On Tuesday, May 26, 2015 by Unknown No comments
មុននឹងសម្រេចចិត្តរបៀបអាពាហ៍ពិពាហ៍អ្នកគួរតែសួរសំនួរខ្លះៗទៅដៃគូររបស់អ្នក។ ទាំងនេះគ្រាន់តែជាការផ្តល់យោបល់មួយចំនួន ហើយមិនមែនមានន័យថាត្រូវតែសួរនូវសំនួរទាំងអស់នេះនៅពេលណាត់ជួបគ្នាលើកដំបូងនោះទេ។ ប្រសិនបើសំនួរណាមួយដែលអ្នកគិតថាមិនចង់សួរ កុំសួរអី។ ឬក៏គ្រាន់តែយកសំនួរមួយផ្សេងទៀតមកសួរជំនួសក៏បាន។ ក្នុងចំណុចនេះគឺសម្រាប់អ្នកដែលនៅលីវមានចិត្តចង់រៀបការ ដើម្បីគិតឲ្យបានច្បាស់លាស់ និងដោយប្រុងប្រយ័ត្នអំពីអ្វីដែលសំខាន់សម្រាប់ពួកគេ និងដើម្បីបើកចំហរទំនាក់ទំនងពីបញ្ហាទាំងអស់នេះមុនពេលរៀបការ។ មានអ្នករៀបអាពាហ៍ពិពាហ៍ជាច្រើនគូរហើយ ដែលបានលែងលះគ្នាដោយមិនបានពិភាក្សាគ្នាពីបំណងប្រាថ្នាដែលពួកគេដែលត្រូវសួរគ្នាទៅវិញទៅមកមុនពេលនិយាយពាក្យថា (យល់ព្រមរៀបការ)។
សំនួរដែលអ្នកសួរទៅកាន់ដៃគូររបស់ខ្លួន
១. តើអ្នកមានជម្ងឺដែលគំរាមកំហែងដល់អាយុជីវិត ឬជម្ងឺដែលព្យាបាលមិនជាដែររឺទេ?
២. តើអ្នកមានកូនដែរ ឬអត់? បើមាន តើគេសំខាន់ប៉ុណ្ណាសម្រាប់ជីវិតរបស់អ្នក?
៣. តើអ្វីជាគោលដៅក្នុងរយៈពេលខ្លី និងអ្វីជាគោលដៅក្នុងទៅថ្ងៃអនាគត់របស់អ្នក?
៤. តើស្ថេរភាពហិរញ្ញវត្ថុមានន័យយ៉ាងណាសម្រាប់អ្នក?
៥. តើទំនាក់សេចក្តីស្រឡាញ់ចំពោះឪពុកម្តាយរបស់អ្នកមានលក្ខណៈបែបណា?
៦. តើអ្នកបានទៅព្រះវិហារដើម្បីធ្វើការអធិស្ថានញឹកញាប់ប៉ុណ្ណាដែរ?
៧. តើអ្វីដែលធ្វើឲ្យអ្នកសប្បាយរីករាយ នៅក្នុងឆាកជីវិតរបស់អ្នក?
៨. តើអ្នកធ្លាប់មានប្រវត្តិក្នុងបទឧក្រិដ្ឋ ឬក៏កំណត់ហេតុអ្វីទេ?
៩. តើអ្នកធ្លាប់មានការណាត់ជួបជាមួយ នឹងមិត្តប្រុស ឬមិត្តស្រីណាម្នាក់ដែររឺទេ?
១០. តើអ្នកធ្លាប់មានដៃគូរួមភេទប៉ុន្មាននាក់ដែរ?
១១. តើអ្នកមានទម្លាប់ធ្វើអ្វីនៅពេលអ្នកខឹង?
១២. តើអ្នកមានការងារដែររឺទេ? តើរយៈពេលប៉ុន្មានឆ្នាំហើយដែលអ្នកមានការងារធ្វើ/ អត់មានការងារធ្វើ?
១៣. តើទំនាក់ទំនងស្នេហាចុងក្រោយរបស់អ្នកមានលក្ខណៈបែបណាដែរ? ហើយមានរយៈពេលយូរប៉ុណ្ណាដែរ?
១៤. តើអ្នកសម្លឹងឃើញអ្វីខ្លះមុនពេលរាប់អានមិត្ត?
១៥. តើអ្នកយល់ថាខ្ញុំជាមនុស្សបែបម៉េច?
១៦. នៅក្នុងប្រវត្តិគ្រួសាររបស់អ្នក តើធ្លាប់មានការរៀបអាពាហ៍ពិពាហ៍ដែលមានសុភមង្គលដែរ ឬទេ?
១៧. តើអ្វីមួយដែលអ្នកមិនចូលចិត្ត?
១៨. តើអ្នកធ្លាប់មានបញ្ហាជម្លោះក្នុងទំនាក់ទំនងស្នេហារបស់អ្នកដែរ ឬទេ?
១៩. តើអ្នកត្រូវតែមានតួនាទីអ្វីខ្លះចពោះរឿងស្នេហា?
២០. តើអ្នកមានចិត្តចង់រៀបការដែរ ឬទេ?
ប្រភព៖http://khmer-press.com/
On Tuesday, May 26, 2015 by Unknown No comments
- នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥នេះ មានហេតុការណ៍គួរឲ្យតក់ស្លុត និងភ្ញាក់ផ្អើលមួយបានកើតឡើងនៅលំនៅឋានលោកនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ម្នាក់ ទទួលរងការពុលថ្នាំមួយគ្រួសារតែម្តង ដោយបណ្តាលឲ្យបុរសជាប្តីស្លាប់បាត់បង់ជីវិត និងស្ត្រីជាប្រពន្ធ ព្រមទាំងកូនប្រុស-ស្រីចំនួន៣នាក់ទៀតមានសភាពពុលធ្ងន់ធ្ងរ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពទ្យ ។
- សមត្ថកិច្ចនគរបាលដែលបានចុះទៅពិនិត្យដល់លំនៅឋានកើតហេតុឲ្យដឹងថា បុរសជាស្លាប់បាត់បង់ជីវិតដោយសារការពុលថ្នាំនោះ មានឈ្មោះ ជុំ ចាន់ព្រឹក្សា អាយុ៣៨ឆ្នាំ ជាមន្ត្រីនគរបាលជាតិ ឋានន្តរស័ក្តិអនុសេនីយ៍ទោ មានតួនាទីជានាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សៀមរាប និងស្ត្រីជាប្រពន្ធមានឈ្មោះ ឈឹម ចាន់នី អាយុ៣៧ឆ្នាំ ព្រមទាំងកូនក្នុងបន្ទុកចំនួន៣នាក់ទៀតដែលកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យនោះ មានឈ្មោះ ជុំ ភក្តី ភេទប្រុស អាយុ១៦ឆ្នាំ, ឈ្មោះ ជុំ ចាន់រក្សា ភេទប្រុស អាយុ១៣ឆ្នាំ និងឈ្មោះ ជុំ នីតា ភេទស្រី អាយុ៨ឆ្នាំ ។
- បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវអំពីប្រភេទថ្នាំដែលធ្វើឲ្យពុលដល់គ្រួសាររងគ្រោះទាំងមូលនេះ និងអំពីមូលហេតុដែលធ្វើឲ្យពុលថ្នាំធ្ងន់ធ្ងរក្នុងគ្រួសារដូច្នេះផងដែរ ខណៈប្រភពព័ត៌មានមាត់ចាបមាត់ព្រាបពីអ្នករស់នៅក្បែរខាងលំនៅឋានគ្រួសាររងគ្រោះ បាននិយាយលាន់ៗថា មុនពេលកើតហេតុ បុរសជាប្តីដែលជាមន្ត្រីនគរបាលជាតិរូបនោះមានទំនាស់គ្នាជាមួយប្រពន្ធ ទើបបណ្តាលឲ្យបុរសជាប្តីគិតខ្លីដាក់ថ្នាំបំពុលឲ្យស្លាប់មួយគ្រួសារតែម្តង ប៉ុន្តែជាលទ្ធផលចុងក្រោយ ស្លាប់បាត់បង់ជីវិតខ្លួនឯងទៅវិញ និងបន្សល់ទុកនូវប្រពន្ធ និងកូនឋិតក្នុងបន្ទុកចំនួន៣នាក់ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យដ៏គួរឲ្យតក់ស្លុតបំផុត ៕
ប្រភព៖http://www.dtn7.com/
On Tuesday, May 26, 2015 by Unknown No comments
1. អ្នកអាចផឹកទឹកឃ្មុំ លាយជាមួយទឹកក្រូចឆ្មារបាន ដោយប្រើទឹកឃ្មុំ ១០០ ក្រាម លាយជាមួយទឹកក្រូចឆ្មារមួយគ្រាប់។
2. អ្នកក៏អាចផឹកទឹកឃ្មុំ លាយជាមួយតែក្រហមបានដែរ។
3. ទឹកខ្ញី លាយជាមួយទឹកឃ្មុំ ក៏អាចព្យាបាល ជំងឺផ្តាសាយបានដែរ។
4. អ្នកអាចពិសារផ្លែឈើ ដែលមានសារធាតុវីតាមីន C ឱ្យបានច្រើន និងផឹកទឹកក្តៅអ៊ុនៗ នោះជំងឺផ្តាសាយអ្នក នឹងធូរជាមិនខាន៕
ប្រភព៖http://www.thmeythmey.com/
ប្រភព៖http://www.thmeythmey.com/
On Tuesday, May 26, 2015 by Unknown No comments
នាយករដ្ឋមន្ដ្រី Najib Razak បាននិយាយកាលពីថ្ងៃចន្ទថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយការរកឃើញនៃផ្នូរខ្មោចដ៏ធំនៃជនអន្តោប្រវេសន៍ខុសច្បាប់ជាលើកដំបូងនៅភាគខាងជើងប្រទេសម៉ាឡេស៊ី ហើយបានប្តេជ្ញាថា នឹងស្វែងរកពួកអ្នកដែលទទួលខុសត្រូវ។
លោកបាននិយាយនៅលើគណនី Facebook និង Twitter របស់ខ្លួនថា ខ្ញុំពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងជាមួយនឹងផ្នូរដែលបានរកឃើញនៅលើទឹកដីម៉ាឡេស៊ី ដែលមានទំនាក់ទំនងទៅនឹងការរត់ពន្ធមនុស្ស។ យើងនឹងស្វែងរកអ្នកទទួលខុសត្រូវចំពោះបញ្ហានេះ។
រដ្ឋមន្ត្រីក្រសួងលំនៅដ្ឋានរបស់ម៉ាឡេស៊ីបានប្រកាសកាលពីថ្ងៃអាទិត្យថា គេបានរកឃើញផ្នូរដ៏ធំនៅជិតជំរំព្រៃតាមបណ្ដោយព្រំដែនជាមួយប្រទេសថៃ ដែលជាភស្តុតាងបន្ថែមទៀតនៃពាណិជ្ជកម្មជួញដូរមនុស្សដ៏សាហាវ ដែលបានបង្កើតឡើងទៅជាវិបត្តិក្នុងតំបន់។
ប៉ូលិសនៅប្រទេសថៃ នៅដើមខែឧសភាបានរកឃើញជំរំជួញដូរមនុស្សសម្ងាត់នៅផ្នែកម្ខាងនៃព្រំដែនរបស់ខ្លួននិងផ្នូររាក់ៗរាប់សិបផ្នូរ។ ទាំងនេះគឺបានរកឃើញជាលើកដំបូងនៅក្នុងប្រទេសម៉ាឡេស៊ី។
ក្រុមមន្ត្រីមិនទាន់បាននិយាយថា តើមានសពប៉ុន្មាននៅក្នុងផ្នូរនៅប្រទេសម៉ាឡេស៊ី ឬទីតាំងច្បាស់លាស់របស់ខ្លួននោះទេ ប៉ុន្តែមេប៉ូលិសរបស់ប្រទេសនេះត្រូវបានគេរំពឹងថានឹងធ្វើសន្និសីទកាសែតមួយនៅម៉ោង ១១:០០ ព្រឹក ។
រដ្ឋ Perlis របស់ប្រទេសម៉ាឡេស៊ី គឺជាកន្លែងដែលត្រូវបានគេរកឃើញផ្នូរនោះ ដែលស្ថិតនៅជិតកន្លែងដែលប្រទេសថៃបានរកឃើញផ្នូររបស់ខ្លួន។
តំបន់នេះត្រូវបាននិយាយដោយក្រុមប្រឆាំងការជួញដូរថា ជាកន្លែងឈប់ដ៏សំខាន់នៅលើផ្លូវ មួយដែលប្រមូលផ្តុំជនចំណាកស្រុកមកពីប្រទេសបង់ក្លាដែស និងមីយ៉ាន់ម៉ា ដែលចូលទៅក្នុងប្រទេសម៉ាឡេស៊ីនិងក្រៅពីនេះ។
ប្រទេសថៃ បានចាប់ផ្តើមការបង្ក្រាបលើការរត់ពន្ធមនុស្ស បន្ទាប់ពីការរកឃើញនៃរណ្ដៅខ្មោចដ៏ធំរបស់ខ្លួន។
ក្រុមសិទ្ធិមនុស្សបានចោទប្រកាន់ថា ជាយូរមកហើយដល់អាជ្ញាធរម៉ាឡេស៊ី ដែលមិនបានធ្វើគ្រប់គ្រាន់ដើម្បីទប់ស្កាត់មិនឲ្យមានការរត់ពន្ធមនុស្ស។
កុមារធ្វើដំណើរដោយខ្លួនឯង អស់រយៈពេលជិតបីខែ បងប្អូនបង្កើតបានលួងលោមគ្នាទៅវិញទៅមកនៅពេលដែលរលកសមុទ្រវាយបក់បោកទូករបស់ពួក ហើយពួកគេត្រូវបានវាយដំសម្រាប់ការព្យាយាមដើម្បីក្រោកឈរឡើង។
ខណៈពេលដែលមនុស្សចាស់បំផុត Mohammad Aesop – អាយុ១០ឆ្នាំ – ដឹងថា វាជាការងាររបស់ខ្លួនក្នុងការរក្សាប្អូនស្រីអាយុ ៨ឆ្នាំឲ្យមានសុវត្ថិភាព។ ប៉ុន្តែដោយសារនាវិកថៃ មានកាន់កាំភ្លើង ហើយគំរាមកំហែងបោះអ្នកបង្កបញ្ហាចេញពីទូក វាមានអារម្មណ៍ថាគ្មានសង្ឃឹមទេ។
ពួកគេគឺជាទូកជាទីមួយដែលស្ថិតនៅលើគោកនៅប្រទេសឥណ្ឌូនេស៊ី កាលពីពីរសប្តាហ៍កន្លងទៅហើយ បន្ទាប់មកមានទូកឈើមួយចំនួនផ្សេងទៀតជាមួយនឹងមនុស្សអត់ឃ្លាននិងខ្វះជាតិទឹក។ មនុស្សជាច្រើនត្រូវបានគេបោះបង់ចោលនៅក្នុងសមុទ្រដោយកាពីតែនរបស់ពួកគេ បន្ទាប់ពីមានការបង្ក្រាបមួយនៅលើបណ្តាញការជួញដូរមនុស្សក្នុងតំបន់។
បើយោងតាមអង្គការអន្តរជាតិសម្រាប់ទេសន្តរប្រវេសន៍បានឲ្យដឹងថា រហូតមកដល់ពេលនេះ ជនជាតិជិតរ៉ូហ៊ីងយ៉ា និងបង់ក្លាដែស ជិត៣,១០០នាក់ បានមកដល់ដីគោកក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ចំនួនបី។ ច្រើនជាងពាក់កណ្តាលនៃពួកគេរងរបួសនៅប្រទេសឥណ្ឌូនេស៊ី ដែលជាកន្លែងកុមារជិត ១៧០ ធ្វើដំណើរតែម្នាក់ឯងដោយមួយចំនួនបន្ទាប់ពីត្រូវគេបោកបញ្ឆោតឬការចាប់ជំរិត៕
On Tuesday, May 26, 2015 by Unknown No comments
ភ្នំពេញ៖ ក្រោយការដួលរលំនៃរបបប៉ុលពតនៅឆ្នាំ១៩៧៩ អ្នកតស៊ូមួយចំនួនត្រូវបានតែងតាំងអោយដឹកនាំប្រទេស ក្នុងនោះ មានលោក ប៉ែន សុវណ្ណ, លោក ហេង សំរិន, លោក ជា ស៊ីម, លោក កែវ ចិន្តា, លោក ចាន់ វែន, លោក ចាន់ ស៊ី។ល។ តើនរណាខ្លះជាថ្នាក់ដឹកនាំកំពូលនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា?
បើយោងតាមសៀវភៅសិក្សាសង្គមថ្នាក់ទី៩ រចនាសម្ព័ន្ធគ្រប់គ្រងពី១៩៧៩ ដល់១៩៨១ គេច្រើនហៅថ្នាក់ដឹកនាំកំពូលទាំងនោះដោយប្រើប្រាស់ពាក្យ«សមមិត្ត»។
ក្នុងចន្លោះឆ្នាំ១៩៧៩ និង១៩៨១ សមមិត្ត ហេង សំរិន ជាប្រធានរដ្ឋ ឬប្រមុខរដ្ឋ និងជាប្រធានក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា។ សមមិត្ត ប៉ែន សុវណ្ណ (រៀននៅប្រទេសវៀតណាម១៩៥៤)ជាអនុប្រធានក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងជានាយករដ្ឋមន្ត្រី។ សមមិត្ត ជាស៊ីម ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ សមមិត្ត ហ៊ុន សែន ជារដ្ឋមន្ត្រីក្រសួងការបរទេស។ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្ត្រីឃោសនាការ ព័ត៌មាន និងវប្បធម៌។ សមមិត្ត ចាន់ វ៉ែន ជារដ្ឋមន្ត្រីក្រសួងព័ត៌មាន។ សមមិត្ត ចាន់ ស៊ី (រៀននៅវៀតណាម ១៩៥៤) ជានាយករដ្ឋមន្ត្រីក្រោយចាប់ខ្លួនលោក ប៉ែន សុវណ្ណ។ លោក ប៉ែន សុវណ្ណ ត្រូវបានចាប់ខ្លួននៅខែធ្នូឆ្នាំ១៩៨១ ។
អង្គការរដ្ឋសំខាន់ៗក្នុងជំនាន់នោះ មានដូចជា៖ គណបក្សប្រជាជនបដិវត្តន៍កម្ពុជាដឹកនាំដោយអគ្គលេខាធិកាសមមិត្ត ប៉ែន សុវណ្ណ ដែលជាខ្មែរឥស្សរៈធ្លាប់រៀននៅទីក្រុងហាយណូយឆ្នាំ១៩៥៤ ហើយតំណែងនេះត្រូវបានធ្លាក់មកលើសមមិត្ត ហេង សំរិន នៅឆ្នាំ១៩៨១ ។ ក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា ឬក្រុមប្រឹក្សារដ្ឋមន្ត្រី មានរដ្ឋមន្ត្រីចំនួន១៧រូប ប្រធានគឺសមមិត្ត ប៉ែន សុវណ្ណ ហើយតំណែងនេះត្រូវបានប្រគល់ជូនសមមិត្ត ចាន់ ស៊ី (ជាខ្មែរឥស្សរៈ)នៅខែធ្នូ១៩៨១ ។ ក្រុមប្រឹក្សារដ្ឋមានសមមិត្ត ហេង សំរិន ជាប្រធាន។
សភាជាតិមានសមាជិក១១៧រូប បង្កើតឡើងនៅខែឧសភាឆ្នាំ១៩៨១ ។ នៅខែមិថុនាឆ្នាំ១៩៨១ សភាបើកការប្រជុំលើកទី១ ដើម្បីជ្រើសរើសប្រធានសភា គណៈរដ្ឋមន្ត្រី និងក្រុមប្រឹក្សារដ្ឋ។
ចាប់ពីថ្ងៃទី២៩-៣០ខែមេសា១៩៨៩ សភាបានបើកសម័យប្រជុំវិសាមញ្ញមួយដើម្បីធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញថ្មី និងប្តូរឈ្មោះពីសាធារណរដ្ឋប្រជាមានិតកម្ពុជា មកជារដ្ឋកម្ពុជាវិញ រួមទាំងប្តូរទង់ជាតិ ភ្លេងជាតិ រដ្ឋធម្មនុញ្ញ ច្បាប់ប្រហាជីវិត ការពារកម្មសិទ្ធិឯកជន ការបង្កើតទីផ្សារសេរី និងទទួលស្គាល់ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។
សមមិត្ត ហ៊ុន សែន បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៅឆ្នាំ១៩៨៥ បន្ទាប់ពីលោក ចាន់ ស៊ី បានលាចាកលោកនៅឆ្នាំ១៩៨៤ ។ លោក ចាន់ ស៊ី បានក្លាយជានាយករដ្ឋមន្ត្រីក្រោយការចាប់ខ្លួនលោក ប៉ែន សុវណ្ណ នៅខែធ្នូឆ្នាំ១៩៨១ ។ បច្ចុប្បន្ននេះ(២០១៥) លោក ប៉ែន សុវណ្ណ ជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ រីឯ លោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាដែលមានលោក ជា ស៊ីម ជាប្រធានគណបក្ស លោក ហេង សំរិន ជាប្រធានកិត្តិយស និងលោក សាយ ឈុំ ជាអគ្គលេខាធិការគណបក្សប្រជាជនកម្ពុជា៕
ប្រភព៖http://www.thmeythmey.com/
On Tuesday, May 26, 2015 by Unknown No comments
កាលពីប៉ុន្មានថ្ងៃនេះ មានការចែករំលែកតគ្នាពីម្នាក់ទៅម្នាក់ជុំវិញសកម្មភាពតារាចម្រៀង ខេមរៈ ស្រីពៅ ត្រូវបានបុរសអាណិកជនម្នាក់ ឡើងលើឆាកឆាឆៅ នៅក្នុងអំឡុងពេលនៃការចេញច្រៀងនៅក្រៅប្រទេស។ តែយ៉ាងណាទស្សនិកជនបានលើកសរសើរតារារូបនេះ ដែលចេះការពារខ្លួនឯង។
បើយោងទៅតាមការបែកធ្លាយវីដេអូ ដែលថតតាមរយៈទូរស័ព្ទដៃ ទំនងសម្តែងច្រៀងនៅប្រទេស កាណាដា ឬក៏សហរដ្ឋអាម៉េរិកនោះ បានសរបញ្ជាក់ឲ្យឃើញថា តារាចម្រៀង ខេមរៈ ស្រីពៅ បានច្រៀងបទញាក់ ហើយភ្លាមនោះ ស្រាប់តែមានបុរសម្នាក់ ដែលទំនងជាស្រវឹងផងនោះ បានឡើងលើឆាករាំជាមួយនាង ហើយបានប្រើកាយវិការមិនសមរម្យ ដោយបានស្រវាកេះកៀវ និងឱបរូបនាង មួយលើកជាពីរលើក។
ប៉ុន្តែយ៉ាងណាទង្វើរបស់បុរសរូបនោះ ក៏ត្រូវបានលោក ដេវីដ ជាអ្នកធានាតួចេញទៅសម្តែងច្រៀងនៅកាណាដា និងអាម៉េរិក ចេញមុខជួយធ្វើអន្តរាគមន៍ ហើយ ខេមរៈ ស្រីពៅ ក៏បានគេចចេញពីការតាមរំខានរបស់បុរសម្នាក់នោះដែរ ប៉ុន្តែយ៉ាងណា នាពេលនោះ គេមិនបានឃើញ លោក សេរីមន្ត ជាបងប្រុសចេញមុខនោះទេ។
តាមកាយវិការរបស់បុរសម្នាក់នោះ ហាក់ដូចជាអសីលធម៌បន្តិច ដោយគេហាក់ដូចជាឃើញបុរសម្នាក់នោះ បានបោះលុយឲ្យ ខេមរៈ ស្រីពៅ ផងដែរ។
ជុំវិញបញ្ហានេះ CNC មិនអាចទាក់ទង ខេមរៈ ស្រីពៅ សុំការបញ្ជាក់បន្ថែមបានទេនៅថ្ងៃនេះ។ ទោះបីជាយ៉ាងណា ទស្សនិកជនកោតសរសើរចំពោះ ខេមរៈ ស្រីពៅ ដែលចេះការពារខ្លួនពីទង្វើមិនគប្បីនោះ ហើយរក្សាភាពស្ងប់ស្ងាត់ មិនធ្វើខូចកម្មវិធីប្រគំតន្ត្រីនោះ៕
ប្រភព៖ http://cnc.com.kh/
On Tuesday, May 26, 2015 by Unknown No comments

លោកអ្នកមានជំរើសយ៉ាងច្រើនក្នុងការជ្រើសរើស ទិញទូស័ព្ទ Smart Phone ដែល ដើរដោយប្រព័ន្ធប្រតិបត្តិការណ៏ Android នៅលើទីផ្សារទូទាំងសាកលលោក។ ប៉ុន្ដែរៀងរាល់ ឆ្នាំទូស័ព្ទ Smart Phone Android ត្រូវបានគេផលិតចេញអោយប្រើប្រាស់ ក៏ប៉ុន្ដែមានចំនួន តិចតួចបំផុតក្នុងចំណោមទូស័ព្ទ Android ទាំងអស់ដែរបានឈរលើតារាងខ្ពស់ជាងគេនៃ Best Android Phone. ក្នុងនោះមាន Galaxy S6 នឹង HTC One M9 ត្រូវបានគេប្រើប្រាស់មានក្នុងដៃនាក់ប្រជាជនភាគច្រើនគ្រប់ទីកន្លែង។ ខាងក្រោមនេះ ក្រុមការងារពួកយើងនឹងបង្ហាញលោកអ្នកនូវ Smart Phone Android ទាំង៩ ដែលពេញនិយមជាងគេ៖
1.Samsung Galaxy S6/S6 Edge
Samsung គឺជាក្រុមហ៊ុនទូស័ព្ទ Smart Phone Android ធំជាងគេនៅលើពិភពលោក ហើយត្រូវបានគេគាំទ្រប្រើប្រាស់យ៉ាងច្រើនសន្ធឹងសន្ធាប់ និងលក់ដាច់ជាងគេ។ ថ្មីៗនេះ ក្រុមហ៊ុន Samsung បានបង្ហាញនូវទូស័ព្ទ ម៉ូដែលថ្មីមួយទៀតគឺ Samsung S6 / S6 Edge ដែលមាន លក្ខណៈសំខាន់ជាច្រើន ធ្វើអោយទាក់ចិត្តអតិថិជនរាប់លាននាក់។ ខាងក្រោមនេះ យើងបង្ហាញអំពីលក្ខណៈពិសេសរបស់វា៖
2.Samsung Galaxy Note 4
Samsung Galaxy Note 4 គឺជាប្រភេទទូស័ព្ទដែលមានទំហំអេក្រង់ ធំច្បាស់ធ្វើអោយ អ្នកប្រើប្រាស់ ងាយស្រួលក្នុងការមើល លេងហ្កេម នឹងមុខងារសំខាន់របស់វាគឺ អាចកត់ព្រម ទាំងរក្សាអាចទុកឯកសារ និងអត្ថបទប្រៀបបានដូចជាយើងមានកូនសៀវភៅអេឡិចត្រូនិច តូចមួយនៅជិតខ្លួន។ ហើយវាបានភ្ជាប់មកជាមួយប៊ិច ដែលទាន់សម័យងាយស្រួលក្នុងការ សរសេរនៅលើអេក្រង់។ ខាងក្រោមនេះជាលក្ខណៈសម្បត្តិរបស់វា៖
3.LG G4
ក្រុមហ៊ុន LG ក៏បានដាក់បង្ហាញនូវម៉ូដែលទូស័ព្ទ Smart Phone ម៉ាក LG G4។ LG G4 ត្រូវ បានគេភ្ជាប់មកជាមួយកាំម៉េរា ដែលមានមេហ្កាភិចសេលរហូតទៅដល់ 16MP វាអាចធ្វើអោយយើង ផ្តិតយករូបភាពកាន់ តែច្បាស់ហើយមានភាពស្រស់បំព្រង ជាមួយនឹងអេក្រង់ 5.5 អ៊ិញ។ តោះយើង មើលពីលក្ខណៈសម្បត្តិរបស់វា៖
4.Sony Xperia Z3
Sony Xperia Z3 វាជាប្រភេទទូស័ព្ទដែលមាន រ៉េមរហូតទៅដល់ 3GB ធ្វើអោយអ្នកប្រើប្រាស់ងាយស្រួលក្នុងការប្រើប្រាស់កម្មវិធីធំៗ។ ព្រមទាំងមានទំហំអេក្រង់ 5.2 អ៊ិញ សមរម្យក្នុងការ ប្រើប្រាស់។ ខាងក្រោមជាលក្ខណៈសម្បត្តិរបស់វា៖
5.Nexus 6
Nexus 6 ជាទូស័ព្ទដែលភ្ជាប់មកជាមួយនូវលក្ខណៈសម្បត្តិល្អៗ យ៉ាងច្រើនដូចជា អេក្រង់មាន ទំហំធំ 5.96 អ៊ិញ ព្រមទាំងអាចបន្ថែមមេម៉ូរីរហូតទៅដល់ 64GB ធ្វើអោយងាយស្រួលផ្ទុកឯកសារបាន ច្រើន មិនតែប៉ុណ្ណោះមានកាំម៉េរាខាងក្រោយទៅដល់ 13MG។ មើលពត័មានលំអិតនៅខាងក្រោម៖
6.LG G Flex 2
LG G Flex 2 មានលក្ខណៈពិសេសត្រង់ អេក្រង់របស់វាមានសភាពកោងទាំងពីលើរហូតមក ដល់ក្រោមតែម្ដង មិនចាញ់ Galaxy S6 Edge ប៉ុន្មានទេ។ ធ្វើអោយយើងងាយស្រួលក្នុងការ កាន់នៅក្នុងដៃរបស់នៅពេលប្រើប្រាស់។ ខាងក្រោមនេះជាលក្ខណៈសម្បត្តិរបស់វា៖
7.HTC One M9
HTC One M9 បានផ្តោតសំខាន់ទៅលើកាំម៉េរាយ៉ាងសំខាន់ ដោយសារតែវាបានបំពាក់ មកនូវកាំម៉េរាខាងក្រោយរហូតដល់ 20.7MP LED នឹងកាំម៉េរាខាងមុខមានទំហំ 4MP។ ចំណុចនេះ ហើយ អាចទាក់ទាញចិត្តរបស់អតិថិជនបាន ចំពោះអ្នកចូលចិត្តថតរូប។ ខាងក្រោមនេះជាលក្ខណៈ សម្បត្តិរបស់វា៖
8.Motorola Moto G (2014)
Motorola Moto G (2014) មានទំហំតូចល្មមសំរាប់អ្នកចូលចិត្តទំហំអេក្រង់ 5 អ៊ិញ រួមទាំងមាន កាំម៉េរា 5MP និងអាចអោយលោកអ្នកបន្ថែមម៉េម៉ូរីបានទៅដល់ 32GB។ សាកសមសំរាប់មនុស្សដែល មិនសូវចូលចិត្តភាពទាន់សម័យ។ ខាងក្រោមនេះជាលក្ខណៈសម្បត្តិរបស់វា៖
9.Huawei Ascend Mate 7
Huawei Ascend Mate 7 មិនចាញ់ទូស័ព្ទ Smart Phone ដ៏ទៃទៀតដែល ព្រោះវាមានលក្ខណៈ សម្បត្តិសមរម្យអោយអ្នកប្រើប្រាស់ មានអារម្មណ៏សប្បាយរីករាយពេល ប្រើប្រាស់វា។ មានកាំម៉េរា 13MP នឹងមានអេក្រង់រហូតទៅដល់ 6 អ៊ិញទៀត។ ខាងក្រោមនេះជាលក្ខណៈ សម្បត្តិរបស់វា៖
Subscribe to:
Posts (Atom)
Search
Popular Post
-
Place Code Country Admin1 Admin2 Admin3 1 Lua Amnart 37000 Thailand Amnat Charoen 15.707/104.68 2 Muang Amnat Charoen 37000 Thailan...
-
ភ្នំពេញ ៖ ឈានចូលដល់ឆ្នាំ២០១៥នេះតារាសំដែងកញ្ញាដួង ស្រីពេជ្រកំពុងតែមានយីអ៊ុនឡើងស្រឺតៗដែលអាចក្តោបបានឱកាសថតខ្សែភាពយន្...