On Tuesday, May 26, 2015 by Unknown No comments
ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ច នគរ បាលប៉ុស្តិ៍ទឹកល្អក់ទី១សហការជាមួយគណគ្រប់គ្រងសាលាជា ស៊ីម សន្ធរម៉ុកធ្វើការឃាត់ខ្លួនបានជាក់ស្តែង ក្នុងខណៈពេលដែលបុរសម្នាក់នេះកំពុងតែធ្វើសកម្មភាពគំរាមសិស្សសាលា២នាក់យកលុយ។
ជនសង្ស័យត្រូវបានឃាត់ខ្លួនកាលថ្ងៃទី២៥–០៥–២០១៥ វេលាម៉ោង១៤:៣០នាទី នៅក្នុងវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ផ្លូវលេខ១២៨ ក្រុមទី១ ភូមិ១ សង្កាត់ទឹក ល្អក់ទី១ ខណ្ឌទួលគោក រាជ ធានីភ្នំពេញ។
ជនសង្ស័យម្នាក់នេះ ត្រូវបានប៉ូលិសប្រាប់ឲ្យស្គាល់ឈ្មោះ សុង បញ្ញា ហៅ ញ៉ា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ ស្នាក់នៅ ផ្ទះលេខ១៥៤ ផ្លូវលេខ១៥៦ ហ្សេត សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំ ពេញ។ ចំណែកជនរងគ្រោះ ទី១-ឈ្មោះ ងិន ជ័យសិទ្ធ ប្រុស អាយុ ១៥ឆ្នាំ មុខរបរសិស្សថ្នាក់ទី៩ អនុវិទ្យាល័យសន្ធរម៉ុក ស្នាក់នៅផ្ទះ លេខ១៤១ ផ្លូវលេខ១៣៨z ក្រុមទី៧ ភូមិ២ សង្កាត់ទឹក ល្អក់និងទី១ ខណ្ឌទួលគោក ; ២ ឈ្មោះ អិន គឹមឈាង ភេទ ប្រុស ស្នាក់នៅផ្ទះជួល ផ្លូវ លេខ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
មន្ត្រីប៉ូលិសប៉ុស្តិ៍ទឹកល្អក់ទី១បានឲ្យដឹងថា ជនសង្ស័យម្នាក់នេះកន្លងមកតែងតែធ្វើសកម្មភាព គំរាមសិស្សយកលុយពី១ពាន់ ទៅ២ពាន់រៀល ដោយគំរាមកំហែង ថា បើមិនឱ្យបើវាឆែកឃើញ មានប៉ុន្មានយកទាំងអស់ លុះមកដល់ថ្ងៃកើតហេតុសកម្មភាពនេះនៅតែបន្តទៅលើជន រងគ្រោះទាំងពីរនាក់ខាងលើ ទើបកម្លាំងមានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានជាក់ស្តែងតែម្តង ដើម្បីបំបាត់ការភ័យខ្លាច និងកង្វល់ របស់ឪពុកម្តាយសិស្ស។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីបញ្ជូន ទៅតុលាការផ្ដន្ទាទោសតាម ផ្លូវច្បាប់៕
ប្រភព៖http://kampucheathmey.com/
Subscribe to:
Post Comments (Atom)
Search
Popular Post
-
ប្រដាល់ ៖ ស្ថានីយទូរទស្សន៍អប្សរា សហការជាមួយសហព័ន្ធកីឡាប្រដាល់កម្ពុជា ក្រោយការឧបត្ថម្ភដោយណាហ្គាវើល នឹងរៀបចំឲ្យមានជំនួបសងស...
-
សម្រាប់មនុស្សគ្រប់គ្នា ដែលបានចំណាយពេលវេលារបស់ខ្លួន នៅជាមួយសមុទ្រ អ្នកពិតជាដឹងរួចហើយថា វាពិតជាផ្តល់...
-
រាជធានីភ្នំពេញ ៖ នារីរូបស្រស់ម្នាក់បានសំរេចចិត្តចង.កធ្វើអត្តឃាតរហូតសពធុំក្លិនស្អុយទៅហើយ ទើបធ្វើឲ្យមានការភ្ញាក់ផ្អើល កាល...
-
រដ្ឋការក្រុងបាងកក បានសំណូមពរឲ្យកងទ័ព និងយន្តហោះរបស់អាមេរិក ចាកចេញផុតពីភូកេតភ្លាមៗ ក្នុងរង្វង់ពេល ៥ ថ្ងៃ ទោះបីមុននោះ អាមេរ...
-
March 27, 2009 in Phnom Penh. A child plays in muddy water that is spraying out of a broken pipe. The pipes were pumping sand into a n...
-
Place Code Country Admin1 Admin2 Admin3 1 Lua Amnart 37000 Thailand Amnat Charoen 15.707/104.68 2 Muang Amnat Charoen 37000 Thailan...
-
គ្មានអ្នកណាមិនដឹងនោះទេថា កីឡាករថៃឈ្មោះ Nob Pakav មានប្រវត្តិផ្ដួលជើងខ្លាំងកម្ពុជាចំនួន៣រូបរួចមកហើយ នាពេលកន្លងមក ។ យ៉ាង...
-
លោកអ្នកមានជំរើសយ៉ាងច្រើនក្នុងការជ្រើសរើស ទិញទូស័ព្ទ Smart Phone ដែល ដើរដោយប្រព័ន្ធប្រតិបត្តិការណ៏ Android ន...
-
កណ្តាល ៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ វេលាម៉ោង ១៦និង២០នាទី ត្រង់ចំណុចផ្លូវលំ ផ្សារលើ ក្នុងភូមិអំពិលទឹកឃុំកំពង់ភ្នំ ស្រុកលើក...
-
What is ADR? ADR stands for Alternative Dispute Resolution. It refers to the various ways parties can settle disputes outside of the trad...
0 comments:
Post a Comment