On Tuesday, May 26, 2015 by Unknown No comments
កាលពីប៉ុន្មានថ្ងៃនេះ មានការចែករំលែកតគ្នាពីម្នាក់ទៅម្នាក់ជុំវិញសកម្មភាពតារាចម្រៀង ខេមរៈ ស្រីពៅ ត្រូវបានបុរសអាណិកជនម្នាក់ ឡើងលើឆាកឆាឆៅ នៅក្នុងអំឡុងពេលនៃការចេញច្រៀងនៅក្រៅប្រទេស។ តែយ៉ាងណាទស្សនិកជនបានលើកសរសើរតារារូបនេះ ដែលចេះការពារខ្លួនឯង។
បើយោងទៅតាមការបែកធ្លាយវីដេអូ ដែលថតតាមរយៈទូរស័ព្ទដៃ ទំនងសម្តែងច្រៀងនៅប្រទេស កាណាដា ឬក៏សហរដ្ឋអាម៉េរិកនោះ បានសរបញ្ជាក់ឲ្យឃើញថា តារាចម្រៀង ខេមរៈ ស្រីពៅ បានច្រៀងបទញាក់ ហើយភ្លាមនោះ ស្រាប់តែមានបុរសម្នាក់ ដែលទំនងជាស្រវឹងផងនោះ បានឡើងលើឆាករាំជាមួយនាង ហើយបានប្រើកាយវិការមិនសមរម្យ ដោយបានស្រវាកេះកៀវ និងឱបរូបនាង មួយលើកជាពីរលើក។
ប៉ុន្តែយ៉ាងណាទង្វើរបស់បុរសរូបនោះ ក៏ត្រូវបានលោក ដេវីដ ជាអ្នកធានាតួចេញទៅសម្តែងច្រៀងនៅកាណាដា និងអាម៉េរិក ចេញមុខជួយធ្វើអន្តរាគមន៍ ហើយ ខេមរៈ ស្រីពៅ ក៏បានគេចចេញពីការតាមរំខានរបស់បុរសម្នាក់នោះដែរ ប៉ុន្តែយ៉ាងណា នាពេលនោះ គេមិនបានឃើញ លោក សេរីមន្ត ជាបងប្រុសចេញមុខនោះទេ។
តាមកាយវិការរបស់បុរសម្នាក់នោះ ហាក់ដូចជាអសីលធម៌បន្តិច ដោយគេហាក់ដូចជាឃើញបុរសម្នាក់នោះ បានបោះលុយឲ្យ ខេមរៈ ស្រីពៅ ផងដែរ។
ជុំវិញបញ្ហានេះ CNC មិនអាចទាក់ទង ខេមរៈ ស្រីពៅ សុំការបញ្ជាក់បន្ថែមបានទេនៅថ្ងៃនេះ។ ទោះបីជាយ៉ាងណា ទស្សនិកជនកោតសរសើរចំពោះ ខេមរៈ ស្រីពៅ ដែលចេះការពារខ្លួនពីទង្វើមិនគប្បីនោះ ហើយរក្សាភាពស្ងប់ស្ងាត់ មិនធ្វើខូចកម្មវិធីប្រគំតន្ត្រីនោះ៕
ប្រភព៖ http://cnc.com.kh/
Subscribe to:
Post Comments (Atom)
Search
Popular Post
-
ខេត្តកំពត ៖ បុរសល្មោភកាមម្នាក់ ត្រូវសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តឃាត់ខ្លួន បន្ទាប់ពីមាន...
-
នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥នេះ មានហេតុការណ៍គួរឲ្យតក់ស្លុត និងភ្ញាក់ផ្អើលមួយបានកើតឡើងនៅលំនៅឋានលោកនាយរងប៉ុស្តិ៍...
-
គ្មានអ្នកណាមិនដឹងនោះទេថា កីឡាករថៃឈ្មោះ Nob Pakav មានប្រវត្តិផ្ដួលជើងខ្លាំងកម្ពុជាចំនួន៣រូបរួចមកហើយ នាពេលកន្លងមក ។ យ៉ាង...
-
ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៤ ខែឧសភា នេះ ទាក់ទងនឹងរូបភាពវីដេអូដែលសិស្សប្រុសម្នាក់វាយសិស...
-
ភ្នំពេញ៖ ក្រោយការដួលរលំនៃរបបប៉ុលពតនៅឆ្នាំ១៩៧៩ អ្នកតស៊ូមួយចំនួនត្រូវបានតែងតាំងអោយដឹកនាំប្រទេស ក្នុងនោះ មានលោក ប៉ែន សុវណ្ណ, លោ...
-
Place Code Country Admin1 Admin2 Admin3 1 Muang Yasothon 35000 Thailand Yasothon 15.794/104.145 2 Kham Khuan Kaeo 35110 Thailand Ya...
0 comments:
Post a Comment