On Monday, May 25, 2015 by Unknown No comments
តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ដែលបានរកឃើញថាមានការបាត់បង់ដីខ្មែរទៅវៀតណាមនៅច្រកតន់ហន់ ខេត្តកំពត ប្រកាសបបួលប្រធានគណៈកម្មាការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង ជជែកដេញដោលគ្នាតាមប្រព័ន្ធផ្សព្វផ្សាយ ដើម្បីអាចឲ្យប្រជាពលរដ្ឋវិនិច្ឆ័យថាមួយណាខុសត្រូវ។
លោក អ៊ុំ សំអាន ប្រាប់VODនៅយប់ថ្ងៃអាទិត្យនេះថាក្រោយពីលោក វ៉ា គឹមហុង បានបកស្រាយនៅក្នុងវេទិកាតុមូលដែលរៀបចំដោយទីស្តីការគណៈរដ្ឋមន្រ្តី ប្រជាពលរដ្ឋខ្លះជឿលើការពន្យល់របស់លោក វ៉ា គឹមហុង។ ប៉ុន្តែលោកថាប្រជាពលរដ្ឋមួយចំនួនទៀតក៏ជឿលើការបកស្រាយរបស់លោកផងដែរ។ លោកស្នើឲ្យមានការជជែកដេញដោយគ្នា ដើម្បីឲ្យប្រជាពលរដ្ឋអាចវិនិច្ឆ័យបានដោយខ្លួនឯង។ លោកបញ្ជាក់ថា«យើងចង់ឲ្យមានការសួរដេញដោលគ្នា ដើម្បីអាចឲ្យប្រជាពលរដ្ឋវិនិច្ឆ័យបាន។ ប្រជាពលរដ្ឋពិបាកក្នុងការវិនិច្ឆ័យ។ វប្បធម៌នៃការសួរដេញដោលនេះមាននៅអាមេរិក នៅពេលមានPresidential Campaign(យុទ្ធនាការបោះឆ្នោតជ្រើសរើសប្រធានាធិបតី)។ វាជាវប្បធម៌ល្អក្នុងប្រទេសលទ្ធិប្រជាធិបតេយ្យ»។
លោក អ៊ុំ សំអាន បញ្ជាក់បន្ថែមថា«លោក វ៉ា គឹមហុង ថាការដោះស្រាយបញ្ហាព្រំដែន មិនមែនជាការងាររបស់នីតិបញ្ញត្តិទេ(មានន័យថាកុំឲ្យតំណាងរាស្រ្តលូកដៃ) ប៉ុន្តែគាត់ភ្លេចមើលមាត្រា១២១ ថ្មីនៃរដ្ឋធម្មនុញ ដែលចែងថាសមាជិករាជរដ្ឋាភិបាលទទួលខុសត្រូវចំពោះរដ្ឋសភា»។
លោក អ៊ុំ សំអាន ឲ្យដឹងទៀតថា«លោក ហោ ណាំហុង [រដ្ឋមន្រ្តីក្រសួងការបរទេស] មិនមានជំនាញខាងព្រំដែននោះទេ។ គាត់និយាយរបៀបនយោបាយ។ ដូច្នេះមិនអាចដេញដោលលើបញ្ហានេះបានទេ»។
លោក អ៊ុំ សំអាន ឲ្យដឹងថា លោក វ៉ា គឹមហុង មិនបានយកផែនទីដែលតម្កល់នៅអង្គការសហប្រជាជាតិមកបកស្រាយនោះទេ ដែលនាំឲ្យមានការបញ្ជាក់ថាមិនមានប្រឡាយ៧៩ នៅខេត្តកំពត។ លោកបញ្ជាក់ថា«ព្រោះផែនទីតម្កល់នៅអង្គការសហប្រជាជាតិ ធ្វើនៅឆ្នាំ១៩៥២ ហើយប្រឡាយ៧៩ យួនជីកឆ្នាំ១៩៧៩ ។ ធ្វើម៉េចប្រឡាយ៧៩ ជីក២៧ឆ្នាំក្រោយឆ្នាំ១៩៥២ទៅនៅក្នុងផែនទីធ្វើឆ្នាំ១៩៥២ទៅកើត ដូច្នោះមានតែបំភ្លៃប្រឡាយ៧៩ ទៅផ្លូវលំ»។
លោក អ៊ុំ សំអាន នឹងកោះហៅមន្រ្តីរដ្ឋាភិបាលទាំងពីររូបនោះមកបំភ្លឺ ក្នុងសភាពេញអង្គ ដូចការបំភ្លឺរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពីបញ្ហាព្រំដេន កាលពីឆ្នាំ២០១២។ ប៉ុន្តែលោកថាលោកនឹងទាមទារឲ្យមានការសាកសួរដេញដោលគ្នា។ លោកថានៅសប្តាហ៍ក្រោយ លោកនឹងពិភាក្សាជាមួយតំណាងរាស្រ្តផ្សេងទៀតទៅលើលិខិតដែលលោកគ្រោងដាក់ទៅរដ្ឋសភា។
VODមិនទាន់អាចទាក់ទងលោក វ៉ា គឹមហុង និងលោក ហោ ណាំហុង ភ្លាមៗ ដើម្បីឆ្លើយតបនឹងការអញ្ជើញរបស់លោក អ៊ុំ សំអាន ដើម្បីជជែកតទល់គ្នាបាននៅឡើយទេ។
អានអត្ថបទ....
បើតាមវីដេអូក្លីបនៃវេទិកាតុមូលក្នុងការបកស្រាយបញ្ហាព្រំដែន លោក វ៉ា គឹមហុង បានអំពាវនាវដល់លោក អ៊ុំ សំអាន កុំឲ្យដើរឃោសនាបង្កចលាចលពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម ដោយលោកចាត់ទុកថាការអះអាងរបស់នោះភូតកុហក និងបំភ័ន្តមតិអន្តរជាតិ។ លោកបានបញ្ជាក់ថា«យើងខ្ញុំចង់បញ្ជាក់ សូមឲ្យឯកឧត្តមតំណាងរាស្រ្ត អ៊ុំ សំអាន សូមបញ្ឈប់ឃោសនាអកុសលរបៀបនេះទៅ បើសិនគាត់មិនយល់ផែនទីទេ គាត់មិនស្គាល់ផែនទីទេ ឬគាត់មិនមានផែនទីផ្លូវការទេ សូមឲ្យគាត់មកយកផែនទី។ យើងគណៈកម្មការព្រំដែនអត់កំណាញ់ទេ»។
គួរបញ្ជាក់ថា នៅពេលថ្មីៗនេះ លោក អ៊ុំ សំអាន តាមរយៈប្រធានរដ្ឋសភាលោក ហេង សំរិន បានជំរុញឲ្យរដ្ឋាភិបាលបំភ្លឺនូវអ្វីដែលតំណាងរាស្ត្ររូបនោះ អះអាងថាវៀតណាមបានរំកិលព្រំដែនរំលោភចូលដីកម្ពុជា១គីឡូម៉ែត្រក្នុង ខេត្តកំពត ។ លោក ហោ ណាំហុង ថ្មីៗនេះ បានអះអាងថាប្រជាជនខ្មែរនៅភូមិជើង ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានដាំដំណាំចូលទឹកដីវៀតណាម៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
Subscribe to:
Post Comments (Atom)
Search
Popular Post
-
រាជធានីភ្នំពេញ ៖ តារាសម្តែងល្បីឈ្មោះយូរឆ្នាំប្រចាំប្រទេសសិង្ហបុរី អ្នកនាងហ្សូអ៊ីថេ ដែលប្រជាជនកម្ពុជាស្គាល់ច្បាស់ក្នុង...
-
ប្រភពព័ត៌មានច្បាស់ការណ៍ពីខេត្តសៀមរាប បានឲ្យដឹងថា សិស្សប្រុសដែលប្រើអំពើហិង្សាវាយធ្វើបាបទៅលើសិស្សស្រីក្នុងបន្ទប់ថ្នា...
-
អ្នកប្រាជ្ញប្រវត្ដិសាស្ដ្រជប៉ុនមកពី១៦សមាគម រួមទាំងសាស្ដ្រាចារ្យជាច្រើនរូបផ្សេងទៀតក្នុងប្រទេសជប៉ុន បានចេញសេចក្ដីថ្លែងការណ៍...
-
ខេត្តកំពត ៖ បុរសល្មោភកាមម្នាក់ ត្រូវសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តឃាត់ខ្លួន បន្ទាប់ពីមាន...
-
ភ្នំពេញ ៖ អស់រយៈពេលយូរក្រែលដែរហើយ ដែលមហាជនទូទៅដឹងថា តារាកំប្លែងល្បីឈ្មោះតាំងពីអំឡុងឆ្នាំ១៩៨០ លោកអ៊ូ ប៊ុនណារ៉ាត...
-
ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ច នគរ បាលប៉ុស្តិ៍ទឹកល្អក់ទី១សហការជាមួយគណគ្រប់គ្រងសាលាជា ស៊ីម សន្ធរម៉ុកធ្វើការឃាត់ខ្លួ...
-
ប្រដាល់ ៖ ស្ថានីយទូរទស្សន៍អប្សរា សហការជាមួយសហព័ន្ធកីឡាប្រដាល់កម្ពុជា ក្រោយការឧបត្ថម្ភដោយណាហ្គាវើល នឹងរៀបចំឲ្យមានជំនួបសងស...
-
March 27, 2009 in Phnom Penh. A child plays in muddy water that is spraying out of a broken pipe. The pipes were pumping sand into a n...
-
In its latest show of support for the Royal Cambodian Armed Forces, China on Saturday gifted an array of military hardware, including v...
-
You use Notepad++ for writing programming. Click here to download
0 comments:
Post a Comment