On Tuesday, May 26, 2015 by Unknown No comments
ខេត្តកំពង់ឆ្នាំង ៖ កុមារាអាយុ១០ឆ្នាំម្នាក់ បានរងរបួសដោយគ្រាប់កាំភ្លើងខ្យល់បាញ់គ្រាប់កង់ត្រូវចំក្តោងច្រមុះ ខាងឆ្វេង បណ្តាលឱ្យបៀមជាប់ក្នុងឆ្អឹងច្រមុះ ហើយត្រូវបាននាំយកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ប៉ុន្តែដោយសារគ្រូពេទ្យខេត្ត មិនអាចយកគ្រាប់កង់នោះបាន ទើបសម្រេចឱ្យក្រុមគ្រួសារបញ្ជូនកុមាររងគ្រោះទៅមន្ទីរពេទ្យ រាជធានីភ្នំពេញជាបន្តទៀត ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង៤៥នាទីថ្ងៃទី២៥ ឧសភា ២០១៥ ស្ថិតនៅភូមិស្វាយចេក ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ។
បើ តាមសម្តីរបស់ក្រុមគ្រួសារបានឱ្យដឹងថា កុមាររងគ្រោះឈ្មោះព្រុំ ធារ៉ា អាយុ១២ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ។
ប្រភព បន្តថា មុនពេលកើតហេតុ មានកុមារាម្នាក់ទៀតឈ្មោះសាធ បូរណ៌មី អាយុ១២ឆ្នាំ រស់នៅភូមិជាមួយគ្នា បានយកកាំភ្លើងខ្យល់បាញ់គ្រាប់កង់ មកសប់ស្នប់បំពេញខ្យល់ក្នុងកាំភ្លើង ហើយមិននឹកស្មានថា ក្នុងកាណុងកាំភ្លើងមានគ្រាប់កង់ទេ ក៏យកមកជន្លបាញ់ជនរងគ្រោះ ដោយស្មានតែគ្មានគ្រាប់ ក៏កាច់កៃផ្ទុះចេញគ្រាប់ត្រូវក្តោងច្រមុះកុមាររងគ្រោះ បណ្តាលឱ្យធ្លាយគ្រាប់កង់ ទៅបៀមជាប់នៅឆ្អឹងក្នុងនៃក្តោងច្រមុះកុមាររងគ្រោះតែម្តង ។
ជុំវិញ ករណីនេះ មានការរិះគន់ ដល់ម្ចាស់កាំភ្លើងកែច្នៃថា មិនគួទុកកាំភ្លើងប្រហែសទេ បណ្តោយឱ្យក្មេងយកលេងបែបនេះ តើករណីនេះ សមត្ថកិច្ចនៅមូលដ្ឋានត្រូវធ្វើបែបណា?
ប្រភព៖ http://kohsantepheapdaily.com.kh/
Subscribe to:
Post Comments (Atom)
Search
Popular Post
-
កណ្តាល ៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ វេលាម៉ោង ១៦និង២០នាទី ត្រង់ចំណុចផ្លូវលំ ផ្សារលើ ក្នុងភូមិអំពិលទឹកឃុំកំពង់ភ្នំ ស្រុកលើក...
-
ភ្នំពេញ៖ ក្រោយការដួលរលំនៃរបបប៉ុលពតនៅឆ្នាំ១៩៧៩ អ្នកតស៊ូមួយចំនួនត្រូវបានតែងតាំងអោយដឹកនាំប្រទេស ក្នុងនោះ មានលោក ប៉ែន សុវណ្ណ, លោ...
-
បើយើងក្រឡេកមើលបច្ចុប្បន្នភាពមានក្រុមភេទទីបី(ខ្ទើយ)ច្រើនណាស់ដែលបានខិតខំរិះរកគ្រប់មធ្យោបាយដើម្បីបំពេញបំណងចំណូលចិត្តរ...
-
View and Download View and Download View and Download View and Download View and Download View and Downloa...
-
Place Code Country Admin1 Admin2 Admin3 1 Phu Khieo 36110 Thailand Chaiyaphum 16.377/102.129 2 Muang Chaiyaphum 36000 Thailand Cha...
-
Map of Cambodia Highlighting Kratie Province. Country: Cambodia Capital : Kratie' Area : 11,09 km 2 Population (2008) Tot...
-
សម្រស់គឺជាផ្នែកមួយដ៏សំខាន់នៅក្នុងជីវិតរស់នៅរបស់សុភាពនារី ហើយនរណាៗក៏ចង់ទទួលបានសម្រស់ផូរផង់ដាច់គេដែរ។ ប៉ុន្តែប្រសិនប...
-
A major trade union group has condemned Cambodia’s plans to finalise an agreement with Qatar to send workers there as the Gulf state pr...
0 comments:
Post a Comment