On Monday, May 25, 2015 by Unknown No comments
រដ្ឋការក្រុងបាងកក បានសំណូមពរឲ្យកងទ័ព និងយន្តហោះរបស់អាមេរិក ចាកចេញផុតពីភូកេតភ្លាមៗ ក្នុងរង្វង់ពេល ៥ ថ្ងៃ ទោះបីមុននោះ អាមេរិកបានលើកសំណើរច្រើនលើកច្រើនសារ ពីភាពចាំបាច់នៃវត្តមានរបស់កងទ័ពរបស់ខ្លួនក៏ដោយ ។
ប្រភពពី RIA Novosti ថ្ងៃទី២៤ ឧសភា ដែលដកស្រង់ប្រភពពី Bangkok Post ឲ្យដឹងថា ថៃបានសំណូមពរឲ្យអាមេរិកដកកម្លាំង និងយន្តហោះទាំងអស់ចេញផុតពីភូកេត មុនថ្ងៃទី២៩ ឧសភា បន្ទាប់ពីកងកម្លាំងនេះបានបញ្ចប់សមយុទ្ធសមុទ្រ កាលពីថ្ងៃទី២០ ឧសភា កន្លងមក ។
ប្រភពពីក្រសួងការពារជាតិថៃ ឲ្យដឹងបន្ថែមថា ក្រោយពេលបញ្ចប់សមយុទ្ធរួមនោះ អាមេរិកបានបញ្ជូនសំណើរជាច្រើនលើក ទៅកាន់រដ្ឋការយោធាថៃ បំណងរក្សាទុកកងកម្លាំងទ័ព និងយន្តហោះ បន្តនៅភូកេត ក៏ដចជាការប្រើប្រាស់ព្រលានយន្តហោះលើកោះនោះ សម្រាប់ប្រតិបត្តិការសប្បរសធម៌ សង្គ្រោះដល់ជនភៀសខ្លួន Rohindzha ចាកចេញពីភូមា បំណងមករស់នៅប្រទេសថៃ ។
ការបដិសេធនេះ ត្រូវបានចាត់ទុកជាប្រតិកម្មខ្លាំងក្លាបំផុតមួយ របស់មូលមជ្ឈដ្ឋានយោធាថៃ ក្នុងបញ្ហាវិបត្តិមនុស្សធម៌ ចំពោះជនភៀសខ្លួន Rohindzha ដែលក្នុងនោះ ថៃ, ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី កំពុងតែត្រូវប្រឈមមុខនឹងការស្តីបន្ទោសជាច្រើន របស់សហគមន៍អន្តរជាតិ ពិសេសគឺ អាមេរិក ជុំវិញបញ្ហារុញច្រាននាវាផ្ទុកជនភៀសខ្លួនឲ្យចេញពីដែនទឹក ទោះបីពួកគេកំពុងស្ថិតក្នុងស្ថានភាពគួរឲ្យអាណោចអាធម្មក្តី ។
អង្គការសិទ្ធិមនុស្សរបស់ ONU បានអំពាវនាវឲ្យប្រទេសទាំង៣រៀបចំយ៉ាងឆាប់រហ័សនូវបណ្តាសកម្មភាពរុករក និងសង្គ្រោះបញ្ជូននាវាទាំងនោះ មកកាន់ដីគោក ដើម្បីសុវត្តិភាពសម្រាប់ជនភៀសខ្លួន ៕
Subscribe to:
Post Comments (Atom)
Search
Popular Post
-
ខេត្តកំពត ៖ បុរសល្មោភកាមម្នាក់ ត្រូវសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តឃាត់ខ្លួន បន្ទាប់ពីមាន...
-
នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥នេះ មានហេតុការណ៍គួរឲ្យតក់ស្លុត និងភ្ញាក់ផ្អើលមួយបានកើតឡើងនៅលំនៅឋានលោកនាយរងប៉ុស្តិ៍...
-
គ្មានអ្នកណាមិនដឹងនោះទេថា កីឡាករថៃឈ្មោះ Nob Pakav មានប្រវត្តិផ្ដួលជើងខ្លាំងកម្ពុជាចំនួន៣រូបរួចមកហើយ នាពេលកន្លងមក ។ យ៉ាង...
-
ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៤ ខែឧសភា នេះ ទាក់ទងនឹងរូបភាពវីដេអូដែលសិស្សប្រុសម្នាក់វាយសិស...
-
ភ្នំពេញ៖ ក្រោយការដួលរលំនៃរបបប៉ុលពតនៅឆ្នាំ១៩៧៩ អ្នកតស៊ូមួយចំនួនត្រូវបានតែងតាំងអោយដឹកនាំប្រទេស ក្នុងនោះ មានលោក ប៉ែន សុវណ្ណ, លោ...
-
Place Code Country Admin1 Admin2 Admin3 1 Muang Yasothon 35000 Thailand Yasothon 15.794/104.145 2 Kham Khuan Kaeo 35110 Thailand Ya...
0 comments:
Post a Comment