On Monday, May 25, 2015 by Unknown No comments
ខ្សែរឿង«សន្ដានចិត្តអ្នកមានបុណ្យ» គ្រោងនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍PPCTVប៉ុស្ដិ៍លេខ៩ នៅដំណាច់ខែឧសភានេះ។ កំពូលតារាសម្ដែងល្បីឈ្មោះ២ដួងរបស់ប្រទេសសិង្ហបុរី គឺអ្នកនាងបូបូ និង លោក អែលវីន បានបង្ហាញវត្តមានរួមគ្នាតែម្ដងក្នុងសន្និសីទកាសែត និងការប្រគំតន្ត្រីជាសាធារណៈ។ អ្នកទាំងពីរក៏បន្តបង្ហាញខ្លួនក្នុងកិច្ចការមនុស្សធម៌ជាមួយក្រុមក្មេងៗកំព្រាផងដែរ មុនចាកចេញពីប្រទេសកម្ពុជា នៅយប់ថ្ងៃចន្ទនេះ។
ចាត់ទុកជារឿងភ្ញាក់ផ្អើល ដែលកំពូលតារាសម្ដែងល្បីឈ្មោះប្រចាំនៅប្រទេសសិង្ហបុរីអ្នកនាង ហ្សូអ៊ីថេ (Zoe Tay) ដែលជនជាតិខ្មែរស្គាល់ច្បាស់តាមរយៈតួអង្គនាងបូបូ និងលោកElvin Ng បានបង្ហាញមុខរួមគ្នា នៅក្នុងប្រទេសកម្ពុជា។ អ្នកទាំងពីរបានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី២៣ ឧសភា ដើម្បីបើកសម្ពោធរឿង«សណ្ដានចិត្តអ្នកមានបុណ្យ» ឬរឿង«You Can Be An Angel Too» ដែលគ្រោងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ខ្សែកាបPPCTV ប៉ុស្ដិ៍លេខ៩ ចាប់ពីថ្ងៃ៣០ ឧសភា តទៅ។ អ្នកទាំងពីរបានបង្ហាញខ្លួនលើវេទិកាប្រគំតន្ត្រី កាលពីយប់ថ្ងៃអាទិត្យ ២៤ ឧសភា នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ដោយមានអ្នកគាំទ្រច្រើនកុះករចូលរួម។
នៅក្នុងវេទិកានោះ អ្នកនាងបូបូ និងលោកElvin បានច្រៀងរាំ និងផ្ដល់កិច្ចសំណេះសំណាលទៅកាន់អ្នកគាំទ្រប្រកបដោយភាពស្និទ្ធស្នាលបំផុត ជាមួយសកម្មភាពលេងហ្គេមជាមួយអ្នកគាំទ្រខ្មែរ។ អ្នកនាងបូបូនិយាយថានេះជាលើកទី៣ហើយ ដែលអ្នកនាងបានឡើងមកកាន់ប្រទេសកម្ពុជា ចាប់តាំងពីបានមានឈ្មោះបោះសំឡេងនៅក្នុងវិស័យភាពយន្ត ហើយត្រូវបានប្រជាជនកម្ពុជា និងបណ្ដាអ្នកគាំទ្រខ្សែរឿងនៅប្រទេសអាស៊ីផ្សេងទៀត ហៅនាងថាបូបូ។ ការបង្ហាញខ្លួនលើកដំបូងរបស់អ្នកនាង គឺក្នុងវេទិកាបើកសម្ពោធរឿងបែបនេះដូចគ្នាកាលពី១០ឆ្នាំមុន ខណៈដែលដំណើរលើកទី២ គឺចុះមកថតសកម្មភាពឲ្យអង្គការមួយ ដើម្បីចាក់ផ្សាយនៅសិង្ហបុរី។ យ៉ាងណាក៏ដោយ អ្នកនាងចាត់ទុកថា នេះជាលើកទី១ដែលបានទទួលកាស្វាគមន៍កុះករពីសំណាក់ប្រជានខ្មែរ ដែលបណ្ដាលមកពីប្រព័ន្ធផ្សព្វផ្សាយ និងការគំាទ្រវិស័យសិល្បៈនៅក្នុងប្រទេសកម្ពុជាមានសន្ទុះខ្លាំងជាងមុន។
អ្នកនាងនិយាយថា «ខ្ញុំយល់ថា ការបង្ហាញខ្លួនរបស់ខ្ញុំតាមរយៈការអញ្ជើញរបស់ស្ថានីយ៍ទូរទស្សន៍ភីភីស៊ីធីវីកម្ពុជា សហការជាមួយក្រុមហ៊ុន Media Crop របស់សិង្ហបុរីលើកនេះ មានចំណុចប្លែកគ្នាពីលើកមុន នោះគឺត្រង់ភាពរីកចំរើន និងចំនួនអ្នកគាំទ្រ អញ្ចឹងហើយទើបខ្ញុំរំពឹងថាពលរដ្ឋខ្មែរនឹងបន្តគាំទ្រខ្សែភាពយន្តថ្មីរបស់ខ្ញុំ!»។
អ្នកនាងបញ្ជាក់ថាខ្សែរឿងដែលគ្រោងចាក់បញ្ចាំងនេះ គឺអ្នកនាងបានសម្ដែងជាតួអង្គគិលានុបដ្ឋាកយិកា ជាមួយតួអង្គប្រុសលោកElvin ដែលមានប្រជាជនកម្ពុជាស្គាល់ច្បាស់នាពេលបច្ចប្បន្ន។ ក្នុងនោះអ្នកនាងក៏បានបង្ហើបពីគន្លឹះដែលធ្វើឲ្យអ្នកនាងនៅតែរក្សាតំណែងតួឯក សូម្បីតែវ័យរបស់ខ្លួនកាន់តែជ្រេនោះផងដែរ។ អ្នកនាងប្រាប់ថាសមត្ថភាពជាកត្តាតែមួយគត់ ដែលជួយឲ្យអ្នកនាងទទួលបានការគាំទ្រ នៅក្នុងភាពយន្តរបស់សិង្ហបុរី និងទទួលបានការគាំទ្រខ្លាំងក្លាក្នុងតំបន់អាស៊ី។ ជាក់ស្ដែងឈ្មោះបូបូ ដែលអ្នកនាងបានសម្ដែងក្នុងរឿងដំបូង មិនមែនស្គាល់តែពលរដ្ឋកម្ពុជានោះទេ គឺបណ្ដាប្រទេសនៅអាស៊ីមួយចំនួន សុទ្ធតែហៅអ្នកនាងបែបនេះដូចគ្នា។ អ្នកនាងនៅតែបង្ហាញជំនឿចិត្តថារឿង«សណ្ដានចិត្តអ្នកមានបុណ្យ» ដែលគ្រោងនឹងចាក់ផ្សាយនេះ នឹងទទួលបានការគាំទ្រលើសលប់ នៅតាមបណ្ដាញទូរទស្សន៍ខ្សែកាបរបស់ក្រុមហ៊ុនPPCTV ដោយសារតែខ្សែរឿងនេះ ក្រៅពីមានចំណុចរស់រវើក គឺបានបង្ហាញពីគុណធម៌របស់ក្រុមគ្រូពេទ្យ ដើម្បីអ្នកជំងឺ និងជនរងគ្រោះ។
មិនខុសគ្នាដែរលោកElvin ដែលជាតួអង្គនៅក្នុងរឿងនេះ ក៏រំពឹងដូចគ្នាថា ខ្សែរឿងនេះ នឹងក្លាយជាចំណាប់អារម្មណ៍ថ្មីរបស់ប្រជាជនកម្ពុជា។ លោកថានេះជាខ្សែរឿងដែលកក្រើក និងទទួលបានការគាំទ្រខ្លាំងក្លាក្នុងប្រទេសសិង្ហបុរី ដោយនៅតាមបណ្ដាប្រទេសក្នុងតំបន់រួមមានអាស៊ីអាគ្នេយ៍ ក៏ទិញសិទ្ធិបែបនេះដូចគ្នា ដើម្បីធ្វើការចាក់ផ្សាយ។ ខ្សែរឿង«សណ្ដានចិត្តអ្នកមានបុណ្យ» នេះមានចំណុចល្អច្រើនពីបរិបទសង្គម ជាពិសេសពាក់ព័ន្ធនឹងគុណធម៌របស់ក្រុមគ្រូពេទ្យ ដែលធ្វើឲ្យលោកជាតួអង្គសម្ដែងក៏ពេញចិត្តជាងគេ។ នៅព្រឹកថ្ងៃចន្ទនេះ លោក និងអ្នកនាងបូបូ នឹងបញ្ចប់បេសកកម្មរបស់ខ្លួនជាមួយក្មេងៗកំព្រានៅខេត្តកំពង់ចាម និងធ្វើការប្រគល់អំណោយមួយចំនួន ដែលជាការរៀបចំរបស់ក្រុមហ៊ុនទូរទស្សន៍ខ្សែកាបកម្ពុជាPPCTV និងក្រុមហ៊ុនMedia Corp របស់សិង្ហបុរី មុនធ្វើដំណើរត្រលប់ទៅវិញ។
អានអត្ថបទ...
លោក ជាម គន្ធី ប្រធានកម្មវិធីរបស់ទូរទស្សខ្សែកាបកម្ពុជាប្រាប់ថា ក្រោយបញ្ចប់ការប្រគំតន្ត្រីជាមួយតារាខ្មែរកាលពីយប់ថ្ងៃអាទិត្យ ក្រុមហ៊ុនរបស់លោក និងក្រុមហ៊ុនMedia Corp របស់សិង្ហបុរី ក៏នឹងដឹកនាំតារាទាំងពីរ ចុះទៅប្រគល់អំណោយ និងសំណេះសំណាលជាមួយក្មេងកំព្រាដល់អង្គការAFESIP នៅឃុំខ្ចៅ ក្នុងខេត្តកំពង់ចាម នៅថ្ងៃចន្ទនេះ ដើម្បីបញ្ចប់បេសកកម្មរបស់អ្នកទាំងពីរ មុនត្រលប់ទៅវិញ។ លោកបញ្ជាក់ថា ដំណើរចុះមកសម្ពោធរឿងរបស់តួអង្គទាំងពីរ បានផ្ដល់នូវទំនាក់ទំនងច្រើនរវាងវិស័យភាពយន្តកម្ពុជា និងសិង្ហបុរី៕
សរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com
Subscribe to:
Post Comments (Atom)
Search
Popular Post
-
គ្មានអ្នកណាមិនដឹងនោះទេថា កីឡាករថៃឈ្មោះ Nob Pakav មានប្រវត្តិផ្ដួលជើងខ្លាំងកម្ពុជាចំនួន៣រូបរួចមកហើយ នាពេលកន្លងមក ។ យ៉ាង...
-
សៀវភៅសាងខ្លួនឯង សាងខ្លួនឯង រៀបរៀងដោយ ស៊ា ប៊ុនភេង បោះពុម្ពលើកដំបូងនៅឆ្នាំ ១៩៧៣ ក្រោយមកមានការបោះពុម្ពឡើងវិញជាបន្តបន្ទ...
-
Chapter 1: Basic HTML 1. Introduction 2. Design of Web Pages 3. Markup Language 4. Developing HTML Documents ...
-
លោកអ្នកមានជំរើសយ៉ាងច្រើនក្នុងការជ្រើសរើស ទិញទូស័ព្ទ Smart Phone ដែល ដើរដោយប្រព័ន្ធប្រតិបត្តិការណ៏ Android ន...
-
ព្រះសីហនុ ៖ កាលពីវេលាម៉ោង ១៣ និង៤០នាទីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅតាមបណ្តោយផ្លូវជាតិល...
-
Place Code Country Admin1 Admin2 Admin3 1 Wattana 10110 Thailand Bangkok 13.708/100.456 2 Yannawa 10120 Thailand Bangkok 13...
-
សហរដ្ឋអាមេរិកបានប្រកាសបើកឱកាសដល់យុវជនកម្ពុជា អាចចូលរួមក្នុងការប្រកួតប្រជែងដើម្បីទទួលបានសិទ្ធិក្នុងការចូលរៀននៅក្នុងសាកលវិទ...
-
Place Code Country Admin1 Admin2 Admin3 1 Bang Saotong 10540 Thailand Samut Prakan 13.6/100.717 2 Phra Pradaeng 10130 Thailand ...
-
កាលពីប៉ុន្មានថ្ងៃនេះ មានការចែករំលែកតគ្នាពីម្នាក់ទៅម្នាក់ជុំវិញសកម្មភាពតារាចម្រៀង ខេមរៈ ស្រីពៅ ត្រូវបានបុរសអាណិកជនម្នាក់ ឡើងលើឆាកឆាឆៅ នៅក្នុ...
-
អូស្ត្រាលី : បុរសចំណាស់ម្នាក់ រស់នៅប្រទេសអូស្ត្រាលី បានសារភាពថា គាត់បានប្រព្រឹត្តសិច ជាមួយសត្វសេះ មួយក្បាល នៅឯកសិដ្ឋានរបស់ខ្លួន ពិតមែនបន្ទ...
0 comments:
Post a Comment