On Tuesday, May 26, 2015 by Unknown No comments
ខេត្តកំពត ៖ បុរសល្មោភកាមម្នាក់ ត្រូវសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តឃាត់ខ្លួន បន្ទាប់ពីមានពាក្យបណ្តឹងពីឪពុកម្តាយរបស់នារីរងគ្រោះ ប្តឹងពីបទរំលោភរហូតដល់មានផ្ទៃពោះ៥ខែ និងគំរាមសម្លាប់ ។
ការឃាត់ខ្លួនេះធ្វើឡើងកាលពីវេលាម៉ោង០៨ និង៣០នាទីព្រឹកថ្ងៃទី២៥ ឧសភា ២០១៥ យកមកកាន់ស្នងការខេត្ត ដើម្បីធ្វើការសាកសួរ ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះខាត់ ជីម អាយុ៥៧ឆ្នាំ ចំណែកឯនារីរងគ្រោះអាយុ២២ឆ្នាំ ។ បើតាមប្រភពពីនារីរងគ្រោះបានឱ្យដឹងថា នៅថ្ងៃកើតហេតុក្នុងខែវិច្ឆិកា ២០១៤ នោះ ខណៈនាងកំពុងលាងចានឆ្នាំងក្នុងរោងបាយ ស្រាប់តែឃើញឈ្មោះខាត់ ជីម (ជនសង្ស័យ) បានដេញប្អូនប្រុសខ្លួនចេញ រួចហើយឈ្មោះនេះបានឡើងចាប់រំលោភរហូតបានសម្រេច ។ បន្ទាប់ពីរំលោភរួចគំរាមថា មិនឱ្យនាងយករឿងនេះទៅប្រាប់អ្នកណានោះទេ បើហ៊ានប្រាប់ រូបគេនឹងសម្លាប់អស់មួយពូជ ។
ប្រភពបន្តថា ដោយខ្លាចការគំរាមកំហែងនេះ រូបនាងក៏ចេះតែលាក់រឿងនេះរហូត ហើយជនសង្ស័យរូបនេះ ក៏ចេះតែមកស្ទាក់ចាប់រំលោភជាញឹកញាប់ ក្នុងផ្ទះ ក្នុងព្រៃ និយាយរួមគឺឱ្យតែមានឱកាសស្ងាត់ គឺជននោះតែងតែចាប់នាងរំលោភ ក៏ត្រូវក្រុមគ្រួសារសង្ស័យ ក៏យកនាងទៅពិនិត្យនៅមន្ទីរពេទ្យទើបដឹងថា នាងមានផ្ទៃពោះ៥ខែ ហើយក៏ប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនជនសង្ស័យតែ
ម្តង ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព

សម្រាប់មនុស្សគ្រប់គ្នា ដែលបានចំណាយពេលវេលារបស់ខ្លួន នៅជាមួយសមុទ្រ អ្នកពិតជាដឹងរួចហើយថា វាពិតជាផ្តល់រឿងល្អៗមួយចំនួន ដល់រាងកាយ ចិត្តគំនិត និងវិញាណ។ មានអត្ថប្រយោជន៍ដល់សុខភាពច្រើនណាស់ ដែលមនុស្សដែលរស់នៅក្បែសមុទ្រ តែភាគច្រើន គេមិនអាចពន្យល់មូលហេតុរបស់វាបានទេ តែវាហាក់ដូចជា រឿងអស្ចារ្យមួយអញ្ចឹង។ ប៉ុន្តែ យើងខ្ញុំមានហេតុផលមួយចំនួនដែរ សម្រាប់ចែកជូន ដល់មិត្តអ្នកអានទាំងអស់គ្នា។
អនុញ្ញាត ឱ្យបន្ធូរអារម្មណ៍
ស្ត្រេស គឺជាមូលហេតុដ៏សំខាន់ នៃជំងឺទាំងឡាយ ក្នុងសង្គមរស់នៅរបស់យើង។ សមុទ្រ ពិតជាមានវិធីសាស្ត្រមួយ សម្រាប់ឱ្យមនុស្សយើង អាចបន្ធូរអារម្មណ៍បានយ៉ាងល្អ។ ការអង្គុយនៅលើដីខ្សាច់ ខណៈពេលកំពុងតែសម្លឹងមើល និងស្តាប់សម្លេងទឹកសមុទ្រ បោកបក់លើគ្នានោះ ពិតជាផ្តល់ឱ្យយើង នូវអារម្មណ៍ល្អ និងយល់ថា មានសន្តិភាពក្នុងជីវិតណាស់។
លាងសម្អាតរាងកាយ និងចិត្តគំនិត បានយ៉ាងស្អាតល្អ
ទឹកសមុទ្រ នឹងផ្តល់នូវគុណភាព នៃការលាងសម្អាតទាំងរាងកាយ ផ្លូវចិត្ត និងអារម្មណ៍បានយ៉ាងល្អ។ ខ្យល់ដែលបក់ចេញពីទឹកសមុទ្រនឹងជួយឱ្យអ្នកស្រូបយកនូវខ្យល់ដ៏ ស្រស់ស្អាត និងបរិសុទ្ធ។ នៅពេលយើងហែលទឹកសមុទ្រ រាងកាយយើង នឹងត្រូវបានលាងសម្អាត។ ការដើរលើដីខ្សាច់ ដ៏វែងអន្លាយដោយជើងទទេ វាប្រៀបបាននឹងមានអ្វីមួយ ជួយដុសខាត់ប្រអប់ជើងយើង តាមបែបធម្មជាតិអញ្ជឹង។ រសជាតិ និងការលឺសម្លេងរលកបោកបក់ របស់ទឹកសមុត្រ ខណៈកំពុងតែអង្គុយលើដីខ្សាច់ផងនោះ គឺជាវិធីសាស្ត្រមួយ ដើម្បីលាងសម្អាតអារម្មណ៍ ក្នុងខ្លួនរបស់អ្នកហើយ។
ងាយស្រួល ដល់ការតាំងសមាធិ
រឿងមួយដែលងាយស្រួលបំផុត ក្នុងការតាំងសមាធិ ដែលគេតែងតែណែនាំតាមអ៊ីនធើណេតនោះ គឺការប្រើប្រាស់ សម្លេងរលកទឹកសមុទ្រតែម្តង។ ដើម្បីស្រមៃទៅលើទឹកដ៏ស្អាតល្អ ចូលក្នុងរាងកាយរបស់យើង និងលុបបំបាត់អារម្មណ៍អវិជ្ជមានទាំងអស់ ទៅតាមសមុទ្រវិញនោះ គឺជាការពិតអស្ចារ្យមួយ។ ការដកដង្ហើមទៅតាម រលកបោកបក់របស់ទឹកសមុទ្រ ពិតជារឿងដែលគួរតែសាកល្បង ទាំងអស់គ្នាខ្លាំងណាស់។
ជាកន្លែងគេង ពេលយប់ដ៏អស្ចារ្យ
បើសិនជាយើងស្នាក់នៅ ក្បែទឹកសមុទ្រ យើងពិតជាអាចស្តាប់លឺសម្លេង ទឹកសមុទ្របោកលើឆ្នេរខ្សាច់ បានយ៉ាងល្អមួយ។ សម្លេងនេះដែរ ក៏ផ្តល់នូវការបន្ធូរអារម្មណ៍បានយ៉ាងល្អ ដើម្បីឈានដល់ការគេងដ៏លង់លក់។ កាលណា អ្នកអារម្មណ៍មានភាពធូរស្រាលហើយនោះ ការគេងក៏បានលង់លក់ស្រួលដែរ ហើយបញ្ហាជាច្រើន នឹងត្រូវដោះស្រាយ។ រឿងនេះប្រហែលដោយសារតែសមុទ្រខ្លួនឯង ឬអ្វីៗដែលកើតចេញពីសមុទ្រ ទៅជួយដល់ចិត្តគំនិតរបស់មនុស្សយើង៕

ប្រភព៖http://www.vorakchun.com/
On Tuesday, May 26, 2015 by Unknown No comments
អ្នកប្រាជ្ញប្រវត្ដិសាស្ដ្រជប៉ុនមកពី១៦សមាគម រួមទាំងសាស្ដ្រាចារ្យជាច្រើនរូបផ្សេងទៀតក្នុងប្រទេសជប៉ុន បានចេញសេចក្ដីថ្លែងការណ៍រួមមួយកាលពីថ្ងៃទី២៥ឧសភាម្សិលមិញ ជំរុញឱ្យអ្នកនយោបាយនិងប្រព័ន្ធផ្សព្វផ្សាយជប៉ុន ប្រឈមមុខចំពោះអំពើឃោឃៅរបស់ជប៉ុនក្នុងសម័យសង្គ្រាម។ជាពិសេសគឺក្រុមអ្នកប្រាជ្ញទាំងអស់ចង់ផ្ដោតជាសំខាន់ទៅលើបញ្ហាស្ដ្រីបម្រើផ្លូវភេទក្នុងសម័យសង្គ្រាមលោកលើកទីពីរ ដែលត្រូវជប៉ុនបង្ខំឱ្យទៅធ្វើជាស្រីបនសម្រាប់កងទ័ពខ្លួន។
នៅក្នុងសេចក្ដីថ្លែងការណ៍រួមដែលសមាគមអ្នកប្រាជ្ញបានចេញ បានបង្ហាញថាស្ដ្រីដែលបម្រើផ្លូវភេទសម្រាប់កងទ័ពជប៉ុន គឺជាការជ្រើសរើសតាមការបង្ខិតបង្ខំ មិនមែនជាការស្ម័គ្រចិត្ដទេ ហើយបញ្ហានេះត្រូវបានបង្ហាញក្នុងកំណត់ត្រាប្រវត្ដិសាស្ដ្រជាច្រើន ក៏ដូចជាការស្រាវជ្រាវផងដែរ។ ដោយការបន្ដមិនទទួលខុសត្រូវរឿងពិតនៃទាសករផ្លូវភេទក្នុងសម័យសង្គ្រាមនេះ អ្នកនយោបាយមួយចំនួននិងផ្នែកប្រព័ន្ធផ្សព្វផ្សាយជប៉ុនផង ហាក់បង្ហាញដល់ពិភពលោកថាជប៉ុនមិនបានគោរពសិទ្ធិមនុស្សទេ។ ដូច្នេះទាមទារឱ្យរដ្ឋាភិបាលជប៉ុនស្វែងរកដំណោះស្រាយ តាមភស្ដុតាងប្រវត្ដិសារដែលបានស្រាវជ្រាវ និងការបណ្ដុះបណ្ដាលផ្សេងៗទៀត ដើម្បីចងចាំបញ្ហានេះកុំឱ្យកើតឡើងម្ដងទៀត។
សេចក្ដីថ្លែងការណ៍ខាងលើនេះ បានចេញបន្ទាប់ពីអ្នកប្រាជ្ញជាង៤៥០នាក់មកពីជុំវិញពិភពលោក ចុះហត្ថលេខាលើលិខិតបើកចំហមួយកាលពីសប្ដាហ៍មុន ប្រកាសឱ្យជប៉ុនដោះស្រាយរឿងរ៉ាវក្នុងសង្គ្រាមលោកលើកទីពីរ ទាំងសកម្មភាពនិងពាក្យសម្ដី។នៅក្នុងលិខិតបើកចំហក្រុមអ្នកប្រាជ្ញបាននិយាយដែរថា ការបកស្រាយរឿងប្រវត្ដិសាស្ដ្រគឺជាឧបសគ្គមួយ ដល់ការប្រារព្ធខួប៧០ឆ្នាំនៃការបញ្ចប់សង្គ្រាមលោកលើកទីពីរ និងបន្ថែមទៀតថា ការបដិសេធនិងការមិនទទួលសុខត្រូវលើអតីតស្ដ្រីបម្រើផ្លូវភេទក្នុងសម័យសង្គ្រាម ជារឿងមិនអាចទទួលយកបានឡើយ។
គួររម្លឹកថា យ៉ាងតិចណាស់ស្ដ្រី២សែននាក់ ភាគច្រើនមកពីឧបទ្វីបកូរ៉េ ត្រូវបង្ខំឱ្យធ្វើជាទាសករផ្លូវភេទសម្រាប់កងទ័ពជប៉ុន។ចំនួននេះគិតទាំងមុននិងអំឡុងសង្គ្រាមលោកលើកទីពីរ។ បច្ចុប្បន្នប្រជាជនកូរ៉េក៏មិនទាន់បាត់ចងកំហឹងជាមួយជប៉ុនដែរ ហើយនៅតែទាមទារឱ្យជប៉ុនសុំទោសជាសាធារណៈឱ្យពិភពលោកបានដឹងពីទង្វើឃោឃៅរបស់ខ្លួន៕
ប្រភព៖http://vayofm.com/
On Tuesday, May 26, 2015 by Unknown No comments
ខេត្តកំពង់ឆ្នាំង ៖ កុមារាអាយុ១០ឆ្នាំម្នាក់ បានរងរបួសដោយគ្រាប់កាំភ្លើងខ្យល់បាញ់គ្រាប់កង់ត្រូវចំក្តោងច្រមុះ ខាងឆ្វេង បណ្តាលឱ្យបៀមជាប់ក្នុងឆ្អឹងច្រមុះ ហើយត្រូវបាននាំយកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ប៉ុន្តែដោយសារគ្រូពេទ្យខេត្ត មិនអាចយកគ្រាប់កង់នោះបាន ទើបសម្រេចឱ្យក្រុមគ្រួសារបញ្ជូនកុមាររងគ្រោះទៅមន្ទីរពេទ្យ រាជធានីភ្នំពេញជាបន្តទៀត ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង៤៥នាទីថ្ងៃទី២៥ ឧសភា ២០១៥ ស្ថិតនៅភូមិស្វាយចេក ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ។
បើ តាមសម្តីរបស់ក្រុមគ្រួសារបានឱ្យដឹងថា កុមាររងគ្រោះឈ្មោះព្រុំ ធារ៉ា អាយុ១២ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ។
ប្រភព បន្តថា មុនពេលកើតហេតុ មានកុមារាម្នាក់ទៀតឈ្មោះសាធ បូរណ៌មី អាយុ១២ឆ្នាំ រស់នៅភូមិជាមួយគ្នា បានយកកាំភ្លើងខ្យល់បាញ់គ្រាប់កង់ មកសប់ស្នប់បំពេញខ្យល់ក្នុងកាំភ្លើង ហើយមិននឹកស្មានថា ក្នុងកាណុងកាំភ្លើងមានគ្រាប់កង់ទេ ក៏យកមកជន្លបាញ់ជនរងគ្រោះ ដោយស្មានតែគ្មានគ្រាប់ ក៏កាច់កៃផ្ទុះចេញគ្រាប់ត្រូវក្តោងច្រមុះកុមាររងគ្រោះ បណ្តាលឱ្យធ្លាយគ្រាប់កង់ ទៅបៀមជាប់នៅឆ្អឹងក្នុងនៃក្តោងច្រមុះកុមាររងគ្រោះតែម្តង ។
ជុំវិញ ករណីនេះ មានការរិះគន់ ដល់ម្ចាស់កាំភ្លើងកែច្នៃថា មិនគួទុកកាំភ្លើងប្រហែសទេ បណ្តោយឱ្យក្មេងយកលេងបែបនេះ តើករណីនេះ សមត្ថកិច្ចនៅមូលដ្ឋានត្រូវធ្វើបែបណា?
ប្រភព៖ http://kohsantepheapdaily.com.kh/
On Tuesday, May 26, 2015 by Unknown No comments
ប្រដាល់ ៖ ស្ថានីយទូរទស្សន៍អប្សរា សហការជាមួយសហព័ន្ធកីឡាប្រដាល់កម្ពុជា ក្រោយការឧបត្ថម្ភដោយណាហ្គាវើល នឹងរៀបចំឲ្យមានជំនួបសងសឹកជាលក្ខណៈអន្តរជាតិ រវាងកម្ពុជា-ថៃ ចំនួនពីរគូ។
អ្នកប្រដាល់ថៃVirawath Phetchinda គេនឹងឆ្លងដែនមកប្រកួតសងសឹក មឿន សុខហ៊ុច(ពុទ្ធ ហ៊ុច) អ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជាមកពីក្លិបពុទ្ធសេរីវង្សកីឡា នៅលើសង្វៀនអប្សរា នាល្ងាចថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០១៥ខាងមុខនេះ។
Virawath Phetchinda នេះ កាលពីជួបជាមួយ ពុទ្ធ ហ៊ុច នាថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៥ កន្លងមកនេះ ត្រូវ ពុទ្ធ ហ៊ុច វាយឲ្យសន្លប់ក្នុងទឹកទី១ លើសង្វៀនអប្សរានេះ ដែលធ្វើឲ្យគេមិនអស់ចិត្ត សុំមកសងសឹកពុទ្ធ ហ៊ុចវិញ។
ពុទ្ធ ហ៊ុច ធ្លាប់ជួបអ្នកប្រដាល់បរទេសច្រើននាក់ហើយ ក្នុងនោះជួបអ្នកប្រដាល់ថៃចំនួន១២នាក់ ដោយវាយឈ្នះ៨នាក់ ចាញ់៣នាក់ និងស្មើ១នាក់ ដែលការប្រកួតចុងក្រោយរបស់គេនោះ គឺវាយចាញ់អ្នកប្រដាល់ថៃ Virawath Phetchindaនេះឯង។
កាលពីពេលថ្មីៗកន្លងមកនេះ ពុទ្ធ ហ៊ុច បាននិយាយឲ្យដឹងថា សព្វថ្ងៃគេកំពុងអន្ទះសាចង់បានខ្សែក្រវាត់ ទោះវាយដណ្ដើមក្នុងរូបភាពណាក៏ដោយ ទោះជាវាយដណ្ដើមជាមួយបរទេស ឬក៏ជាមួយអ្នកប្រដាល់គ្នាឯង ក៏គេស្វាគមន៍បានទាំងអស់ដែរ។
យ៉ាងណាការប្រកួតលើកនេះបានធ្វើឲ្យ ហ៊ុច ខកចិត្តមួយសារទៀតហើយ ព្រោះការប្រកួតពុំមែនជាការប្រកួតដណ្ដើមខ្សែក្រវាត់ គឺគ្រាន់តែជាការប្រកួតមិត្តភាពប៉ុណ្ណោះ។ ប៉ុន្តែយ៉ាងណា ពុទ្ធ ហ៊ុច មិនបដិសេធចំពោះការសុំសងសឹករបស់ Virawath Phetchinda នេះទេ។ ពុទ្ធ ហ៊ុច ដែលជាជើងខ្លាំងរបស់កម្ពុជាធ្លាប់ឆ្លងកាត់សង្វៀន៩៦ដង ឈ្នះ៨០ដង ចាញ់១០ដង ស្មើ៦ដង និងធ្លាប់ផ្ដួលដៃគូឲ្យសន្លប់ចំនួន៧ដង។
Virawath Phetchinda គេជាជើងខ្លាំងប្រចាំនៅស្រុកថៃ ដែលតាមអ្នកផ្គូផ្គងឲ្យដឹងនោះថា ជាអ្នកប្រដាល់ថៃម្នាក់ដែលរឹងមាំ និងវាយខ្លាំងណាស់ វាយមិនរបើកឃុំរបស់គេទេ។ តែជួប ពុទ្ធ ហ៊ុចលើកមុន Virawath Phetchinda គេទន់ជ្រាយដូចតៅហ៊ូអីចឹង ដោយ ពុទ្ធ ហ៊ុច ប្រើពេលមិនដល់មួយទឹកទេ គឺផ្ដួលអ្នកប្រដាល់ថៃរូបនេះឲ្យសន្លប់លែងក្រោក។
លោក ណន រិទ្ធ គ្រូបង្វឹកក្លិបពុទ្ធសេរីវង្ស បាននិយាយថា ពុទ្ធ ហ៊ុច គេបានត្រៀមយ៉ាងណាល្អ ដោយហ្វឹកហាត់ជាប់ជាប្រចាំរាល់ថ្ងៃ ដើម្បីជួបជាមួយអ្នកប្រដាល់ថៃVirawath Phetchinda នេះ។ ចាំមើល អ្នកប្រដាល់ថៃរូបនេះអាចសងសឹក ពុទ្ធ ហ៊ុច បានសម្រេចឬអត់មកលើកនេះ?
សម្រាប់ការប្រកួតរវាង សារឿន ច័ន្ទ និងអ្នកប្រដាល់ថៃPhon Savan Louck Prabat វិញ គឺជាការជំនួបសងសឹកដែរ។ ព្រោះការជួបគ្នាលើកមុន(២៧ធ្នូ២០១៤) នៅសង្វៀនខេត្តតាកែវនោះ សារឿន ច័ន្ទ វាយចាញ់Phon Savanដោយពិន្ទុ។
ជំនួបសងសឹកនេះ ពិបាកសន្និដ្ឋានមុនបានថា សារឿន ច័ន្ទ សងសឹកPhon Savanបានសម្រេច ឬអត់នោះទេ អ្នកប្រដាល់ថៃរូបនេះ ខ្លាំងជាង និងល្អជាងអ្នកប្រដាល់ថៃគូររបស់ សារឿន ច័ន្ទទៅទៀត។ តែយ៉ាងណា ជួប សារឿន ច័ន្ទ នោះ អ្នកប្រដាល់ថៃរូបនោះមិនមែនស្រួលស៊ីប៉ុន្មានឡើយ។
សារឿន ច័ន្ទ ក្រោយចាញ់Phon Savanនោះ គេបានឡើងប្រកួតថៃបីនាក់ផ្សេងទៀត ហើយវាយឈ្នះអ្នកប្រដាល់ថៃ២រូប និងចុងក្រោយចាញ់ថៃNarutoក្នុងទឹកទី៣។ សារឿន ច័ន្ទ គេមានកណ្ដាប់ដៃល្អ ហើយខ្លាំង និងមានល្បិចកលប្រកួតខ្ពស់ថែមទៀត។ ប៉ុន្តែយ៉ាងណាក្នុងការជួបសងសឹកPhon Savanលើកនេះ ពុំដឹងថា សារឿន ច័ន្ទ អាចយកឈ្នះបានវិញ ឬអត់នោះឡើយ។
ចំពោះការប្រកួត រវាងខ្មែរគ្នាឯងវិញ សែន រ៉ាដេត អ្នកប្រដាល់ក្លិបអប្សរាគុនខ្មែរ នឹងសាកកណ្ដាប់ដៃជាមួយ អាំង សំអាត អ្នកប្រដាល់ក្លិបតាព្រហ្មមានជ័យ ហើយ ម៉ន រដ្ឋា អ្នកប្រដាល់ក្លិបការិយាល័យទី៥កងទ័ពជើងគោក ជួបប្រកួតជាមួយម៉ាត់ឆ្វេង អ្នកប្រដាល់ក្លិបកីឡាក្រសួងការពារជាតិ។ ចំណែក សៀវ ង៉ុយ អ្នកប្រដាល់ក្លិបក្រសួងកសិកម្ម នឹងត្រូវជួបជាមួយអ្នកប្រដាល់ គួន សុវណ្ណ អ្នកប្រដាល់ក្លិបសុភានូមានជ័យ៕
ប្រភព៖http://kampucheathmey.com/
On Tuesday, May 26, 2015 by Unknown No comments
ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ច នគរ បាលប៉ុស្តិ៍ទឹកល្អក់ទី១សហការជាមួយគណគ្រប់គ្រងសាលាជា ស៊ីម សន្ធរម៉ុកធ្វើការឃាត់ខ្លួនបានជាក់ស្តែង ក្នុងខណៈពេលដែលបុរសម្នាក់នេះកំពុងតែធ្វើសកម្មភាពគំរាមសិស្សសាលា២នាក់យកលុយ។
ជនសង្ស័យត្រូវបានឃាត់ខ្លួនកាលថ្ងៃទី២៥–០៥–២០១៥ វេលាម៉ោង១៤:៣០នាទី នៅក្នុងវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ផ្លូវលេខ១២៨ ក្រុមទី១ ភូមិ១ សង្កាត់ទឹក ល្អក់ទី១ ខណ្ឌទួលគោក រាជ ធានីភ្នំពេញ។
ជនសង្ស័យម្នាក់នេះ ត្រូវបានប៉ូលិសប្រាប់ឲ្យស្គាល់ឈ្មោះ សុង បញ្ញា ហៅ ញ៉ា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ ស្នាក់នៅ ផ្ទះលេខ១៥៤ ផ្លូវលេខ១៥៦ ហ្សេត សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំ ពេញ។ ចំណែកជនរងគ្រោះ ទី១-ឈ្មោះ ងិន ជ័យសិទ្ធ ប្រុស អាយុ ១៥ឆ្នាំ មុខរបរសិស្សថ្នាក់ទី៩ អនុវិទ្យាល័យសន្ធរម៉ុក ស្នាក់នៅផ្ទះ លេខ១៤១ ផ្លូវលេខ១៣៨z ក្រុមទី៧ ភូមិ២ សង្កាត់ទឹក ល្អក់និងទី១ ខណ្ឌទួលគោក ; ២ ឈ្មោះ អិន គឹមឈាង ភេទ ប្រុស ស្នាក់នៅផ្ទះជួល ផ្លូវ លេខ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
មន្ត្រីប៉ូលិសប៉ុស្តិ៍ទឹកល្អក់ទី១បានឲ្យដឹងថា ជនសង្ស័យម្នាក់នេះកន្លងមកតែងតែធ្វើសកម្មភាព គំរាមសិស្សយកលុយពី១ពាន់ ទៅ២ពាន់រៀល ដោយគំរាមកំហែង ថា បើមិនឱ្យបើវាឆែកឃើញ មានប៉ុន្មានយកទាំងអស់ លុះមកដល់ថ្ងៃកើតហេតុសកម្មភាពនេះនៅតែបន្តទៅលើជន រងគ្រោះទាំងពីរនាក់ខាងលើ ទើបកម្លាំងមានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានជាក់ស្តែងតែម្តង ដើម្បីបំបាត់ការភ័យខ្លាច និងកង្វល់ របស់ឪពុកម្តាយសិស្ស។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីបញ្ជូន ទៅតុលាការផ្ដន្ទាទោសតាម ផ្លូវច្បាប់៕
ប្រភព៖http://kampucheathmey.com/
On Tuesday, May 26, 2015 by Unknown No comments
រាជធានីភ្នំពេញ ៖ នារីរូបស្រស់ម្នាក់បានសំរេចចិត្តចង.កធ្វើអត្តឃាតរហូតសពធុំក្លិនស្អុយទៅហើយ ទើបធ្វើឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៥ ខែឧសភា នៅក្នុងបន្ទប់ជួលលេខ១១បេ ផ្ទះលេខ២៤ ផ្លូវលេខ៦៣ ជាប់របងវិហារយេស៊ូ ក្រុម៧ ភូមិ១៣ សង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន ។
សពមានឈ្មោះ សុំ សំបូរ ហៅម៉ុម សំបូរ ភេទស្រី អាយុ២៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ មានស្រុកកំណើត នៅភូមិក្បាលទំនប់ ឃុំអូរតាពណ៌ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
តាមសម្តីរបស់អ្នកជួលបន្ទប់នៅជិតគ្នាបានឲ្យដឹងថា បន្ទាប់ពីមានធុំក្លិនស្អុយទើបនាំគ្នាទៅ ប្រាប់ម្ចាស់ផ្ទះគាស់ទ្វារចូលទៅមើល ឃើញនារីខាងលើយកក្រមាចង.កនឹងសសរដែក ស្លាប់ឡើងហើមចេញទឹកទៅហើយ ក៏បានសមត្ថកិច្ចរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យធ្វើកោសល្យវិច័យ ។
អ្នកជិតខាងបន្តទៀតថា នាងជាមនុស្សរួសរាយរាក់ទាក់មិនដែលមានជម្លោះជាមួយអ្នកណាទេ ។
តាមរយៈសាច់ញាតិនារីចង.កធ្វើអត្តឃាតបានឲ្យដឹងថា បញ្ហាដែលនាំឲ្យនាងចង.ក ដោយសារតែមានបញ្ហាសេដ្ឋកិច្ច រៀនចប់ តែមិនទាន់មានការងារធ្វើផង និងម្យ៉ាងទៀត អាចមានវិបត្តិជាមួយសង្សាររបស់នាង ។
សពបន្ទាប់ពីធ្វើកោសល្យវិច័យរួចហើយបានប្រគល់ឲ្យសាច់ញាតិដឹកយកទៅធ្វើបុណ្យតាម ប្រពៃណីនៅស្រុកកំណើត ៕

Subscribe to:
Posts (Atom)
Search
Popular Post
-
Cambodia and Thailand will begin discussions next month to increase the number of buses and trucks crossing the border – currently 40 c...
-
Place Code Country Admin1 Admin2 Admin3 1 Phu Khieo 36110 Thailand Chaiyaphum 16.377/102.129 2 Muang Chaiyaphum 36000 Thailand Cha...
-
ខេត្តកំពត ៖ បុរសល្មោភកាមម្នាក់ ត្រូវសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តឃាត់ខ្លួន បន្ទាប់ពីមាន...