On Monday, May 25, 2015 by Unknown No comments
ភ្នំពេញ ៖ ឈានចូលដល់ឆ្នាំ២០១៥នេះតារាសំដែងកញ្ញាដួង ស្រីពេជ្រកំពុងតែមានយីអ៊ុនឡើងស្រឺតៗដែលអាចក្តោបបានឱកាសថតខ្សែភាពយន្តខ្នាតធំនិងវីដេអូភាគជាច្រើនរឿងបន្តកន្ទុយគ្នារដឹក ហើយបើតាមការនិយាយប្រាប់ពីតារាសិល្បៈដ៏ស្រស់សោភារូបនេះឲ្យដឹងថា “រយៈពេលប្រាំខែនេះមានផលិតកម្មក្នុងស្រុកមួយចំនួនបានហៅនាងថតសំដែងរហូតដល់៧រឿងឯណោះ“។
តារាសំដែងនិងបង្ហាញម៉ូដកញ្ញាដួង ស្រីពេជ្រនិយាយទៀតថា ក្នុងចំណោម៧រឿងនោះនាងមាន ឱកាសបានដើរតួឯកចំនួន៣រឿងមានដូចជារឿង “ហ្វេសប៊ុកផ្តាច់វិញ្ញាណ” រឿង “មាសសុទ្ធ“និងរឿង“ព្រលឹង ហ្វេសប៊ុក“។ ចំណែក៤រឿងទៀតសំដែងជាតួរងដូចជារឿង “ក្រមុំសៅកែ“រឿង “សង្គ្រាមបេះដូង” រឿង“មរតកបេះដូង” និងរឿង“ខ្មោចទឹក” ហើយនិងត្រៀមថត៣រឿងទៀតគឺរឿង“ផ្កាបីទង” រឿង“ចិត្តស្អប់បង្កប់ស្នេហ៍” និងរឿង “អាមោឃលក់មុំ“។
តារាស្រីដែលសាច់ខ្ចីដូចបណ្តូលចេករូបនេះបន្ថែមថា រាល់ថ្ងៃនាងស្ទើរតែរកពេលវេលាសម្រាកគ្មាន ពីព្រោះនៅដើមឆ្នាំ២០១៥នេះការងារសិល្បៈរបស់នាងមមាញឹកខ្លាំងណាស់ទាំងការសំដែងខ្សែភាពយន្ត ដើរ ម៉ូដ ថតស្ប៉តពាណិជ្ជកម្មនិងចូលរួមនៅក្នុងកម្មវិធីផ្សេងៗរបស់ស្ថានីយទូរទស្សន៍មួយចំនួនជាដើម។
បន្ទាប់ពីអាជីពសិល្បៈជោគជ័យដែលអាចរកប្រាក់កំរៃបានរាប់ពាន់ដុល្លារក្នុងមួយខែៗនោះកញ្ញាដួង ស្រីពេជ្រក៏បានឆ្លើយតបនឹងសំណួររបស់«កម្ពុជាថ្មី»ទាក់ទងទៅនឹងរឿងរ៉ាវផ្ទាល់ខ្លួនថា រហូតមកដល់ពេលនេះចំណងស្នេហ៍រវាងនាងជាមួយនឹងអ្នកសំបូរទ្រព្យម្នាក់បានបែកបាក់ចែកផ្លូវគ្នាជាយូរមកហើយ ហើយចំពោះរឿងនេះដែរនាងមិនដែលគិតនោះទេព្រោះនាំតែអំពល់ចិត្ត៕
Subscribe to:
Post Comments (Atom)
Search
Popular Post
-
ប្រដាល់ ៖ ស្ថានីយទូរទស្សន៍អប្សរា សហការជាមួយសហព័ន្ធកីឡាប្រដាល់កម្ពុជា ក្រោយការឧបត្ថម្ភដោយណាហ្គាវើល នឹងរៀបចំឲ្យមានជំនួបសងស...
-
សម្រាប់មនុស្សគ្រប់គ្នា ដែលបានចំណាយពេលវេលារបស់ខ្លួន នៅជាមួយសមុទ្រ អ្នកពិតជាដឹងរួចហើយថា វាពិតជាផ្តល់...
-
រាជធានីភ្នំពេញ ៖ នារីរូបស្រស់ម្នាក់បានសំរេចចិត្តចង.កធ្វើអត្តឃាតរហូតសពធុំក្លិនស្អុយទៅហើយ ទើបធ្វើឲ្យមានការភ្ញាក់ផ្អើល កាល...
-
រដ្ឋការក្រុងបាងកក បានសំណូមពរឲ្យកងទ័ព និងយន្តហោះរបស់អាមេរិក ចាកចេញផុតពីភូកេតភ្លាមៗ ក្នុងរង្វង់ពេល ៥ ថ្ងៃ ទោះបីមុននោះ អាមេរ...
-
March 27, 2009 in Phnom Penh. A child plays in muddy water that is spraying out of a broken pipe. The pipes were pumping sand into a n...
-
Place Code Country Admin1 Admin2 Admin3 1 Lua Amnart 37000 Thailand Amnat Charoen 15.707/104.68 2 Muang Amnat Charoen 37000 Thailan...
-
គ្មានអ្នកណាមិនដឹងនោះទេថា កីឡាករថៃឈ្មោះ Nob Pakav មានប្រវត្តិផ្ដួលជើងខ្លាំងកម្ពុជាចំនួន៣រូបរួចមកហើយ នាពេលកន្លងមក ។ យ៉ាង...
-
លោកអ្នកមានជំរើសយ៉ាងច្រើនក្នុងការជ្រើសរើស ទិញទូស័ព្ទ Smart Phone ដែល ដើរដោយប្រព័ន្ធប្រតិបត្តិការណ៏ Android ន...
-
កណ្តាល ៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ វេលាម៉ោង ១៦និង២០នាទី ត្រង់ចំណុចផ្លូវលំ ផ្សារលើ ក្នុងភូមិអំពិលទឹកឃុំកំពង់ភ្នំ ស្រុកលើក...
-
What is ADR? ADR stands for Alternative Dispute Resolution. It refers to the various ways parties can settle disputes outside of the trad...
0 comments:
Post a Comment