On Monday, May 25, 2015 by Unknown No comments
ព្រះសីហនុ ៖ កាលពីវេលាម៉ោង ១៣ និង៤០នាទីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៣៦–១៣៧ ស្ថិតក្នុងភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
លោកវរសេនីយ៍ត្រី ស៊ីម សុរិទ្ធ ប្រធានស្នាក់ការសន្តិសុខ ៤០២ បានឲ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៤ បង្កឡើងដោយរថយន្តទេសចរជាលក្ខណគ្រួសារ ម៉ាកតាកូម៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 2B-1196 បើកបរក្នុងទិសដៅមកពីរាជធានីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ ដែលមានអ្នករួមដំណើរចំនួន១៨នាក់ មានក្មេង និងមនុស្សចាស់ ប្រុស ស្រី។
រថយន្តរងគ្រោះបើកបរដោយឈ្មោះ ព្រំ ជា ភេទប្រុសអាយុ ៦៣ឆ្នាំ មានទីលំនៅ ភូមិត្បែង ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប លុះមកដល់ចំណុចកើតហេតុ ជាផ្លូវកោងផង និងមានអាកាសធាតុកំពុងតែមានភ្លៀងធ្លាក់ខ្លាំង ធ្វើឲ្យរថយន្តខាងលើរេចង្កូតក្រឡាប់ចេញពីផ្លូវទៅផ្នែកខាងឆ្វេងដៃ ប្រហែល៣០ម៉ែត្រ ពីចិញ្ចើមផ្លូវជាតិ។
ចំណែកជនរងគ្រោះមានឈ្មោះ តួត អ៊ី ភេទស្រី អាយុ៦៤ឆ្នាំ របួសស្រាល ទី២ ឈ្មោះ សៀង ណាឡា ភេទស្រី អាយុ១៧ឆ្នាំ របួសស្រាល អ្នកទាំងពីរមានទីលំនៅភូមិ ព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប និងទី៣ ឈ្មោះ ឡម ណាវ ភេទស្រី អាយុ ៤០ឆ្នាំ របួសស្រាល មានទីលំនៅភូមិត្បែង ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ អ្នករងរបួសទាំង០៣នាក់ ត្រូវបានកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៤០២ បានជួយសង្គ្រោះ យកទៅកាន់មន្ទីរពេទ្យតក្កវិទ ស្រុកកំពង់សិលា ចំណែករថយន្តរង់ចាំឡានស្ទូចយកទៅជួសជុល៕
Subscribe to:
Post Comments (Atom)
Search
Popular Post
-
Place Code Country Admin1 Admin2 Admin3 1 Lua Amnart 37000 Thailand Amnat Charoen 15.707/104.68 2 Muang Amnat Charoen 37000 Thailan...
-
គ្មានអ្នកណាមិនដឹងនោះទេថា កីឡាករថៃឈ្មោះ Nob Pakav មានប្រវត្តិផ្ដួលជើងខ្លាំងកម្ពុជាចំនួន៣រូបរួចមកហើយ នាពេលកន្លងមក ។ យ៉ាង...
-
លោកអ្នកមានជំរើសយ៉ាងច្រើនក្នុងការជ្រើសរើស ទិញទូស័ព្ទ Smart Phone ដែល ដើរដោយប្រព័ន្ធប្រតិបត្តិការណ៏ Android ន...
-
លោក ភឿង កុម្ភៈ បានបញ្ចប់ថ្នាក់អនុបណ្ឌិត ផ្នែកអក្សរសិល្ប៍បារាំងនៅប្រទេសបារាំង និងបច្ចុប្បន្នលោកជាមន្ត្រីធ្វើការនៅសាលាក្តីខ្ម...
-
កណ្តាល ៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ វេលាម៉ោង ១៦និង២០នាទី ត្រង់ចំណុចផ្លូវលំ ផ្សារលើ ក្នុងភូមិអំពិលទឹកឃុំកំពង់ភ្នំ ស្រុកលើក...
-
Place Code Country Admin1 Admin2 Admin3 1 Wattana 10110 Thailand Bangkok 13.708/100.456 2 Yannawa 10120 Thailand Bangkok 13...
-
សហរដ្ឋអាមេរិកបានប្រកាសបើកឱកាសដល់យុវជនកម្ពុជា អាចចូលរួមក្នុងការប្រកួតប្រជែងដើម្បីទទួលបានសិទ្ធិក្នុងការចូលរៀននៅក្នុងសាកលវិទ...
-
ហ្ស៊ីមបាវ៉េ : ក្មេងស្រីជំទង់វ័យ ១៧ឆ្នាំម្នាក់ បានក្លាយជាឃាតក ដ៏សាហាវ បន្ទាប់ពីនាង ទាញកាំបិតចាក់សម្លាប់ម្តាយ រួចហើយ ថែមទាំងដុតសាកសពស្ត្រី ជ...
-
តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ដែលបានរកឃើញថាមានការបាត់បង់ដីខ្មែរទៅវៀតណាមនៅច្រកតន់ហន់ ខេត្តកំពត ប្រកាសបបួលប្រធ...
-
ក្រុងវ៉ាស៊ីនតោន: អ្នកវិទ្យាសាស្ដ្រទាហានអាមេរិកបានច្នៃប្រឌិតរថយន្ដខ្នាតតូចប៉ុនបាតដៃ។ «មីក្រូអ៊ែរ វីហ៊ីខល» ជាឈ្មោះកាត់យន្...
0 comments:
Post a Comment