On Monday, May 25, 2015 by Unknown No comments
គ្មានអ្នកណាមិនដឹងនោះទេថា កីឡាករថៃឈ្មោះ Nob Pakav មានប្រវត្តិផ្ដួលជើងខ្លាំងកម្ពុជាចំនួន៣រូបរួចមកហើយ នាពេលកន្លងមក ។ យ៉ាងណាក៏ដោយ ឡុង សុវណ្ណឌឿន ដែលជាពិធីករមួយរូបប្រចាំនៅក្នុងកម្មវិធីប្រដាល់របស់ស្ថានីយទូរទស្សន៍CTN បានបំបាក់ Nob Pakav ធ្វើឲ្យមានការកោតសរសើរ និងអាចសងសឹកឲ្យមិត្តរួមក្រុមបាន ។
ការប៉ះគ្នារវាងកីឡាករទាំងពីរ បានធ្វើឡើងនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីរសៀលថ្ងៃអាទិត្យ ទី២៤ ឧសភា ដោយកីឡាករកម្ពុជា ឡុង សុវណ្ណឌឿន គឺជាអ្នកទទួលជោគជ័យ ធ្វើឲ្យអ្នកទស្សនាភាគច្រើនគាំទ្រ ។ នេះជាការប្រកួតលើកទី៥ របស់កីឡាករNob Pakav ដោយការមកប្រកួតលើកទី១ គេឈ្នះកីឡាករកម្ពុជា ពេជ្រ អារុណ មកពីក្លិបតាព្រហ្មមានជ័យ ដែលអ្នកណាក៏ស្គាល់ថាជាខ្លាចាស់ម្នាក់ ។
លើកទី២ គេឈ្នះជើងខ្លាំងកម្ពុជា លៀង ស៊ីពេជ្រ មកពីក្លិបខេត្តកោះកុងក្នុងទឹកទី៤ ធ្វើឲ្យមានការទទួលស្គាល់កាន់តែខ្លាំងពីសមត្ថភាព និងទេពកោលស្យរបស់កីឡាករថៃរូបនេះ ។ ថ្វីដ្បិតតែការប្រកួតលើកទី៣ គេភ្លាត់ចាញ់ពិន្ទុកីឡាករកម្ពុជា ពុទ្ធ ហ៊ុច មកពីក្លិបពុទ្ធសេរីវង្សកីឡា ក៏គេកត់សម្គាល់ថាការប្រកួតក្នុងពេលនោះ ភាគីកម្ពុជាទទួលលទ្ធផលទ្រមខ្លួន និងវេទនា ស្ទើរដកដង្ហើមមិនដល់គ្នាឡើយ ។
ឱកាសឡើងមកប្រកួតលើកទី៤ Nob Pakav នៅតែឈរតំណែងខ្លាំង បន្ទាប់ពីឈ្នះជើងខ្លាំងវ័យក្មេង ផុន ផាន់ណា មកពីក្លិបអប្សរាគុនខ្មែរជាថ្មីម្ដងទៀត ទើបធ្វើឲ្យមានការទស្សន៍ទាយច្រើនថា ការឡើងមកប្រកួតសម្រាប់លើកទី៥ ក៏ទំនងជាមកប្រមូលយកជ័យជម្នះមិនខុស៣លើកមុន។
ការប្រកួតកាលពីថ្ងៃអាទិត្យនោះ នៅ២ទឹកដំបូង កីឡាករ ឡុង សុវណ្ណឌឿន និងជើងខ្លាំង Nob Pakav នៅមិនទាន់រកឃើញចំណុចអាចស៊ីសងគ្នានៅឡើយទេ ដោយក្នុងវិនាទីខ្លះ បង្គោលក្រហមរបស់កម្ពុជា គឺជាអ្នកចាញ់ប្រៀប ។
ការប្រកួតកាលពីថ្ងៃអាទិត្យនោះ នៅ២ទឹកដំបូង កីឡាករ ឡុង សុវណ្ណឌឿន និងជើងខ្លាំង Nob Pakav នៅមិនទាន់រកឃើញចំណុចអាចស៊ីសងគ្នានៅឡើយទេ ដោយក្នុងវិនាទីខ្លះ បង្គោលក្រហមរបស់កម្ពុជា គឺជាអ្នកចាញ់ប្រៀប ។
ទើបតែឈានដល់ដើមទឹកទី៣ប៉ុណ្ណោះ ទើបការប្រកួតមួយនេះ ត្រូវគេឃើញ ឡុង សុវណ្ណឌឿន វាយសន្ធាប់បានល្អ បន្ទាប់ពីប្ដូរប្រើកណ្ដាប់ដៃ និងទាត់ធ្វេងស្ដាំលាន់ឮដូចរន្ទះ។ ទោះបង្គោលខៀវថៃបង្កើនសមត្ថភាពវាយទប់ និងវាយបកត្រឡប់វិញ ក៏កម្រិតចាញ់ប្រៀប ត្រូវគេឃើញកើតឡើង។ Nob Pakav ត្រូវ ឡុង សុវណ្ណឌឿន ទាត់រហូតខូចជើងមួយចំហៀង ហើយរលំដួលដូចគោចាស់ ក្រោកលែងរួចនៅលើរេញ។ អ្នកទស្សនាភាគច្រើន បានបន្ទរសំឡេងទះដៃ និងស្រែកហ៊ោកញ្ជ្រៀវកងរំពង បន្ទាប់ពីកីឡាករខាងថៃ ក្រោកលែងរួច ដែលនាំឲ្យលទ្ធផលចាញ់ឈ្នះត្រូវបានរកឃើញក្នុងទឹកទី៣។
ឡុង សុវណ្ណឌឿន បានក្លាយជាកីឡាករកម្ពុជាទី១ ដែលអាចបំបាក់Nob Pakav មុនចប់ទឹកទី៥ ខណៈដែលកាលចាញ់ ពុទ្ធ ហ៊ុច ក៏ជាលទ្ធផលចាញ់ពិន្ទុ ហើយមានភាពប្រផិតប្រផើយ ។ យ៉ាងហោចអ្នកទស្សនាជាងពាក់កណ្ដាល បង្ហាញអារម្មណ៍ពុះកញ្ជ្រោលសារទរ ភ្លាមៗក្រោយការរាប់ដល់១០លើកីឡាករ Nob Pakav ។ នេះមិនត្រឹមតែជាលទ្ធផលជួយឲ្យឡុង សុវណ្ណឌឿន មានមោទនភាពនៅលើរេញប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយឲ្យកីឡាករកម្ពុជារូបនេះ មានឱកាសសងសឹកលើជើងខ្លាំងរបស់ថៃ ដើម្បីកុំឲ្យ Nob Pakav ដែលបានបំបាក់ ពេជ្រ អារុណ, លាង ស៊ីពេជ្រ និងកីឡាករផាន់ ផាណាត កាលពីលើកមុនៗផងដែរ ។ គួរបញ្ជាក់ផងដែរថា Nob Pakav ធ្លាប់ប្រកួត៩៩លើក ឈ្នះ៧៨លើក ចាញ់១៩លើក និងស្មើ២លើក ។ ចំណែក ឡុង សុវណ្ណឌឿន ប្រកួតបាន៦៩លើក ឈ្នះ៥៧លើក ចាញ់០៩លើក និងស្មើ០៣លើក។
ការប្រកួតមួយគូទៀត ឡៅ ស៊ីណាត ដែលជាជើងខ្លាំងម្នាក់របស់កម្ពុជា បានយកឈ្នះកីឡាករថៃ Rachhanun ក្នុងទឹកទី២ ។ គូនេះអ្នកទស្សនាមិនសូវជក់ចិត្តប៉ុន្មានទេ ដោយសារតែការប្រកួតក្នុងទឹកទី១ គ្រាន់តែជាការកំដៅសាច់ដុំដាក់គ្នា។ លុះដល់ទឹកទី២ បង្គោលក្រហមកម្ពុជា ក៏វាយសន្ធាប់ដោយកែង ធ្វើឲ្យថៃទ្រុឌថ្គាមបន្តការប្រកួតលែងកើតតែម្ដង។
នៅថ្ងៃអាទិត្យម្សិលមិញដែរ កីឡាករ វ៉ន វីវ៉ា ក៏បានឡើងប្រកួតផងដែរ ជាមួយកីឡាករថៃនៅលើសង្វៀនទូរទស្សន៍បាយ័ន ។ វ៉ន វីវ៉ា បានយកឈ្នះកីឡាករ SAKCHAI OR BUNLERD ដោយពិន្ទុ បើទោះជាការប្រកួតលើកនេះ វីវ៉ាហាក់ចុះខ្សោយកម្លាំងជាងមុន ៕
Subscribe to:
Post Comments (Atom)
Search
Popular Post
-
Place Code Country Admin1 Admin2 Admin3 1 Don Moddang 34000 Thailand Ubon Ratchathani 14.786/103.911 2 Muang Ubon Ratchathani 34000 ...
-
Place Code Country Admin1 Admin2 Admin3 1 Muang ANG THONG 14000 Thailand Ang Thong 14.588/100.453 2 Wiset Chai Chan 14110 Thailand...
-
Step 1: Right Click on "My Computer" => Click "Manage" it will show new dialog box. Step 2: Click "Disk Mana...
-
Place Code Country Admin1 Admin2 Admin3 1 Lua Amnart 37000 Thailand Amnat Charoen 15.707/104.68 2 Muang Amnat Charoen 37000 Thailan...
-
រាជធានីភ្នំពេញ ៖ នារីរូបស្រស់ម្នាក់បានសំរេចចិត្តចង.កធ្វើអត្តឃាតរហូតសពធុំក្លិនស្អុយទៅហើយ ទើបធ្វើឲ្យមានការភ្ញាក់ផ្អើល កាល...
-
Place Code Country Admin1 Admin2 Admin3 1 Bua Yai 30120 Thailand Nakhon Ratchasima 15.586/102.426 2 Cheleam Phakiat 30230 Thailand ...
-
You use Notepad++ for writing programming. Click here to download
-
ប្រភពព័ត៌មានច្បាស់ការណ៍ពីខេត្តសៀមរាប បានឲ្យដឹងថា សិស្សប្រុសដែលប្រើអំពើហិង្សាវាយធ្វើបាបទៅលើសិស្សស្រីក្នុងបន្ទប់ថ្នា...
-
Place Code Country Admin1 Admin2 Admin3 1 Phu Khieo 36110 Thailand Chaiyaphum 16.377/102.129 2 Muang Chaiyaphum 36000 Thailand Cha...
-
ហ្ស៊ីមបាវ៉េ : ក្មេងស្រីជំទង់វ័យ ១៧ឆ្នាំម្នាក់ បានក្លាយជាឃាតក ដ៏សាហាវ បន្ទាប់ពីនាង ទាញកាំបិតចាក់សម្លាប់ម្តាយ រួចហើយ ថែមទាំងដុតសាកសពស្ត្រី ជ...
0 comments:
Post a Comment