ងៃចន្ទថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយការរកឃើញនៃផ្នូរខ្មោចដ៏ធំនៃជនអន្តោប...
0 comments:
Post a Comment